យុវ័យ

បុរស​តែងតែ​ចង់​រៀបការ​ជាមួយ​មនុស្ស​ស្រី​ដែល​មាន​លក្ខណៈសម្បត្តិ​ទាំងនេះ​

​យើងទាំងអស់គ្នា​តែង​ធ្លាប់​ដឹង​រួចហើយ​ថា អ្វី​ទៅ​ដែល​មនុស្ស​ប្រុស​ប្រាថ្នា​ចង់បាន​ចំពោះ​អ​នា​គត់​ប្រពន្ធ​។ បុរស​ខ្លះ​ចង់​បាន​ស្ត្រី​ដែល​ជា​ជើងឯក​អ្វីមួយ ខ្លះ​ទៀត​ចង់បាន​ស្ត្រី​ដែល​អាច​ជឿជាក់​បាន ខ្លះ​ទៀត​ចង់​បាន​តែ​បង្កើត​គ្រួសារ និង​ខ្លះទៀត​ចង់​បាន​តែ​សេចក្តីស្រឡាញ់​ប៉ុណ្ណោះ​។ មិន​ខ្វល់​ថា​បុរស​ត្រូវការ​ស្ត្រី​បែប​ណា​នោះទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ទំនងជា​មិន​ត្រូវការ​ស្ត្រី​ក្នុង​ក្តី​សុ​បិ​ន្តនោះ​ទេ តែ​ជា​មនុស្ស​ទាំង​ពីរ​នាក់​ដែល​អាច​ផ្តល់​ភាព​រីកចម្រើន​ដល់​គ្នា​ទៅវិញទៅមក​។

​ខាងក្រោម​នេះ​គឺជា​របៀប​ដែល​ស្ត្រី​គួរតែ​ធ្វើ​ដើម្បី​អាច​ក្លាយទៅជា​នារី​ដែល​បុរស​គ្រប់រូប​តែងតែ​ចង់​រៀបការ​ជាមួយ​៖

មាន​ភាព​រ៉េ​ផ្លិច និង​បង្កើត​ការផ្លាស់ប្តូរ​
ចូរ​សម្លឹង​មើល​ខ្លួនឯង​ឲ្យ​ល្អ ហើយ​សួរ​ខ្លួនឯង​ថា តើ​អ្នក​ស្រឡាញ់​អ្វីខ្លះ​ចំ​ពោះ​ខ្លួនឯង​? អ្វី​ទៅ​ដែល​អ្នក​មិន​ចូលចិត្ត​ចំពោះ​ខ្លួនឯង​? តើ​មាន​អ្វី​ដែល​អ្នកត្រូវការ​ដើម្បី​ផ្លាស់ប្តូរ​ខ្លួនឯង​ដែរ​ទេ​? បើសិន​ជា​ចម្លើយ​សុទ្ធតែ​វិជ្ជមាន​នោះ អ្នក​ប្រហែលជា​ត្រូវ​ការផ្លាស់ប្តូរ​ហើយ​។ មនុស្ស​គ្រប់រូប​សុទ្ធតែ​ស័ក្តិសម​ក្នុង​ការស្រឡាញ់​ខ្លួនឯង និង​ព្យាយាម​កែប្រែ​ខ្លួនឯង​ឲ្យបាន​ល្អ​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​។ ភាពបត់បែន​នេះ មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​ស្ថានភាព​ជីវិត​រស់នៅ​កាន់តែ​ល្អ​ទេ ថែម​ទាំង​ជា​មនុស្ស​ស្រី​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​បុរស​ជុំវិញ​ខ្លួន​ស្រឡាញ់ និង​ប្រាថ្នា​ធ្វើ​ជា​គូរ​អ​នា​គត់​ណាស់​។

ដឹង​ច្បាស់​ថា​អ្នក​កំពុងតែ​ត្រូវការ​អ្វី​
មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​ដឹង​ថា​អ្នក​ចង់បាន​អ្វី​ក្នុង​រង្វង់​ស្នេហា គឺ​ត្រូវ​សួរ​ខ្លួនឯង​ថា​ហេតុអ្វី​បាន​ជា​អ្នក​ចង់​បាន​វា​អញ្ចឹង​។ តើ​អ្នក​ណាត់​ជួប​គ្នា​ដើម្បី​តែ​ការ​លេងសើច បំបាត់​ការ​អផ្សុក ឬ​ត្រៀមខ្លួន​ដើម្បី​រៀបការ ឬ​ចាប់ផ្តើម​បង្កើត​គ្រួសារ​? មិន​ខ្វល់​ថា​ចម្លើយ​ជា​អ្វី​នោះ​ទេ វា​សុទ្ធតែ​ត្រូវ​ទាំងអស់ ប៉ុន្តែ​ការ​យល់​ដឹង​ថា​អ្នក​ចង់បាន​អ្វី​សិន នឹង​ជួយ​ឲ្យដឹង​ច្បាស់​ថា បុរស​ប្រភេទ​ណា​ដែល​អ្នកត្រូវការ ដើម្បី​អាច​ដើរ​ផ្លូវ​ជាមួយគ្នា​មួយ​ជីវិត​បាន​។ ចំពោះ​មនុស្ស​ប្រុស​វិញ​ក៏​ចូល​ចិត្ត​តែ​មនុស្ស​ស្រី​ណា​ដែល​ដឹង​ថា​នាង​ចង់បាន​អ្វី​ក្នុង​ជីវិត​ដែរ​។​

វាយតម្លៃ និង​ពង្រឹង​ដល់​សុខភាព​ផ្ទាល់ខ្លួន​
សុខភាព​មិន​ត្រឹមតែ​និយាយ​អំពី​រាងកាយ​មាំទាំ​នោះទេ តែ​ក៏​ចង់​សម្តៅ​ទៅលើ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ផងដែរ​។ ការ​ហាត់ប្រាណ​ដើម្បី​សុខភាព​គឺ​ជា​រឿង​ល្អ​មួយ តែ​បើ​សិន​ជា​បញ្ចូល​នូវ​ការ​តាំងសមាធិ និង​ហាត់​យូ​ហ្គា​ទៀត​នោះ កាន់តែ​ល្អ​ថែម​ទៀត​។ បើសិន​ជា​អ្នក​យល់ថា ការប្រឹក្សា​យោបល​ជាមួយ​គ្រូពេទ្យ​ចិត្តសាស្ត្រ ឬ​ការ​លេបថ្នាំ​រំងាប់​អារម្មណ៍​គឺជា​រឿង​ល្អ​ដែរ​នោះ វា​ក៏​គ្មាន​អ្វី​ដែល​ខុសឆ្គង​ដែរ ព្រោះ​អ្នក​គ្រាន់តែ​ធ្វើ​ទៅ​តាម​អ្វី​ដែល​រាងកាយ និង​អារម្មណ៍​អ្នក​ចង់​បាន​ប៉ុណ្ណោះ ដើម្បី​តែ​សុខភាព​ល្អ​។ ចូរ​ចាំ​ថា លើ​លោក​នេះ​គ្មាន​អ្វី​មួយ​ល្អឥតខ្ចោះ​ឡើយ គ្មាន​ការងារ​អ្វីមួយ​ដែល​គ្មាន​ភាព​ប​រ៉ា​ជ័យ​ឡើយ ប៉ុន្តែ​ចូរ​ចាំ​ថា អ្នក​នៅ​តែ​បន្ត​ធ្វើ​វា​រហូត​តាមតែ​អាច​ធ្វើទៅបាន​។​

ធ្វើខ្លួន​ជា​មនុស្ស​ដែល​អ្នកនឹង​ចង់​រៀបការ​ជាមួយ​
រឿង​នេះ​អាច​ស្តាប់​មើលទៅ​ពិបាក​បន្តិច ប៉ុន្តែ​ក៏​ជា​រឿង​សំខាន់​ដែរ​។ ដំបូង​ឡើយ ចូរ​សម្គាល់​ទៅលើ​អត្ត​ចរិក​របស់​ខ្លួនឯង ទម្លាប់ និង​ភាព​ខ្សោយ​ដែល​អ្នកមាន​។ តើ​រឿង​ទាំងអស់​នោះ​ធ្វើឲ្យ​គេ​ចូល​ចិត្ត​ទេ តើ​វា​នឹង​ធ្វើឲ្យ​គេ​ពិបាក​រស់នៅ​ជាមួយ​ដែរ​ទេ​? យ៉ាងណាមិញ មនុស្ស​ស្រឡាញ់​អ្នកនឹង​ស្រឡាញ់​នូវ​រឿង​គ្រប់យ៉ាង​ដែល​អ្នកមាន ប៉ុន្តែ​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​ខ្លួន​ឯង​ល្អ​បំផុត​គឺ​ជា​វិធី​ដើម្បី​ជួយ​ឲ្យ​ខ្លួនឯង និង​ដៃគូរ​សប្បាយចិត្ត​រស់នៅ​ជាមួយគ្នា​។ នៅ​ពេល​អ្នក​នឹង​ព្យាយាម​ធ្វើ​រឿង​គ្រប់យ៉ាង​ដើម្បី​មាន​ភាព​រីក​ចម្រើន​រហូត ដៃគូរ​អ្នកនឹង​មើលឃើញ ហើយ​ក៏​ចង់​ធ្វើ​ការផ្លាស់ប្តូរ​តាម​ដែរ​។

លង់​ស្រឡាញ់​ខ្លួនឯង​
ខ្ញុំ​មិនដឹងថា​គួរ​និយាយ​បែបណា​ដើម្បី​សង្កត់ធ្ងន់​ថា​អ្នក​គួរ​ស្រឡាញ់​ខ្លួនឯង​បែប​ណា​នោះទេ​។ ប៉ុន្តែ​មនុស្ស​ជាច្រើន​តែងតែ​កត់សម្គាល់​ទៅលើ​ភាពជឿជាក់ និង​ការស្រឡាញ់​របស់​ខ្លួនឯង ជាពិសេស​នៅពេល​ពួកគេ​កំពុង​ស្វែងរក​មិត្ត​១០០​ឆ្នាំ​។ យ៉ាងណាមិញ ការស្រឡាញ់​ខ្លួនឯង​គ្មាន​អ្វី​ដែល​ពិបាក​ធ្វើ​នោះទេ​។

មិន​ខ្វល់​ថា​អ្នក​ត្រៀម​ខ្លួន​សម្រាប់​ទទួល​យក​ស្នេហា​ឬ​អត់​នោះទេ យក​ល្អ​គួរតែ​ស្វែងរក​ស្នេហា​ដែល​ពិតប្រាកដ ហើយ​ចងចាំ​ថា អ្នក​គឺជា​មនុស្ស​ដែល​អស្ចារ្យ មនុស្ស​ដែល​សំខាន់ និង​ជា​ស្នេហា​ដ៏​មានតម្លៃ​។ នៅ​ពេល​អ្នក​ស្វែងយល់​អំពី​រឿង​ទាំងនេះហើយ អ្នកនឹង​ចេះ​ប្រើ​មធ្យោបាយ​ល្អៗ​ដើម្បី​ក្លាយជា​ស្ត្រី​ម្នាក់​ដែល​ស្ថិត​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​បុរស​ដ៏​មាន​សំណាង​មួយ​ចំនួន​ហើយ​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភព​៖ familyshare

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី07  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play