សិច

រឿង ១០ យ៉ាង​ដែល​បុរស​គ្រប់រូប​ត្រូវ​ដឹង​មុន​ពេល​ឈានដល់​រាត្រី Honey Moon

​រាត្រី Honey Moon ដំបូង គឺជា​ពេលវេលា​ដ៏​សំខាន់​បំផុត​សម្រាប់​ជីវិត​ប្តី​ប្រពន្ធ​។ ដូច្នេះ​យក​ល្អ​គួរតែ​យល់ដឹង​អំពី​វា​ឲ្យបាន​ស្រួលបួល​សិន​ដើម្បី​ចៀស​ផុត​នូវ​ការរំខាន ឬ​អារម្មណ៍មិនល្អ​ទាំងឡាយ​។ ខាងក្រោម​នេះ​គឺជា​រឿង​មួយ ១០​យ៉ាង​ដែល​បុរស​គ្រប់រូប​ត្រូវតែ​ដឹង​មុន​នឹង​ឈាន​ដល់​រាត្រី Honey Moon ជា​លើកដំបូង​៖

១. អ្នក​អាច​នឹង​និយាយ​ពេញ​មួយ​យប់​៖ សម្រាប់​រាត្រី​ផ្សំ​ដំណេក​ដំបូង មិនមែន​ជា​ពេលវេលា​សម្រាប់​តែ​ការ​រួមភេទ​មួយ​មុខ​នោះ​ទេ​។ ប៉ុន្តែ​វា​ក៏​ជា​ពេលវេលា​ដែល​ត្រូវ​យល់ដឹង​អំពី​គ្នា​ទៅវិញទៅមក​ដែឬ​។ ដូច្នេះហើយ ខាង​ស្រី​អាច​នឹង​មាន​សំណួរ​ជាច្រើន​ដើម្បី​សួរ​អ្នក​។

២. កូនក្រមុំ​នឹង​ត្រូវការ​ពេល​យ៉ាង​ហោច​ណាស់ ៣០​នាទី​ដើម្បី​ត្រៀម​ខ្លួន​រួចរាល់​៖ ជាតិ​ជា​មនុស្ស​ស្រី​ត្រូវការ​ពេលវេលា​យូរ​បន្តិច​ដើម្បី​អាច​ប្រមូល​អារម្មណ៍​បាន​។ ដូច្នេះ​ហើយ​កុំ​បង្ខំ​នាង​ពេក ហើយ​ក៏​ត្រូវតែ​ទុក​ពេល​ឲ្យ​នាង​ផង​ទៅ​។

៣. អ្វីៗ​អាច​នឹង​មាន​ភាព​ខ្មាស់អៀន​ខ្លាំង​៖ ស្ថិត​ត្រង់​ចំណុច​នេះ អ្នក​នឹង​អាច​មើលឃើញ ឬ​សម្គាល់​ដឹងថា​មាន​រឿង​ខ្លះ​នឹងមាន​អារម្មណ៍​ថា​អៀនខ្មាស់​ខ្លាំង ព្រោះ​តែ​យើង​ត្រូវការ​ពេលវេលា​បន្តិច​ដើម្បី​សម្រួល​អារម្មណ៍ឲ្យ​មាន​ផា​សុកភាព ប៉ុន្តែ​វា​សុទ្ធតែ​ជា​រឿង​ធម្មតា​ទេ​។

៤. អ្នក​នឹង​មាន​ចម្ងល់​រាប់មិនអស់​ក្នុង​ចិត្ត​៖ ការ​រៀបការ​គឺជា​រឿង​ដែល​ភ័យខ្លាច ស្ត្រេ​ស និង​សុភមង្គល​។ ដូច្នេះ​កុំ​បារម្ភ​ថា​ការគិត​របស់​អ្នក​គឺ​នៅ​ឆ្ងាយ​ពេក​អី តែ​ត្រូវ​បន្ធូរ​អារម្មណ៍ និង​គិត​ស្រួលៗ​។

៥. មិត្តភក្តិ​ដែល​រំខាន​ខ្លះ​អាច​នឹង​ផ្ញើរ​សារ​ឲ្យ​អ្នក​ជាប់​រហូត​៖ មនុស្ស​រំខាន​ទាំងនេះ​អាច​នឹង​មិន​ឲ្យ​អ្នក​បាន​សុខ​ឡើយ​ជាពិសេស​ពេលវេលា​ដែល​អ្នក​នឹង​ត្រូវ​មាន​សេចក្តី​តែម្តង​។ ពួកគេ​អាច​នឹង​ផ្ញើរ​សារ​សួរថា តើ​អ្នក​កំពុងតែ​ធ្វើ​អ្វី​។ រឿង​នេះ​ពិតជា​រញ៉េរញ៉ៃ​ណាស់​។

៦. ប្រពន្ធ​អ្នក​អាច​នឹង​យំ​ពេញ​មួយ​យប់​៖ ការ​រៀបការ​គឺជា​ការទទួលខុសត្រូវ​ដ៏​ធំ​មួយ​។ អ្នក​ក៏​នឹង​មិន​អាច​រំពឹង នាង​នឹង​ត្រូវ​គេង​រួម​គ្រែ​ជាមួយ​អ្នក​ដែរ​។ ដូច្នេះ​ចូរ​បណ្តោយ​នាង​សិន​ទៅ​។

៧. ប្រពន្ធ​អ្នក​អាច​នឹង​មក​រដូវ​៖ រឿង​នេះ​អាច​ជា​សុបិន្ត​អាក្រក់​មួយ​សម្រាប់​បុរស​តែម្ត​ង​។ អ្នក​មិន​អាច​ជួយ​អ្វី​បាន​ឡើយ​ក្នុង​ពេល​នេះ ប៉ុន្តែ​អ្វី​ដែល​អ្នក​អាចធ្វើ​បាន​គឺ​បណ្តោយ​វា​ទៅ​។

៨. អ្នក​មិន​អាច​ទ្រាំ​បាន​យូរ​ជាង ៣០​វិនាទី​ផង​៖ រឿង​នេះ​អាច​នឹង​កើតឡើង​បាន​បើសិន​ជា​អ្នក​មិន​ធ្លាប់មាន​បទពិសោធន៍​សោះ​ពីមុនមក​។ បុរស​ដែល​នៅ​ហ្ស៊ី​ន​គឺ​កម្រ​នឹង​ទ្រាំទ្រ​បានយូរ​ជាង ៣០​វិនាទី​ណាស់​។

៩. អ្នកនឹង​អស់កម្លាំង​បំផុត​៖ រាល់​ការ​រៀបការ​ទាំងអស់​តែងតែ​ធ្វើឲ្យ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នឿយហត់​ខ្លាំង​បំផុត​។ ដូច្នេះ​មិន​បាច់​ប្រ​ញ៉ាប់​ធ្វើ​នូវ​អ្វី​ដែល​មនុស្ស​គ្រប់រូប​រំពឹង​ទុក​ឡើយ​។ ចូរ​ចំណាយ​ពេលវេលា​សម្រាក និង​ចាំ​ធ្វើ​វា​នៅពេល​ដែល​រាងកាយ និង​ចិត្ត​គំនិត​របស់​អ្នក​ទាំង​ពីរ​ត្រៀមខ្លួន​រួចរាល់​វិញ​ទៅ​។

១០. អ្នកនឹង​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​កូនក្រមុំ​ចំណាយ​ពេល​យូរ​ដើម្បី​ស្លៀកពាក់​៖ មនុស្ស​ប្រុស​គ្រប់រូប​នឹង​ឆ្ងល់​ជាក់​ជាមិនខាន​នៅពេល​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ការ​ដោះ​សម្លៀក​បំពាក់​របស់​កូនក្រមុំ​។ វា​គឺជា​បេសកកម្ម​ដែល​អ្នក​ត្រូវ​ធ្វើ​ហើយ​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភព​៖ sarcasm.co

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី18  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play