សុខភាពបុរស

​រោគសញ្ញា​ជំងឺ​ប្រមេះ​ទឹកថ្លា​បង្ហួរ​នោម លើ​មនុស្ស​ប្រុស​

​ជំងឺ​ប្រមេះ​ទឹកថ្លា​បង្ហួរនោម​លើ​មនុស្ស​ប្រុស គឺជា​ការបង្ក​រោគ​មួយ​ទៅ​លើ​បង្ហួរនោម​របស់​បុរស ដែល​វា​បណ្តាល​មកពី​ការឆ្លង​ជំងឺ​ប្រមេះទឹកបាយ​ក្នុងពេល​រួមភេទ​។ ជំងឺ​នេះ​ច្រើន​តែ​បង្ក​ជាការ​ហើម និង​រលាក​ទៅលើ​បង្ហួរ​នោម បូករួម​នឹង​ការហូរ​ទឹករំអិល​តាម​លិង្គ​ទៀត​។ ប៉ុន្តែ​ជាមួយ​នឹង​ជំងឺ​កាមរោគ​ភាគច្រើន បុរស​ក៏​មិន​បង្ហាញ​រោគសញ្ញា​អ្វី​ដែរ​។

​ជំងឺ​ប្រមេះ​ទឹកថ្លា​នេះ​បង្កឡើង​ដោយ​បាក់តេរី​ឈ្មោះថា Chlamydia Trachomatis ដែល​វា​ឆ្លង​តាមរយៈ​ការ​រួមភេទ​តាម​មាត់ រន្ធ​គូថ និង​ទ្វារមាស​។

ទោះបីជា​យ៉ាងណា​ក៏ដោយ បុរស​ដែល​មាន​ជំងឺ​ប្រមេះ​ទឹកថ្លា​បង្ហួរនោម​ប្រហែលជា​មិន​បង្ក​រោគសញ្ញា​អ្វី​ទាំងអស់ ឬ​គ្រាន់តែ​បង្ហាញ​រោគសញ្ញា​នៅ​រយៈពេល​ច្រើន​សប្តាហ៍​ក្រោយ​ប៉ុណ្ណោះ នោះ​គឺជា​ការ​ហើម​នៅ​បង្ហួរនោម​តែម្តង​។ ប៉ុន្តែ​អា​ការៈផ្សេងៗ​ទៀត​ដែល​បុរស​ខ្លួនឯង​គួរតែ​ចាប់អារម្មណ៍​ដែរ​នោះ​មានដូចជា​៖
•​    ​ឈឺចាប់ ឬ​ក្រហាយៗ​ពេល​នោម​
•​    ​ក្បាល​លិង្គ​ឬ​ចុង​បង្ហួរ​នោម រមាស់ ឡើង​ក្រហម ឬ​ហើម​
•​    ​ហូរ​ទឹករំអិល​ចេញពី​លិង្គ ដែល​មាន​ពណ៌​លឿងខ្ចី ឬ​ត្នោត​
•​    ​ពងស្វាស​ឈឺ​ខ្លាំង ឬ​ហើម​

កាលណា​បង្ហួរនោម​ទៅ​ជា​រលាក​ក្នុងពេល​ឆ្លង​រោគ វា​នឹង​ធ្វើឲ្យ​ការនោម​កាន់តែ​ពិបាក​។ រោគសញ្ញា​នៃ​ជំងឺ​ប្រមេះ​ទឹកថ្លា​នៅ​បង្ហួរនោម​លើ​មនុស្ស​ប្រុស​អាចមាន​រោគសញ្ញា​ស្រដៀង​គ្នា​នឹង​ជំងឺ​ប្រមេះទឹកបាយ​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី16  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play