សិច

កុំ​ចេះតែ​ហ៊ាន ស្រោមអនាម័យ​ក៏​អាច​មាន​ផល​រំខាន​ដែរ​

​ស្រោមអនាម័យ​គឺជា​ជម្រើស​នៃ​ការពន្យា​កំណើត​មួយ​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ព្រមទាំង​អាច​អាច​ជួយ​បន្ថយ​ការឆ្លង​ជំងឺអេដស៍ និង​ជំងឺ​កាមរោគ​ផ្សេងៗ​ទៀត​។ តាមពិតទៅ ស្រោមអនាម័យ​គឺ​ពិបាក​នឹង​បរាជ័យ​ណាស់​នៅពេល​ប្រើ​វា​ដើម្បី​ពន្យា​កំណើត​។ ប៉ុន្តែ​មាន​អ្នកខ្លះ​ជឿថា ស្រោមអនាម័យ​អាចមាន​ផល​រំខាន​របស់​វា​ដែរ​។

ជាតិ​កៅស៊ូ​របស់​ស្រោមអនាម័យ​អាច​បង្ក​បញ្ហា​អាឡែ​ហ្ស៊ី​បាន​
អជ្ញាធរ​សុខាភិបាល​បានឲ្យដឹងថា ទាំង​ស្រោមអនាម័យ​បុរស និង​ស្ត្រី​គឺ​មិន​មាន​ផល​រំខាន​អ្វី​ទាំងអស់ លើកលែង​តែ​ប្រតិកម្ម​អាឡែ​ហ្ស៊ី​លើ​មនុស្ស​មួយចំនួន​ប៉ុណ្ណោះ​។ តាមពិតទៅ ស្រោមអនាម័យ​ស្ត្រី មានឱកាស​បង្ក​អាឡែ​ហ្ស៊ី​តិច​ជាង​ស្រោមអនាម័យ​បុរស​ទៅទៀត​។ អាកា​រៈអាឡែ​ហ្ស៊ី​នឹងជាតិ​កៅស៊ូ​របស់​ស្រោម​អនាម័យអាច​នឹង​កើតឡើង​នៅ​រយៈពេល​ពីរ​បី​នាទី​ក្រោយ​ពី​ប៉ះពាល់​វា​។ អាការៈ​ទាំងនោះ​មាន​ដូច​ជា​៖
•​    ​ស្បែក​ទៅជា​ក្រហម និង​រលាក​
•​    ​ឡើង​កន្ទួល និង​ហើម​ស្បែក​
•​    ​ឡើង​ក្រហមៗ​នៅ​កន្លែង​ដែល​ប៉ះពាល់​នឹង​ស្រោមអនាម័យ​
•​    ​ពិបាក​ដកដង្ហើម

ការ​ដែល​ពី​បាក​ដកដង្ហើម​ខ្លាំង ដោយមាន ឬ​គ្មាន​ការធ្លាក់ចុះ​របស់​សម្ពាធ​ឈាម គឺជា​សញ្ញា​នៃ​ប្រតិកម្ម Anaphylaxis ដែល​ជា​ប្រតិកម្ម​អាឡែ​ហ្ស៊ី​ធ្ងន់ធ្ងរ​បំផុត និង​ត្រូវការ​ការព្យាបាល​ជាបន្ទាន់​។

សារធាតុ​សម្លាប់​មេ​ជីវិត​ឈ្មោល​អាច​បង្ក​ការ​រលាក រមាស់ និង​ក្រហម​
បើសិន​ជា​អ្នក​ប្រើប្រាស់​សារធាតុ​សម្លាប់​មេ​ជីវិត​ឈ្មោល​ដើម្បី​បង្កើន​ការការពារ​កុំឲ្យ​មាន​ផ្ទៃពោះ អ្នក​ប្រហែលជា​ត្រូវ​ពិនិត្យ​ទៅលើ​សារធាតុ​គីមី​ទាំងអស់​នោះ​សិន​ហើយ ព្រោះ​វា​ច្រើន​តែ​មិន​ដូចគ្នា​នឹង​ការប្រើ​ស្រោមអនាម័យ​ទេ​។ បើសិន​ជា​អ្នក​កំពុងតែ​មាន​រោគសញ្ញា​អាឡែ​ហ្ស៊ី តែ​មិនមែន​ដោយសារ​តែ​ជាតិ​កៅស៊ូ​របស់​ស្រោមអនាម័យ​ទេ អ្នក​គួរតែ​បន្ទោស​ទៅ​លើ​សារធាតុ​សម្លាប់​មេ​ជីវិត​ឈ្មោល​នេះហើយ ដែល​ជា​ទូទៅ​គឺ​វា​បង្ក​អាការៈរលា​កនៅ​កន្លែងដែល​ប៉ះពាល់​វា​តែម្តង​។

ការបង្ក​រោគ​ផ្សិត​អាចជា​ផល​រំខាន​មួយ​សម្រាប់​ស្ត្រី​ដែឬ​បើសិនជា​ស្រោមអនាម័យ​ដែល​គាត់​ប្រើ​នោះ​មាន​លាយ​ជាមួយ​សារធាតុ​សម្លាប់​មេ​ជីវិត​ឈ្មោល​ដែរ​។

ការប្រើប្រាស់​ស្រោមអនាម័យ​មិន​បាន​ត្រឹមត្រូវ​ក៏​ប្រឈម​ខ្ពស់​នឹង​ការ​មាន​ផ្ទៃពោះ​ដែរ​
ពិតណាស់ ផល​រំខាន​ខ្លាំង​បំផុត​នៃ​ការប្រើប្រាស់​ស្រោមអនាម័យ​មិន​បាន​ត្រឹមត្រូវ​គឺ​ធ្វើឲ្យ​មាន​ផ្ទៃពោះ​នេះឯង​។ យក​ល្អ​គួរតែ​យល់ដឹង​អំពី​របៀប​នៃ​ការពាក់​ស្រោម​ឲ្យបាន​ត្រឹមត្រូវ​ផង​។ ជាក់ស្តែង មនុស្ស​ភាគច្រើន​ប្រើ​ស្រោមអនាម័យ​ដែល​បរាជ័យ​មាន​រហូត​ដល់ ១៤ ទៅ​១៥​ភាគរយ​ឯណោះ​។ ចូរ​ចាំ​ថា ស្រោមអនាម័យ​មួយ​ប្រើ​បាន​តែ​ម្តង​ប៉ុណ្ណោះ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី22  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play