សុខភាពបុរស

​រមាស់​នៅ​លិង្គ អាច​ជា​អាការៈ​នៃ​ការកើតចៃឬ​?

​បើសិន​ជា​អ្នក​សង្កេតឃើញថា មាន​កន្ទួលរ​មាស់​នៅ​លើ​លិង្គ នោះ​វា​អាច​ជា​អាការៈ​នៃ​ការកើតចៃ​ដែរ ឬ​បង្ក​ឡើង​ដោយ Sarcoptes Scabiei​។ ចៃ​ប្រភេទ​នេះ​អាច​មើលឃើញ​បាន​លុះត្រាតែ​ប្រើ​មីក្រូ​ទស្សន៍​។ ការកើត​ចៃ​នៅលើ​លិង្គ​អាច​ធ្វើឲ្យ​មាន​ការរមាស់​ខ្លាំងក្លា​នៅក្នុង​តំបន់​គ្រលា​ន ជាមួយនឹង​ការ​កើត​ជា​កន្ទួល​តូចៗ​ដូច​មុន​នៅ​ជុំវិញ​លិង្គ និង​ថង់​ពងស្វាស​។ កន្ទួលរ​មាស់​ដោយសារ​តែ​ចៃ​នេះ​ចាប់ផ្តើម​ចេញ​នៅ​សប្តាហ៍​ទី ៤ ទៅ​ទី​៦​ក្រោយ​ពី​ប៉ះពាល់ ឬ​ឆ្លង​ចៃ​រួច​។

​បើសិន​ជា​អ្នក​កើត​ចៃ​នៅលើ​លិង្គ គួរតែ​ព្យាយាម​ព្យាបាល​ដូចខាងក្រោម​នេះ​៖
•​    ​ងូតទឹ​កក្តៅ ឬ​ងូតទឹក​ជាប្រចាំ​
•​    ​លាប​ក្រែម​បំពាត់ការ​រមាស់ដែល​មាន​ការណែ​នាំ​ពី​គ្រូពេទ្យ​

គ្រូពេទ្យ​អាច​នឹង​ណែនាំ​ថ្នាំ​មួយចំនួន​ឲ្យ​អ្នកប្រើ​បន្ថែម​ដែរ​ដូច​ជា​៖
•​    ​ថ្នាំ​ប្រឆាំង​អាឡែ​ហ្ស៊ី​ដើម្បី​គ្រប់គ្រង​ការរមាស់​
•​    ​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល​ការបង្ក​រោគ និង​បង្ការ​កុំឲ្យ​កើតឡើង​បន្ថែមទៀត​
•​    ​ក្រែម​ប្រភេទ Steroid ដែល​អាច​ជួយ​បំបាត់​ការ​រមាស់ និង​ហើម​

បើសិន​ជា​អ្នក​កើត​ចៃ​នៅ​លិង្គ​មែន ចូរ​ប្រើ​វិធី​បង្ការ​ដូចខាងក្រោម​នេះ​៖
•​    ​ចូរ​បោក​សម្លៀកបំពាក់ កន្សែង​ជូត​ខ្លួន និង​ស្រោមពូក​ជាមួយ​ទឹក​ក្តៅ​ដែល​មាន​កម្តៅ​យ៉ាងហោចណាស់ ៥០​អង្សា​
•​    ​ចូរ​សម្ងួត​របស់​អស់ទាំង​នោះ​ក្នុង​កម្រិត​ខ្ពស់​មួយ​រយៈពេល​យ៉ាងតិច ១០​នាទី​
•​    ​ប្រើ​ម៉ា​ស៊ីត​បូម​ធូលី​លើ​របស់​ដែល​អ្នក​មិន​អាច​លាង​សម្អាត​បាន ដូចជា​កម្រាល​ព្រហ្ម​ជាដើម​។

ចៃ​ដែល​ប្រើ​មីក្រូ​ទស្សន៍​ទើប​មើលឃើញ អាច​នៅរស់​មានជីវិត​រហូត​ដល់ ៧២​ម៉ោង​មុន​ពេល​វា​ធ្លាក់​ចូល​ទៅ​លើ​ស្បែក​មនុស្ស​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី23  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play