សុខភាពបុរស

​ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត នឹង​ស្តែងចេញ​នូវ​អាការៈ​ទាំងអស់នេះ​

​ក្រពេញប្រូ​ស្តាត​គឺជាសរីរាង្គ​ភេទ​មួយ​ដែល​ស្ថិត​នៅ​ខាងក្រោម​ប្លោកនោម និង​មាន​នាទី​ផលិត​ទឹកកាម​។ ករណី​រលាក​ក្រពេញប្រូ​ស្តាត វា​នឹង​បណ្តាលឲ្យ​ទៅ​ជាហើម ឈឺ និង​ពិបាក​នោម​។ វា​ក៏​ប្រហែល​ជា​ធ្វើឲ្យ​មាន​ការឈឺចាប់ដ​ល់​តំបន់​ប្រដាប់​បន្ត​ពូជ និង​មាន​អាការៈ​ដូចជំ​ងឺ​ផ្តាសាយ​ដែរ​។ មាន​កត្តា​ច្រើនណាស់​ដែល​អាច​ធ្វើឲ្យ​កើត​ជា​ជំងឺ​នេះ​។

​រោគសញ្ញា​នៃ​ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​ច្រើនតែ​អាស្រ័យទៅតា​មមូលហេតុ​របស់​វា​។ រោគសញ្ញា​ដែល​កើតមាន​ជា​ញឹកញាប់​នោះ​មានដូចជា​៖
•​    ​ពិបាក​នោម​
•​    ​នោម​ឈឺ​
•​    ​នោម​ញឹក​
•​    ​ចេះ​តែ​ចង់​នោម​ខ្លាំង​នៅពេល​យប់​
•​    ​ឈឺ​នៅ​តំបន់​គ្រលាន ពោះ​ផ្នែក​ខាងក្រៅ ឬ​ចង្កេះ​
•​    ​ឈឺ​នៅ​តំបន់​ចន្លោះ​រន្ធ​គូថ​និង​ពងស្វាស
•​    ​ឈឺ​ក្នុង​ពងស្វាស ឬ​លិង្គ​
•​    ​មិន​មាន​ផា​សុកភាព​ក្នុងពេល​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​
•​    ​មាន​រោគសញ្ញា​ដូច​ជំងឺ​ផ្តាសាយ​

វា​គឺជា​រឿង​ដែល​ល្អ​មួយ​ដែល​អ្នក​ត្រូវ​ទៅ​ជួប​ពេទ្យ​ក្នុងករណី​ដែល​មាន​អា​ការៈឈឺចាប់ ឬ​ពិបាក​ក្នុងការ​នោម​។ បើសិនជា​មិន​បាន​ព្យាបាល​ទេ អាការៈ​ជំងឺ​នោះ​អាច​នឹង​ធ្ងន់ធ្ងរ​ទៅៗ និង​នាំឲ្យ​មាន​ផលវិបាក​ចំពោះ​សុខភាព​។ ផលវិបាក​ខ្លះ​មានដូចជា​៖
•​    ​មាន​ការបង្ក​រោគ​ដោយសារ​បាក់តេរី​ក្នុង​ចរន្ត​ឈាម​
•​    ​រលាក​នៅ​បំពង់អេ​ពី​ឌីឌីម (Epididymitis)
•​    ​មាន​ខ្ទុះ​នៅក្នុង​ក្រពេញប្រូ​ស្តាត​
•​    ​មិន​អាច​មាន​កូន​បាន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ home-remedies-for-you

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី25  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play