សុខភាពបុរស

​ហេតុអ្វី​បាន​ជា​មនុស្ស​ប្រុស​រីក​ដោះ​ធំ​ដូច​ស្ត្រី​ដែរ​អ៊ីចឹង​?

​ការ​ដែល​បុរស​រីក​ដោះ​ធំ​ដូច​ស្ត្រី ត្រូវបាន​គេ​ឲ្យឈ្មោះ​ជា​ពាក្យ​បច្ចេកទេស​ថា Gynecomastia មានន័យ​ថា ក្នុង​ដើមទ្រូង​របស់​បុរស​មា​ន​ការកើនឡើង​នូវ​ជាលិកា​ក្រពេញ​សុដន់​ដូច​មនុស្ស​ស្រី​ដែរ​។ ជំងឺ​មួយ​នេះ​អាច​កើតឡើង​តាំងពីក្មេង ពេល​ពេញ័យ ឬ​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ ដែល​រឿង​នេះ​គឺជា​ការប្រែប្រួល​ធម្មតា​ទេ​។ បុរស​ក៏​អាច​មាន​ករណី​ជំងឺ​នេះ​ដោយសារ​តែ​រឿង​ផ្សេង​ដែរ​។

​ករណី​ជំងឺ​ដោះ​បុរស​រីក​ធំ​ដូច​ស្ត្រី ភាគច្រើន​គឺ​មិន​ត្រូវការ​ការព្យាបាល​អ្វី​ឡើយ ប៉ុន្តែ​ដោយសារ​តែ​ហេតុផល​រូបរាង​ខាងក្រៅ វា​អាច​ធ្វើ​បុរស​ដកខ្លួន​ចេញពី​សង្គម​ដែល​គេ​រស់នៅ​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ជំងឺ​នេះ​អាច​ព្យាបាល​បាន​ដោយ​ការប្រើ​ថ្នាំ វះកាត់ ឬ​ឈប់​ប្រើ​ថ្នាំ​ណាមួយ​ដែល​បង្ក​ជា​បញ្ហា​នេះ​។

ការថយចុះ​របស់​អ័រម៉ូន​ភេទ​តេស្តូ​ស្តេ​រ៉ូន​ច្រើនតែ​ជា​ដើម​ហេតុ​នាំ​ឲ្យ​អ័រម៉ូន​ភេទ​ស្រី​អេ​ស្ត្រូជែន​កើន​ឡោះង​វិញ ហើយ​ក៏​ធ្វើ​ឲ្យ​ដោះ​មនុស្ស​ប្រុស​រីក​ធំ​ដែរ​។ យ៉ាងណាមិញ មាន​ហេតុផល​ច្រើន​ទៀត​នឹង​បង្ក​ជា​មូលហេតុ​ជំងឺ​នេះ​ដែរ​ដូចជា​៖

បុរស​រ៉ាំ​ង​រដូវ​
វា​គឺជា​ដំណាក់កាល​មួយ​នៃ​ជីវិត​របស់​មនុស្ស​ប្រុស​ដែល​ស្រដៀង​គ្នា​នឹង​ការ​រ៉ាំ​ង​រដូវ​របស់​មនុស្ស​ស្រី​ដែរ​។ ក្នុងពេល​បុរស​រ៉ាំ​ង​រដូវ មានន័យ​ថា អ័រម៉ូន​ភេទ​របស់​បុរស​មានកា​រ​ថយចុះ ជាពិសេស​តេស្តូ​ស្តេ​រ៉ូន​តែម្តង​។ រឿង​នេះ​ច្រើន​តែគើ​ត​ឡើង​នៅ​ជុំវិញ​បុរស​ស្ថិតក្នុង​វ័យ​កណ្តាល​។ ក្រៅពី​ដោះ​រីក​ធំ បុរស​ក៏​អាច​មាន​បញ្ហា​ជ្រុះ​សក់ និង​គេង​មិន​លក់​ដែរ​។

ពេញវ័យ​
ថ្វី​បើ​រាងកាយ​របស់​ក្មេងប្រុស​ផលិត​អ័រម៉ូន​ភេទ Androgen ក៏ដោយ តែ​វា​ក៏​ផលិត​អ័រម៉ូន​ភេទស្ត្រី អេ​ស្ត្រូជែន​ដែរ​។ នៅពេល​គេ​ឈាន​ដល់​វ័យ​ពេញវ័យ វា​អាច​នឹង​ផលិត​អ័រម៉ូន​អេ​ស្ត្រូជែន​ច្រើនជាង Androgen  និង​បង្ក​ជាការ​រីក​ធំ​របស់​ដោះ​ផងដែរ​។ ប៉ុន្តែ​ករណី​នេះ​កើតឡើង​បណ្តោះអាសន្ន​ទេ ហើយ​ក៏​បាត់​ទៅ​វិញ​បន្តិច​ម្តងៗ​ដែរ​។

ទឹក​ដោះ​
ទារក​ទើបនឹង​កើត​អាច​នឹង​មាន​បញ្ហា​ដោះ​រីក​ធំ​ដូច​ស្ត្រី​នៅ​ពេល​ដែល​គេ​បៅ​ទឹកដោះ​ម្តាយ​។ អ័រម៉ូន​អេ​ស្ត្រូជែន​ក៏​មាន​ក្នុងទឹកដោះ​ម្តាយ​ដែរ ដូច្នេះ​ការ​បំបៅ​ដោះ​កូន​អាច​នឹង​កើន​ចំនួន​អ័រម៉ូន​នេះ​ទៅក្នុង​ខ្លួន​ផង​ដែរ​។

ការប្រើ​ថ្នាំ​
ថ្នាំ​ជាច្រើន​ដូចជា Steroid និង Amphetamines អាច​បណ្តាល​ឲ្យ​អ័រម៉ូន​អេ​ស្ត្រូជែន​កើនឡើង​ក្នុង​ខ្លួន​បន្តិច​ដែរ ដូច្នេះ​បញ្ហា​ដោះ​រីក​ធំ​នឹង​កើតមាន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play