យុវ័យ

មាន​តែ​បុរស​ដែល​ដាក់ចិត្ត​ថា​ស្រឡាញ់​អ្នក ១០០​ភាគរយ​ទេ ទើប​ធ្វើ​រឿង​ទាំងនេះ​

​តើ​អ្នក​មាន​ដែល​ឆ្ងល់​ទេ​ថា តើ​ធ្វើ​ម៉េច​ដឹងថា​បុរស​ម្នាក់​នោះ​ផ្តល់​ក្តីស្រឡាញ់​ដល់​អ្នក​ពិតប្រាកដរ​យៈ​ពេល​យូរអង្វែង​ទៅ​? ពេលខ្លះ វា​អាច​នឹង​ពិបាក​ប្រាប់ឲ្យដឹង​ថា បុរស​ម្នាក់​នោះ​ចូល​ក្នុង​ជីវិត​របស់​យើង​ដើម្បី​តែ​ការសប្បាយ​មួយពេល ឬ​មាន​ការ​តាំងចិត្ត​ពិតប្រាកដ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​បុរស​ម្នាក់​នោះ​តែងតែ​ធ្វើ​រឿង​ខាងក្រោម​នេះ មានន័យ​ថា គាត់​បាន​តាំងចិត្ត ឬ​ប្តេជ្ញាចិត្ត​ដើម្បី​ស្នេហា​មួយ​នេះ​ជាមួយ​អ្នក​ហើយ​។

គាត់​និយាយ​អំពី​រឿង​អ​នា​គត់​ជាមួយគ្នា​
នៅ​ពេល​គាត់​និយាយ​អំពី​រឿង​អ​នា​គត់ តើ​អ្នក​មាន​នៅ​ជាមួយ​គាត់​ទេ​? មិន​ខ្វល់​ថា​អ​នា​គត់​នោះ​នៅ​រយៈពេល​យូរ ឬ​ជិត​មក​ដល់​ទេ រាល់​ការនិយាយ​បញ្ជាក់​អំពី​អ្នក​ទាំង​ពីរ​ក្នុង​រឿង​ដែល​ជា​គម្រោង​របស់​គាត់ វា​គឺជា​សញ្ញា​មួយ​ដ៏​ល្អ​ថា គាត់​បាន​ប្តេជ្ញាចិត្ត​នៅ​ជាមួយ​អ្នក​រហូត​ហើយ​។

គាត់​ស្តាប់​នូវ​អ្វី​ដែល​អ្នក​និយាយ​
អ្នក​ប្រហែលជា​ត្រូវ​និយាយ​អំពី​រឿង​ប្រចាំថ្ងៃ​របស់​អ្នក​ប្រាប់​គាត់ ឬក៏​រឿង​ក្នុង​ចិត្ត​។ ដូច្នេះ​តើ​គាត់​មាន​ខំប្រឹង​ស្តាប់​នូវ​អ្វី​ដែល​អ្នក​និយាយ​ដែរ​ទេ​? ពិតណាស់ បើសិនជា​គាត់​ត្រង់ត្រាប់​ស្តាប់​គ្រប់​ចំណុច​មែន​នោះ វា​គឺជា​រឿង​ដ៏​ល្អ​មួយ​ដែល​អ្នក​ជា​មនុស្ស​គួ​ឲ្យ​ចាប់​អារម្មណ៍បំផុត​សម្រាប់​គាត់​ហើយ​។​

គាត់​សួរ​អ្នក​នូវ​សំណួរ​ផ្ទាល់ខ្លួន​
សំណួរ​ផ្ទាល់ខ្លួន​ដូចជា “​តើ​ខ្លាច​អ្វី​ជាងគេ​?” ឬ “​អាច​ប្រាប់​អំពី​រឿង​កាលពី​កុមារភាព​បានទេ​?” គឺជា​សញ្ញា​ច្បាស់លាស់​មួយ​ដែល​គាត់​កំពុងតែ​ព្យាយាម​យល់ដឹង​អំពី​អ្នក​កាន់តែច្បាស់​។ គាត់​ចាប់​អារម្មណ៍​នូវ​អ្វី​ដែល​កំពុងតែ​កើតឡើង​ក្នុង​ចិត្ត​អ្នក និង​ចង់​សិក្សា​បន្ថែម​ថា​អ្នក​ជា​មនុស្ស​បែប​ណា​។

គាត់​លះបង់​នូវ​រឿង​គ្រប់យ៉ាង​ដើម្បី​ចំណាយ​ពេលវេលា​នៅ​ជាមួយ​អ្នក​
ពិតណាស់ មនុស្ស​ពីរ​នាក់​នឹង​អាច​ចំណាយ​ពេល​ទៅ​ក្រៅ​ជាមួយគ្នា ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​រវាង​បុរស​ដែល​មាន​ការ​តាំងចិត្ត និង​បុរស​ដែល​ចង់​សប្បាយ​តែ​មួយ​ពេល គឺ​មិន​ចូលចិត្ត​ចំណាយ​ពេលវេលា​ទំនេរ​របស់​គេ​ឡើយ​។ តើ​គាត់​មាន​បាន​ស្វែងរក​មធ្យោបាយ​ដើម្បី​មក​ជួប​អ្នក​កាន់តែ​ច្រើន​ដែរ​ទេ ឬ​តើ​គាត់​គ្រាន់តែ​ចង់​រីករាយ​តែ​មួយ​ពេល​ហើយ​ក៏​បាត់​ទៅ​វិញ​?

គាត់​មិន​មាន​ភាព​អៀនខ្មាស់​លើ​ការណែនាំ​គាត់​ដល់​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ស្គាល់​ឡើយ​
បុរស​ម្នាក់​ដែល​មិន​មាន​ការ​តាំងចិត្ត​ក្នុង​ចំណងស្នេហា​គឺ​មិន​ចង់​ជួប​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ឡើយ​។ តើ​គាត់​មាន​អៀនខ្មាស​លើ​ការណែនាំ​ខ្លួន​អ្នក​ដល់​មនុស្ស​ដែល​អ្នក​ស្គាល់​ដែរ​ទេ​? ឬ​តើ​គាត់​មាន​បំណង​ចង់​ជួប​ម្តាយ​អ្នក ឬ​ញ៉ាំ​អី​ជាមួយ​មិត្តភក្តិ​អ្នក​ដែរ​ទេ​?

គាត់​ចង់​ជួប​មនុស្ស​ដែល​អ្នក​ស្គាល់​
ករណី​នេះ​គឺ​ចង់​និយាយ​ចំពោះ​មនុស្ស​ទាំង​សងខាង មិនមែន​តែ​ម្ខាង​ទេ ដូច្នេះ​គាត់​ក៏​គួរតែ​ចង់​ណែនាំ​ខ្លួន​គាត់​ដល់​មនុស្ស​ដែល​អ្នក​ស្គាល់​ដែរ ជាពិសេស​មិត្តភក្តិ​ជិតដិត ឬ​ញ៉ាំ​អាហារ​ពេល​យប់​ជាមួយ​ឪពុក​ម្តាយ​អ្នក​។

គាត់​បើក​ចិត្ត​ទូលាយ និង​ស្មោះត្រង់​ជាមួយ​អ្នក​
តើ​អ្នក​ធ្លាប់​ចាប់​បាន​ថា​គាត់​មិន​បាន​ស្មោះត្រង់​នឹង​អ្នក​ដែរ​ទេ​? បើសិនជា​អញ្ចឹង​មែន ឱកាស​នៃ​ការ​មិន​មាន​ភាព​ប្តេជ្ញាចិត្ត​នៅតែមាន​។ ប៉ុន្តែ​បើសិនជា​គាត់​បើក​ចិត្ត​ទូលាយ​ជាមួយ​អ្នក និង​ព្យាយាម​បង្កើន​ការជឿជាក់​ពី​អ្នក​បន្ថែម នោះ​ហើយ​បញ្ជាក់ថា គាត់​សុខចិត្ត​ដើរ​ផ្លូវ​មួយ​ជាមួយ​អ្នក​ហើយ​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភព៖ familyshare

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី24  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play