សុខភាពបុរស

​អ្វី​ទៅជា​ជំងឺ​រលាក​ស្បែក​គ្រប​ក្បាល​លិង្គ​?

​ការ​រលាក​ស្បែក​គ្រប​ក្បាល​លិង្គ​ច្រើនតែ​កើតឡើង​លើ​បុរស និង​ក្មេងប្រុស​ដែល​មិន​ទាន់​បាន​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​នេះ​ចេញ និង​ភាគច្រើន​គឺ​មិន​សូវ​មាន​អនាម័យ​តែម្តង​។ ការ​រលាក​នេះ​អាច​កើតឡើង​បាន​បើសិនជា​ក្បាល​លិង្គ​នោះ​ងាយ​រលាក ជាពិសេស​មិន​បាន​លាង​សម្អាត​ល្អ ដែល​ជាហេតុ​នាំ​ឲ្យ​បែកញើស មាន​កំទិចកំទី​ស្បែក និង​បាក់តេរី​ប្រមូលផ្តុំ​នៅ​ក្រោម​ស្បែក​នោះ និង​បង្ក​ជាការ​រលាក​តែម្តងទៅ​។ ការ​ដែល​ស្បែក​គ្រប​ក្បាល​លិង្គ​តឹង​ពេក​ក៏​ប្រហែល​ជា​មូលហេតុ​មួយ​ធ្វើឲ្យ​ក្បាល​លិង្គ​ពិបា​កលាង​សម្អាត និង​អាច​បង្ក​ជា​ក្លិនស្អុយ​កើត​មាន​ដែរ​។

​មូលហេតុ​ផ្សេងៗ​ទៀត​មាន​ដូចជា​៖
•​    ​ការ​រលាក​ស្បែក ដែល​ភាគច្រើន​បង្កឡើង​ដោយ​ការ​មានប្រតិកម្ម​អាឡែ​ហ្ស៊ី​នឹង​ផលិតផល​សាប៊ូ ទឹកអប់ ឬ​សារធាតុ​សម្លាប់​មេ​ជីវិត​ឈ្មោល​តែម្តង​។ ករណី​នេះ​វា​អាច​បណ្តាលឲ្យ​មាន​ការរ​លា​ក រមាស់ និង​ឡើង​កន្ទួល​រមាស់​ផង​។
•​    ​ការបង្ក​រោគ​ដោយ​ពពួក​មេរោគ​ផ្សិត Candida Albican ដែល​អាច​ទៅជា រមាស់ ឡើង​កន្ទួលរ​មាស់​ជា​ដើម​។ ជំងឺ​កាមរោគ​ដូចជា ប្រមេះ​ទឹកបាយ ជំងឺ​ប៉េស និង​ជំងឺស្វាយ​ក៏​អាច​បង្ក​ជា​រោគសញ្ញា​រលាក​ស្បែក​គ្រប​ក្បាល​លិង្គ​ដែរ​។

បុរស​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​គឺ​ប្រឈម​ខ្ពស់​នឹង​ការ​រលាក​ស្បែក​គ្រប​ក្បាល​លិង្គ​នេះឯង ដោយសារ​តែ​ទឹក​នោ​មាន​ជាតិ​ស្ករ​ច្រើន ដែល​ជាហេតុ​នាំ​ឲ្យ​កក​នៅក្នុង​ក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ ហើយ​ក៏​អំណោយផល​ល្អ​សម្រាប់​បាក់តេរី​រស់នៅ​ដែរ​។

ការ​រលាក​ក្បាល​លិង្គ និង​ស្បែក​គ្រប​ក្បាល​លិង្គ​ជាប់​រហូត​អាច​បណ្តាល​ឲ្យ​កើត​ជា​សម្លាក និង​ធ្វើឲ្យ​ស្បែក​គ្រប​ក្បាល​លិង្គ​នោះ​តឹង​ខ្លាំង ហើយ​ក៏​ធ្វើឲ្យ​បង្ហួរនោម​កាន់តែ​រូច​ជាង​មុន​ដែរ​។
​ចំពោះ​ការព្យាបាល​វិញ​គឺ​អាស្រ័យ​ទៅតាម​មូលហេតុ​របស់​វា​។ បើសិនជា​វា​គឺជា​ការបង្ក​រោគ ការព្យាបាល​គឺ​ត្រូវ​មាន​ថ្នាំ​ផ្សះ ឬ​ថ្នាំ​សម្លាប់​មេរោគ​ផ្សិត​។ ករណី​រលាក​ធ្ងន់ធ្ងរ ឬ​ជាប់​រហូត ទាល់តែ​មាន​ការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​នោះ​ចេញ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ clevelandclinic.org

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play