ដុំ​ក្នុង​ថង់​ពងស្វាស​មិនសូវ​កើត​មាន​ឡើយ ហើយ​វា​ក៏​បណ្តាលមកពី​មូលហេតុ​ខុសៗ​គ្នា​ច្រើន​ដែរ​។ ដុំ​នៅក្នុង​ថង់​ពងស្វាស​អាច​កើតឡើង​លើ​បុរស ក្មេងប្រុស ឬ​កុមារ​តូចៗ​។ វា​អាច​ស្ថិត​ក្នុង​ពងស្វាស​ម្ខាង ឬ​ទាំង​សងខាង​។ "/> ​រកឃើញ​ដុំ​ក្នុង​ថង់​ពងស្វាស គួរ​គិត​ដល់​អ្វី​ខ្លះ​ទៅ​?

សុខភាពបុរស

​រកឃើញ​ដុំ​ក្នុង​ថង់​ពងស្វាស គួរ​គិត​ដល់​អ្វី​ខ្លះ​ទៅ​?

​ដុំ​ក្នុង​ថង់​ពងស្វាស​មិនសូវ​កើត​មាន​ឡើយ ហើយ​វា​ក៏​បណ្តាលមកពី​មូលហេតុ​ខុសៗ​គ្នា​ច្រើន​ដែរ​។ ដុំ​នៅក្នុង​ថង់​ពងស្វាស​អាច​កើតឡើង​លើ​បុរស ក្មេងប្រុស ឬ​កុមារ​តូចៗ​។ វា​អាច​ស្ថិត​ក្នុង​ពងស្វាស​ម្ខាង ឬ​ទាំង​សងខាង​។ ដុំ​នៅក្នុង​ពងស្វាស​អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​នៃ​ពងស្វាស​តែម្តង​។ វា​អាច​បណ្តាលមកពី​ការ​មាន​របួស ប៉ុន្តែ​ក៏​បញ្ជាក់​អំពី​បញ្ហា​ដែល​ធ្ងន់ធ្ងរ​ផងដែរ​។

​មិនមែន​ដុំ​សាច់​ក្នុង​ពងស្វាស​ទាំងអស់​សុទ្ធតែ​ដំណាង​ឲ្យ​មហារីក​ពងស្វាស​ឡើយ​។ ដុំ​ខ្លះ​ជា​ដុំ​ស្លូត ឬ​មិនមែន​មហារីក​ទេ​។ វា​ច្រើនតែ​មិន​ត្រូវការ​ការព្យាបាល​អ្វី​ទាំងអស់​។ ប៉ុន្តែ​អ្នក​នៅ​តែ​ត្រូវ​ឲ្យ​ពេទ្យ​ពិនិត្យមើល​ការប្រែប្រួល​ផ្សេងៗ​ទៀត​របស់​ពងស្វាស​ដែរ ជាពិសេស​ការ​ហើម ឬ​ដុំ​ណា​ផ្សេង​ទៀត​។

ដុំ​នៅក្នុង​ពងស្វាស​ស្ទើរតែ​ទាំងអស់​ហើយ​ដែល​បណ្តាល​ឲ្យ​ហើម​ពងស្វាស និង​ប្រែប្រួល​ដល់​លក្ខណៈ​ពងស្វាស​ដែរ​។ អា​ការៈផ្សេងៗ​ទៀត​គឺ​អាស្រ័យ​ទោ​តាម​មូលហេតុ​របស់​វា​ដែរ​ដូចជា​៖

  • ​ជំងឺ​រីក​ប៉ោង​សរសៃឈាម​ក្នុង​ថង់​ពងស្វាស​កម្រ​នៃ​ចេញ​រោគសញ្ញា​ណាស់​។ បើសិនជា​វា​ចេញ​រោគសញ្ញា​មែន ពងស្វាស​ដែល​មាន​បញ្ហា​អាច​នឹង​ធ្ងន់​ជាង​ម្ខាង​ទៀត ឬ​ពេល​ស្ទាប​ដុំ​នោះ​មាន​អារម្មណ៍​ដូច​ថង់​ជន្ល​ន់​អញ្ចឹង​។
  • ​ជំងឺ​ដក់​ទឹក​ក្នុង​ថង់​ពងស្វាស ច្រើន​តែ​មិន​មាន​ការឈឺចាប់​អ្វី​ទេ​ចំពោះ​ទារក​ទើប​នឹង​កើត ប៉ុន្តែ​វា​អាច​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ថា​មាន​អ្វី​សង្កត់​ក្នុង​ពោះ​លើ​កុមារ​ធំៗ ឬ​បុរស​។ វា​ក៏​បណ្តាលឲ្យ​មើលឃើ​ញហើម​ពងស្វាស​ផ្ទាល់ដែរ​។
  • ​ជំងឺ​គីស​ក្នុង​បំពង់អេ​ពី​ឌីឌីម Epididymal Cysts ជា​ទូទៅ​គឺ​គ្មាន​ការឈឺចាប់​ទេ​។ បុរស​ខ្លះ ពងស្វាស​តែ​ម្ខាង​អាច​នឹង​មាន​អារម្មណ៍​ថា​ធ្ងន់​ជាង​ម្ខាង​ទៀត​ដែរ​។
  • ​ការបង្ក​រោគ​អាច​នឹង​ធ្វើឲ្យ​ឈឺ ហើម ឬ​តឹង លើ​ពងស្វាស​តែ​ម្ខាង ឬ​ទាំង​សងខាង​។ វា​ក៏​អាច​បណ្តាល​ឲ្យ​ក្តៅខ្លួន ច​ង្អោ និង​ក្អួត​បានដែរ​។

​ដុំ​សាច់​ក្នុង​ថង់​ពងស្វាស​ដែល​បណ្តាល​មកពី​មហារីក​ពងស្វាស​អាច​បង្ក​ជា​រោគសញ្ញា​ដូចខាងក្រោម​នេះ​៖
•​    ​ការឈឺ​ងំ​នៅក្នុង​ពោះ ឬ​គ្រលាន​
•​    ​ហើម ឬ​តឹង​សុដន់​
•​    ​ធ្ងន់ៗ​ក្នុង​ថង់​ពងស្វាស​
•​    ​មាន​ដក់​ទឹក​ច្រើន​ក្នុង​ថង់​ពងស្វាស​ភ្លាមៗ​
•​    ​ឈឺចាប់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី22  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play