ជំងឺទូទៅ

ហេតុអ្វី​បានជា​ត្រូវការ​ច្រឹប​សាច់​ពងស្វាស​ទៅពិនិត្យ​?

​ពងស្វាស​គឺជា​សរីរាង្គ​ផ្លូវភេទ​របស់​បុរស​ដែល​មាន​ចំនួន​ពីរ​គ្រាប់​។ វា​មាន​នាទី​ផលិត​មេ​ជីវិត​ឈ្មោល និង​អ័រម៉ូន​ភេទ​ប្រុស តេស្តូ​ស្តេ​រ៉ូន​។ ពងស្វាស​មាន​ទីតាំង​ស្ថិតនៅក្នុង​ថង់​ពងស្វាស ដែល​ស្ថិតនៅ​ខាងក្រោម​លិង្គ​។

​មូលហេតុ​ដែល​តម្រូវ​ឲ្យ​ច្រឹបសាច់​ពងស្វាស​ទៅ​ពិនិត្យគឺ​ដើម្បី​៖
•​    ​កំណត់​រោគវិនិច្ឆ័យ​ទីតាំង និង​ស្ថានភាព​ជំងឺ​របស់​ដុំ​សាច់​ដែល​មាន​ក្នុង​ពងស្វាស​
•​    ​កំណត់​រោគវិនិច្ឆ័យ​មូលហេតុ​នៃ​ភាព​មិន​អាច​មាន​កូន​បាន​របស់​បុរស​
•​    ​យក​មេ​ជីវិត​ឈ្មោល​ដើម្បី​ធ្វើ​ការបង្ក​កំណើត​បែប​សិប្ប​និមិត្ត ឬ Vitro Fertilization (IVF)​។

យ៉ាងណាមិញ វិធី​នៃ​ការ​ច្រឹប​សាច់​ពងស្វាស​ទៅពិនិត្យ​មាន​ពីរ​ប្រភេទ​គឺ​៖
•​    ​ការប្រើ​ម្ជុលចាក់​ពី​ស្បែក​ខាងក្រៅ​ទៅ​
•​    ​ការ​វះ​បើក​ស្បែក​ពី​ថង់​ពងស្វាស ហើយ​ច្រឹប​យក​តែ​ម្តង​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ច្រឹប​សាច់​ពងស្វាស​ទៅពិនិត្យ​នេះ​អាច​ជួយ​ដល់​គ្រូពេទ្យ​ដើម្បី​ដោះស្រាយ​បញ្ហា​មិន​អាច​មាន​កូន​បាន ហើយក៏​មិន​បណ្តាល​ឲ្យ​លិង្គ​មិន​អាច​ឡើង​រឹង​នោះដែរ​។
​ការ​ដែល​ហូរ​ឈាម​ជាប់ និង​ការបង្ក​រោគ​ក្រោយពី​ច្រឹប​សា​ច់រួច​គឺជា​កត្តា​ប្រឈមមុខ​ដ៏​ធ្ងន់ធ្ងរ ប៉ុន្តែ​វា​គឺជា​រឿង​កម្រ​ណាស់​។ យក​ល្អ​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​បើសិន​ជា​អ្នក​មាន​អាការៈ​ដូចខាងក្រោម​នេះ​៖
•​    ​ហូរ​ឈាម​ជោគៗ​បង់​រុំ​នៅ​កន្លែង​ច្រឹប​សាច់​
•​    ​មាន​កំណក​ឈាម​នៅ​ខាងក្រោម​ស្បែក​
•​    ​ឈឺចាប់​ខ្លាំង ឬ​ហើម​ពងស្វាស​ខ្លាំង​
•​    ​ក្តៅខ្លួន ឬ​គ្រុន​

​កត្តា​ប្រឈមមុខ​ផ្សេង​មួយទៀត​គឺ​ការខូចខាត​ដល់​ពងស្វាស ឬ​សរីរាង្គ​នៅក្បែរៗ​នោះ ប៉ុន្តែ​វា​គឺជា​រឿង​កម្រ​ណាស់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី17  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play