សុខភាពបុរស

ក្រពេញប្រូ​ស្តា​តរីក​ធំ គួរតែ​ផ្លាស់ប្តូរ​របៀប​រស់នៅ​បែប​ណា​ទើប​ល្អ​?

​ក្រពេញប្រូ​ស្តាត​គឺជាសរីរាង្គ​ភេទបុរ​ស​មួយ​ប្រភេទ​ដែលមាន​រាង​តូច ជា​ប្រភេទ​សាច់ដុំ និង​ស្ថិតនៅ​ជុំវិញ​គល់​បង្ហួរនោម សម្រាប់​បង្កើត​ជា​ទឹកកាម​។ សម្រាប់​បុរស​ភាគច្រើន ក្រពេញ​នេះ​អាច​នឹង​រីក​ធំ​បាន​ជានិច្ច​។ ពេល​ខ្លះ​វា​នឹង​គ្មាន​រោគសញ្ញា​អ្វី​សម្គាល់​ទាំងអស់ ប៉ុន្តែ​វា​ជា​ជំងឺ​ដែល​អាច​ព្យាបាល​បាន​។

​ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តា​ត​កើតឡើង​នៅ​ពេល​ដែល​កោសិកា​ក្នុង​ក្រពេញ​នេះ​ចាប់ផ្តើម​បំបែក​ខ្លួន​ច្រើន​ទៅៗ រហូត​ដល់​ធ្វើឲ្យ​វា​ទៅ​ជាហើម និង​សង្កត់​ទៅលើ​បង្ហូរ​នោម ដោយ​ផ្តល់​ផលវិបាក​ជាការ​នោម​មិន​បាន​ចេញ​អស់​។ ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត​មិនមែន​ជា​មហារី​ក​ក្រពេញប្រូ​ស្តាត ហើយក៏​មិន​ធ្វើឲ្យ​ប្រឈម​កាន់តែ​ខ្ពស់នឹង​មហារី​កដែរ​។ យ៉ាងណាមិញ វា​អាច​បង្ក​រោគសញ្ញា​ច្រើន រហូត​ដល់​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​ទៀតផង​។ ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​លើ​បុរស​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​។

ការព្យាបាល​តាម​បែប​ធម្មជាតិ​ជាពិសេស ការផ្លាស់ប្តូរ​របៀប​រស់នៅ​អាចជួយ​បំបាត់​រោគសញ្ញា​នៃ​ការ​រីក​ធំ​របស់​ក្រពេញប្រូ​ស្តាត​បាន​ដូច​ជា​៖
•​    ​រក​កន្លែង​នោម​ឲ្យបាន​លឿន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​នៅពេល​មាន​អារម្មណ៍​ចង់​នោម​
•​    ​ចៀសវាង​ការប្រើ​ថ្នាំ​ប្រឆាំង​អាឡែ​ហ្ស៊ី ព្រោះ​វា​អាច​ធ្វើឲ្យ​ប្លោកនោម​កាន់តែ​ពិបាក​ច្របាច់​ទឹកនោម​ចេញ​
•​    ​ចៀសវាង​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេ​អ៊ី​ន​ជាពិសេស​ក្រោយ​បាយ​ពេល​យប់​រួច​
•​    ​កាត់បន្ថយ​ស្ត្រេ​ស ព្រោះ​កាលណា​រាងកាយ​មាន​ភាព​តានតឹង​កាន់តែច្រើន នឹង​បង្កើន​ភាព​ញឹកញាប់​នៃ​ការ​នោម​បាន​
•​    ​ចូរ​ហាត់ប្រាណ​ជាប្រចាំ​
•​    ​ចូរ​រស់នៅ​កន្លែង​ដែល​ក្តៅ​ល្មម ព្រោះ​កាលណា​នៅ​កន្លែង​ត្រជាក់ វា​នឹង​ធ្វើឲ្យ​អាការៈ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី19  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play