អាកា​រៈរលាកស្បែក​គ្រប​ក្បាល​លិង្គ​គឺជា​រឿង​មួយ​ដែល​កើតឡើង​ជា​ញឹកញាប់​លើ​បុរស​ដែល​មិន​បាន​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​ចេញ​។ អា​ការៈ​នេះ​កើតឡើង​ដោយសា​រតែ​មាន​វត្តមាន​មេរោ​គ​លូតលាស់​ច្រើនពេក​នៅលើ​ក្បាល​លិង្គ"/> ​អា​ការៈដែល​បញ្ជាក់ថា ស្បែក​គ្រប​ក្បាល​លិង្គ​កំពុងតែ​រង​ការ​រលាក​ហើយ​

សុខភាពបុរស

​អា​ការៈដែល​បញ្ជាក់ថា ស្បែក​គ្រប​ក្បាល​លិង្គ​កំពុងតែ​រង​ការ​រលាក​ហើយ​

​អាកា​រៈរលាកស្បែក​គ្រប​ក្បាល​លិង្គ​គឺជា​រឿង​មួយ​ដែល​កើតឡើង​ជា​ញឹកញាប់​លើ​បុរស​ដែល​មិន​បាន​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​ចេញ​។ អា​ការៈ​នេះ​កើតឡើង​ដោយសា​រតែ​មាន​វត្តមាន​មេរោ​គ​លូតលាស់​ច្រើនពេក​នៅលើ​ក្បាល​លិង្គ និង​ក្រោម​ស្បែក​គ្រប់​ក្បាល​លិង្គ​តែម្តង​។ ប៉ុន្តែ​កុំ​ច្រឡំ​ថា វា​ជា​ជំងឺ​កាមរោគ​ឲ្យសោះ​។ អាការៈ​ជំងឺ​នេះ​កើត​ឡើង​ខ្ពស់​ជាងគេ​លើ​បុរស​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​។

​អា​ការៈដែល​គិតថា បុរស​ម្នាក់​កំពុងតែ​រលាក​ស្បែក​គ្រប​ក្បាល​លិង្គ​នោះ​មានដូចជា​៖
•​    ​ក្បាល​លិង្គ​ឡើង​ក្រហម​
•​    ​មានការ​រលាក និង​ឈឺ​ខ្លាំង​នៅ​ក្បាល​លិង្គ​
•​    ​មានហុរ​ទឹករំអិ​លខាប់ៗ​ចេញ​ពី​ក្រោម​ស្បែកក្បាល​លិង្គ​
•​    ​រមាស់ៗ​នៅ​ជុំវិញ​ក្បាល​លិង្គ​
•​    ​មាន​ក្លិន​មិនល្អ ឬ​ស្អុយ​ចេញពី​ក្បាល​លិង្គ​
•​    ​ជា​លិង្គ​ដែល​មិន​អាច​ព្រលាត់​ស្បែក​ចេញពី​ក្បាលលិ​ង្គ​បាន​
•​    ​ឈឺចាប់​ពេល​នោម​
•​    ​មានការ​រលាក និង​ហូរ​ទឹករំអិល​ចេញពី​ស្បែក​គ្រប​ក្បាល​លិង្គ​រយៈពេល​ពីរ​ថ្ងៃ​ក្រោយ​ពី​រួមភេទ​រួច​

ភាគច្រើន​អាការៈ​ទាំងអស់នេះ​គឺ​ស្រដៀង​គ្នា​នឹង​ជំងឺ​កាមរោគ​មួយចំនួន​ដែរ ប៉ុន្តែ​មិនមែន​ទេ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ home-remedies-for-you

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី26  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play