យុវ័យ

ច​រឹក​លក្ខណៈ​របស់​បុរស ១២​ប្រភេទ​នេះ ស្ត្រី​មិនត្រូវ​រៀបការ​ជាមួយ​ឡើយ​

​នៅពេល​និយាយ​ដល់​រឿង​ស្នេហា អ្នក​មិន​អាច​គិត​អ្វី​ផ្សេង​ក្រៅពី​ចង់​រៀបការ​ជាមួយ​បុរស​ដែល​ខ្លួន​ស្រឡាញ់​ឡើយ​។ សេចក្តីស្នេហា ធ្វើឲ្យ​មនុស្ស​យើង​ខ្វាក់ភ្នែក ហើយ​យើង​ក៏​ច្រើន​តែ​បង្កើត​នូវ​ជម្រើស​ដ៏​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​វា​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​ស្តាយក្រោយ​ផងដែរ​។ វា​ពិតជា​រឿង​មួយ​អស្ចារ្យ​ខ្លាំងណាស់​ដែល​ស្ត្រី​គ្រប់រូប​អាច​រៀបការ​ជាមួយ​បុរស​ដែល​មាន​លក្ខណៈ​ពេញលេញ​។ ប៉ុន្តែ​ចូរ​ស្រមៃ​មើលថា ការ​ដែល​រៀបការ​ជាមួយ​បុរស​ដែល​គិតថា​អ្នក​មិន​ទាន់​មាន​តម្លៃ មិន​ចូល​ចិត្ត​នូវ​អ្វី​ដែល​អ្នក​យល់ឃើញ ឬ​តែងតែ​យល់​ថា​អ្នក​ជា​ប្រពន្ធ​ដែល​គ្មាន​តម្លៃ តើ​វា​នឹង​មាន​អ្វី​កើតឡើង​ទៅ​? តើ​វា​នោះ​គឺជា​សុបិន្ត​អាក្រក់ឬ​ក៏​ជា​អ្វី​?

​ដូច្នេះហើយ​ទើប​ខ្ញុំ​លើក​នូវ​ចរិក​លក្ខណៈ​របស់​បុរស ១២​យ៉ាង​ដែល​អ្នក​គួរតែ​ពិចារណា​ឡើងវិញ​អំពី​ការសម្រេចចិត្ត​រៀបការ​ជាមួយ​៖
1.​    ​មិន​ដែល​គោរព​សន្យា​ដែល​ខ្លួន​បាន​និយាយ ឬ​គ្រាន់តែ​និយាយ​ឲ្យតែ​រួច​ពី​មាត់​
2.​    ​មិន​គោរព​អ្នក និង​ព្យាយាម​បំពាន​លើ​អ្នក ឬ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ជានិច្ច​
3.​    ​តែងតែ​មាន​ភាពអាថ៌កំបាំង​ជាប់​ខ្លួន​ជានិច្ច ហើយក៏​មិន​ចង់​ចែករំលែក​នូវ​អ្វី​ដែល​ជា​ការងារ​រួមគ្នា​ជាមួយ​អ្នក​ដែរ​
4.​    ​តែងតែ​បង្កើតជា​លេស​ជាប់​ជានិច្ច ហើយក៏​មិន​ចាត់ទុក​អ្នក​ជា​អតិ​ភាព​ដំបូង​ក្នុង​ជីវិត​គេ​ដែរ​
5.​    ​ស្នេហា​ដែល​ល្អ និង​ត្រឹមត្រូវ​ដែល​មាន​ការ​ប្តេជ្ញា​នឹង​គ្នា គឺ​មិន​មាន​ការ​កុហក​ឡើយ​
6.​    ​តែងតែ​បង្កើតជា​ជម្លោះ​ជាប់
7.​    ​តែងតែ​ផ្តោត​សំខាន់​តែ​លើ​ការងារ​ច្រើន​ជាង​នៅ​ជាមួយ​អ្នក​
8.​    ​មិន​មាន​ពេលវេលា​ដើម្បី​ធ្វើបុណ្យ​សាង​កុសល្យ​ជាមួយគ្នាសោះ​
9.​    ​ជា​មនុស្ស​ប្រុស​ដែល​ស្អប់​សត្វ​
10.​    ​ជា​បុរស​ដែល​តោង​អ្នក​ស្អិត​ពេក ហើយក៏​មិន​ព្រម​ផ្តល់​ពេលវេលា​ផ្ទាល់ខ្លួន​ដល់​អ្នក​សោះ​
11.​    ​បោកប្រាស់​អ្នក​ម្តង​ហើយ​ម្តងទៀត ជា​ពិសេស​រឿង​ដដែលៗ​
12.​    ​ជា​បុរស​ដែល​មិនទាន់​មាន​ភាពចាស់ទុំ​នៅឡើយ​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភព​៖ sarcasm.co

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី17  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play