សិច

៩​កន្លែង​នៃ​រាងកាយ​ស្ត្រី ដែល​ស្រៀវ​បំផុត​ពេល​ត្រូវ​បាន​ខាង​ប្រុស​ប៉ះ​អង្អែល​

​មនុស្ស​ភាគច្រើន​តែងតែ​ចង់​បាន​ការ​រួមភេទ​មួយ​នៅពេល​ដែល​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​ណាត់​ជួប​គ្នា​ប្រកបដោយ​ភាព​រ៉ូ​ម៉ែន​ទិច ប៉ុន្តែ​វា​តែងតែ​មិន​អាច​កើតមាន​រហូត​។ ការប៉ះពាល់​រាងកាយ​មនុស្ស​ស្រី​ជាពិសេស​កន្លែង​ដែល​មិន​សមប្រកប​នោះ​ពេល​ខ្លះ​អាច​ធ្វើឲ្យ​នាង​មានភាព​ស្រើបស្រា​លខាងផ្លូវ​ភេទ​បាន​។ យ៉ាងណាមិញ ស្ត្រី​មាន​កន្លែង​ស្រៀវ​ស្រើប​ច្រើនណាស់​លើ​រាងកាយ ដោយ​មិន​បាន​រាប់​បញ្ចូល​នូវ រន្ធ​គូថ ទ្វា​រមាស និង​សុដន់​ឡើយ​។

​ខាងក្រោម​នេះ​គឺជា តំបន់​ទាំង ៩​នៃ​រាងកាយ​មនុស្ស​ស្រី​ដែល មាន​ភាព​ស្រើបស្រាល​ខ្លាំង​នៅពេល​វា​ត្រូវបាន​ខាង​ប្រុស​ប៉ះពាល់​ក្នុងពេល​រួមភេទ ហើយក៏​ជា​កន្លែង​ជួយ​ដាស​អារម្មណ៍​ផ្លូវភេទ​ស្ត្រី​ផង​ដែរ​។

សក់​
ការ​ដែល​ប្រើ​ដៃ​ជ្រោង​សក់​របស់​នាង នឹង​ផ្តល់​នូវ​អារម្មណ៍​រសើប និង​ឈៀបៗ​ដល់​នាង ហើយ​វា​ក៏​គ្រប់គ្រាន់​នឹង​ជួយ​ឲ្យ​នាង​មាន​អារម្មណ៍​សប្បា​យ​ចិត្ត​ផង​ដែរ​។

តំបន់​ត្រគាក​
ការ​ថើប​នៅ​តំបន់​ត្រគាក​របស់​នាង​ខណៈពេល​ដែល​អ្នក​កំពុងតែ​បីត្រកង​នាង​ក្នុង​ដៃ​ពិតជា​ផ្តល់​ភាព​ស្រើបស្រាល​ដល់​នាង​ខ្លាំងណាស់​។ ប៉ុន្តែ​កុំ​ភ្លេច​សសៀៗ​ឲ្យដល់​ទ្វារមាស​នាងផង​នៅពេល​នាង​មាន​អារម្មណ៍​ពុះកញ្ជ្រោល​គ្រប់គ្រាន់​ហើយ​។

ប្រអប់ជើង​
អារម្មណ៍​ស្រើបស្រាល​របស់​ប្រអប់ជើង​ជើង​គឺ​ខ្លាំងក្លា​ណាស់​។ ការ​ត្រដុះ​ប្រអប់ជើង​អ្នក​លើ​ប្រអប់ជើង​នាង​នឹង​ជួយ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់តែ​ស្និទ្ធស្នាល​គ្នា​ផងដែរ​។ មនុស្ស​ស្រី​ពិតជា​ចូល​ចិត្ត​ណាស់​នៅពេល​នរណាម្នាក់​ប៉ះ​ប្រអប់ជើង​របស់​នាង​ក្នុងពេល​រួមភេទ​។

ស្លឹកត្រចៀក​
ចូរ​កុំ​ភ្លេច​ថើប​ត្រចៀក និង​បរ​បោស​អង្អែល​កន្លែង​នេះ​ផង​ខណៈពេល​ដែល​អ្នក​កំពុង​តែ​ប្រើ​ដៃ​ស្ទាប់អង្អែល​រាងកាយ​របស់​នាង​ក្នុងពេល​រួមភេទ​។ មនុស្ស​ស្រី​គឺ​ចូល​ចិត្ត​អារម្មណ៍​មួយ​ដែល​ត្រូវ​បាន​ខាង​ប្រុស​ថើប​ស្លឹកត្រចៀក​របស់​ខ្លួន​ណាស់​។

បាតដៃ​
បាតដៃ​ក៏​ដើរតួនាទី​ជា​កន្លែង​ផ្តល់​ភាព​ស្រើបស្រាល​ដែរ​។ អ្នក​អាច​បរ​បោស​អង្អែល​កន្លែង​នេះ​សម្រាប់​នេះ​តាមរយៈ​ការប៉ះពាល់​នឹង​បាតដៃ​របស់​នាង​ផ្ទាល់​។ បើសិនជា​អាច យក​ល្អ​គួរតែ​ប្រើ​ម្រាមដៃ​ត្រដុស​តិចៗ​លើ​បាតដៃ​នាង​ផង​។

តំបន់​ក្រោយ​ក្បាលជង្គង់​
ទី​នេះ​ពិតជា​កន្លែង​ដែល​មាន​ភាព​ស្រើបស្រាល​បំផុត ហើយ​ការ​បរ​បោស​អង្អែល​កន្លែង​នេះ​នឹង​ជួយ​ឲ្យ​នាង​មាន​អារម្មណ៍​ចំពោះ​ការ​រួមភែទ​កាន់តែខ្លាំ​ង​។

ខ្នង​
ការ​ដាក់​ដៃ​លើ​ខ្នង​នាង ហើយ​ដើរ​ជាមួយ​គ្នា​ជួយ​នាង​ទៅ​ផ្ទះ​គឺជា​រឿង​ល្អ​មួយ​។ ការប៉ះពាល់​តិចតួច​មួយ​នេះ​នឹង​ជួយ​ភ្ញោ​ចដ​ល់​អារម្មណ៍​ស្រើបស្រាល​របស់​នាង​បាន​។ បើ​និយាយ​ដល់​ការ​រួមភេទ​វិញ ចូរ​កុំ​ភ្លេច​ថើប និង​លិឍ​ខ្នង​របស់​នាង​ផង ពេលនោះ​នាង​នឹង​មាន​អារម្មណ៍ល្អ​បំផុត​ហើយ​។

តំបន់​ឆ្អឹងដងកាំបិត​
ការប៉ះពាល់​ដ៏​ទន់ភ្លន់​នៅលើ​តំបន់​ឆ្អឹងដងកាំបិត​របស់​មនុស្ស​ស្រី​នឹង​ជួយ​ផ្តល់​ភាព​ស្រើបស្រាល​ដល់​នាង​ដែរ​។ ពេលនោះ​នាង​ប្រាកដជា​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​ដល់​អ្នក​បន្តការងា​រ​មួយ​នេះ​ថែម​ទៀត​ព្រោះ​កំពុងតែ​មាន​អារម្មណ៍​បំផុត​ហើយ​។

តំបន់​នៅ​ជុំវិញ​ក​
ស្ត្រី​គ្រប់រូប​ចូល​ចិត្ត​មនុស្ស​ប្រុស​ថើប​នៅ​ត្រង់​កន្លែង​នេះ​ណាស់ ហើយ​ក្នុង​រឿងភាពយន្ត​ភាគច្រើន​ក៏​បង្ហាញ​អំពី​ចំណុច​នេះ​ដែរ​។ ដូច្នេះ​វា​គ្មាន​អ្វី​ដែល​ត្រូវ​ខាតបង់​ឡើយ​ក្នុង​ការសាកល្បង​វា​នៅ​ក្នុង​ពិភព​ពិត​នោះ​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភព​៖ noonecares.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី08  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play