ជំងឺទឹកនោមផ្អែម

ហាត់ប្រាណ​របៀប​ណា​ទើប​អាច​បង្ការ​ជំងឺ​ទឹកនោម​ផ្អែម​បាន​?

​ជំងឺ​ទឹកនោម​ផ្អែម​គឺ​ជា​ជំងឺ​មួយ​ដែល​ប៉ះពាល់​ទៅលើ​សមត្ថភាព​របស់​រា​ង​កាយ​ក្នុង​ការផលិត និង​ប្រើ​អាំង​ស៊ុយ​លីន ព្រម​ទាំង​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​។ ជំងឺ​ទឹកនោម​ផ្អែម​មាន​បី​ប្រភេទ​គឺ ប្រភេទ​ទី​១ ទី​២ និង​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​១ គឺ​ជា​ជំងឺ​ដែល​កើត​ពី​កំណើត​ដោយ​រាងកាយ​មិន​អាច​ផលិត​អាំង​ស៊ុយ​លី​ន​បាន​។ ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​វិញ មាន​ន៍​យ​ថា រាងកាយ​អាច​ផលិត​អាំង​ស៊ុយ​លីន​បាន ប៉ុន្តែ​មិន​អាច​ប្រើ​បាន​ល្អ​។

​ចំពោះ​មូលហេតុ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​១​មួយ​វិញ​គឺ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ហើយក៏​មិន​អាច​បង្ការ​បានដែរ​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចង់​ព្យាយាម​ចៀសវាង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​វិញ ប្រហែលជា​អាចធ្វើ​បាន​តាមរយៈ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ ជាពិសេស​ហាត់ប្រាណ​ជា​ទៀងទាត់​តែម្តង​។

យក​ល្អ​គួរតែ​ព្យាយាម​ហាត់ប្រាណ​ឲ្យបាន​យ៉ាងហោច​ណាស់ ៣០​នាទី​រយៈពេល ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ ប៉ុន្តែ​អ្នក​ដែល​មិន​ធ្លាប់​ហាត់ប្រាណ អាច​នឹង​ចាប់ផ្តើម​ត្រឹម​រយៈពេល​ខ្លី​ជាង​នេះ​ក៏​បាន​ដែរ ចាំ​បង្កើន​រយៈពេល​បន្តិច​ម្តងៗ​។

ការ​ហាត់ប្រាណ​មិនចាំបាច់​តែ​ហាត់​ខ្លាំង​ទើប​មាន​ប្រសិទ្ធភាព​ទេ​។ ការធ្វើ​សកម្មភាព​រាង​កាយ​តិចតួច ទៅ​មធ្យម​អាច​ជួយ​អ្នក​ក្នុងការ​សម្រក​ទម្ងន់​បាន​ទៅហើយ​។ ការ​ហាត់ប្រាណ​ល្អៗ​ដែល​អ្នក​គួរតែ​ធ្វើ​ដើម្បី​បង្ការ​ជំងឺ​ទឹកនោម​ផ្អែម​នោះ​មានដូចជា​៖
•​    ​រាំ​
•​    ​ជិះ​កង់​
•​    ​ហែល​ទឹក​
•​    ​ហាត់​ក្បាច់​បែប​អ៊ែ​រ៉ូ​ប៊ិក​
•​    ​ការដើរ​

រាល់​សកម្មភាព​ទាំងឡាយណា​ដែល​ធ្វើ​ឲ្យ​បេះ​ដូង​ច្របាច់​ខ្លាំង នោះ​ហើយ​វា​វិធី​ក្នុង​ការបង្ការ​ជំងឺ​ទឹកនោម​ផ្អែម​ដ៏​មាន​ប្រសិទ្ធភាព​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី17  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play