សិច

ខ្លាំង​បាត់​!!! គ្រាន់តែ​រួមភេទ​រាល់ថ្ងៃ អាច​ព្យាបាល​ជំងឺ​ទាំងនេះ​បាន​

​យើង​តែងតែ​ធ្លាប់​លឺ​អំពី​អត្ថប្រយោជន៍​ជាច្រើន​នៃ​ការ​រួមភេទ​រាល់ថ្ងៃ ប៉ុន្តែ​វា​ក៏​អាច​ជា​មូលហេតុ​មួយ​ជួយ​ព្យាបាល​ជំងឺ​មួយ​ចំនួន​បានដែរ​។ មែន​ហើយ វា​គឺជា​សេចក្តីសុខ​មួយ​ប្រភេទ​ដែល​យើង​អាច​រស់​បាន​ក្នុង​ជីវិត ជាមួយ​នឹង​ភាព​រីករាយ​ខាង​ផ្លូវចិត្ត ហើយ​ក៏​ល្អ​ចំពោះ​សុខភាព​ថែម​ទៀត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើ​យើង​និយាយ​អំពី​បុរស​វិញ ពួកគេ​តែងតែ​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​ការ​រួមភេទ ប៉ុន្តែ​ស្ត្រី​វិញ​តែងតែ​ត្រូវការ​អារម្មណ៍​ត្រូវ​គ្នា​ដែរ​ទើប​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​លើក​ក្រោយ ចូរ​ឲ្យ​ខាង​ស្រី​ដឹង​អំពី​អត្ថប្រយោជន៍​ទាំងនេះ​ទៅ នៅ​ពេល​អ្នក​ចង់​រួមភេទ​ម្តងៗ ព្រោះ​វា​អាច​ជួយ​ព្យាបាល​ជំងឺ​មួយ​ចំនួន​បាន​ទៀត​ដូចជា​៖

ការ​គេង​មិន​លក់​
នៅ​ពេល​អ្នក​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​ជាច្រើន​ដែល​មាន​នាទី​ទប់ស្កាត់​ភាព​តានតឹង និង​ធ្វើឲ្យ​មាន​អារម្មណ៍​ល្អ​។ ក្រោយ​ពី​រួមភេទ​រួច អ្នក​ក៏មាន​អារម្មណ៍​អស់កម្លាំង ដែល​រឿង​នេះ​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​ងងុយគេ​ងលក់​ស្រួល​ផងដែរ​។

បញ្ហា​ទាក់ទង​នឹង​បេះដូង​
ការ​រួមភេទ​រាល់ថ្ងៃ​អាច​ជួយ​ឲ្យ​បេះដូង​ធ្វើការ​កាន់តែ​ល្អ​។ បើ​យោង​ទៅតាម​អ្នកជំនាញ​បានឲ្យដឹងថា វា​ជួយ​បន្ថយ​បញ្ហា​លើ​បេះដូង​ដែល​គ្រោះថ្នាក់​ជាច្រើន ព្រមទាំង​ជំងឺ​គាំងបេះដូង​ថែមទៀត​។

មហារីក​សុដន់​
ខណៈពេល​ដែល​កំពុងតែ​រួមភេទ ការភ្ញោ​ច​ទៅលើ​សុដន់​របស់​ស្ត្រី នឹង​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន សម្រាប់​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​។

ឈឺក្បាល​
ខណៈពេល​កំពុង​តែ​រួមភេទ រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន និង​សារធាតុ Endorphin កាន់តែច្រើន ដែល​វា​នេះហើយ​ជា​អ្នក​ជួយ​ឲ្យមាន​ភាព​ធូរស្រាល​ក្នុង​រាងកាយ និង​អារម្មណ៍ ហើយ​ក៏​បន្ថយ​អា​ការៈឈឺ​ក្បាល​បាន​ដែរ​។

បញ្ហា​ស្បែក​
តើ​នរណា​ខ្លះ​ដែល​ចង់បាន​ស្បែក​ភ្លឺ​ថ្លា និង​ស្រស់ស្អាត​? ក្នុងពេល​រួមភេទ ជាតិពុល​នឹង​ត្រូវ​បាន​បញ្ចេញ​ពី​ក្នុង​ខ្លួន ហើយ​វា​ក៏​ជា​និន្នាការ​មួយ​ពង្រឹង​ដល់​សុខភាព​ស្បែក​ផងដែរ​។

ប្រឆាំង​នឹង​ការបាក់​ទឹកចិត្ត​
ការ​រួមភេទ​រាល់​ថ្ងៃ​នឹង​ជួយ​បង្កើន​ភាព​ស្រឡាញ់​ខ្លួនឯង ហើយក៏​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការប្រឆាំង​ការបាក់​ទឹកចិត្ត​។ វា​ជួយ​បន្ថយ​សម្ពាធ​ឈាម និង​ស្ត្រេសបាន​យ៉ាង​អស្ចារ្យ​។

ជំងឺ​ផ្តាសាយ​
តើ​ជឿ​ឬ​អត់​ដែលថា ការ​រួមភេទ​ក៏​ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ​ដែរ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​មាន​ជំងឺ​ផ្តាសាយ យក​ល្អ​គួរតែ​ចំណាយពេល​រួមភេទ​រាល់​ថ្ងៃ​ទៅ ព្រោះ​វា​នឹង​បង្កើន​ការផលិត​អង់ទីគ័រ​ក្នុង​ខ្លយន ហើយ​ក៏​សំខាន់​សម្រាប់​សម្លាប់​វីរុស​ផងដែរ​។

មហារីក​ក្រពេញប្រូ​ស្តាត​
នៅ​ពេល​អ្នក​រួម​ភេទ​បាន​រាល់ថ្ងៃ វា​នឹង​ដើរតួនាទី​ក្នុង​ការការពារ​ខ្លួន​ពី​ជំងឺ ជាពិសេស​ដុំ​សាច់​ផ្សេងៗ​ដែល​ខុស​ពី​ធម្មតា​តែម្តង​។ ដូច្នេះ វា​នឹង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ផងដែរ​។

បញ្ហា​ផ្លូវទឹក​ម៉ូ​ត្រ​
ការ​រួមភេទ​រាល់​ថ្ងៃ​នឹង​ជួយ​ទប់ស្កាត់​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ព្រោះ​តែ​វា​ធ្វើ​ឲ្យ​រឹងមាំដ​ល់​តំបន់​អាង​ត្រគាក និង​បង្ការ​ការ​លេច​នោម​ដោយ​មិនដឹង​ខ្លួន​ដែរ​។

ការឈឺ​សាច់ដុំ​
ការទប់ស្កាត់​អា​ការៈឈឺ​សាច់ដុំ និង​សន្លាក់​ដែល​ធ្វើការ​ខ្លាំង​ក៏​ជា​អត្ថប្រយោជន៍​មួយ​នៃ​ការ​រួមភេទ​រាល់ថ្ងៃ​ដែរ​។ ការ​រួមភេទ​នឹង​ទៅ​បន្ធូរ​សាច់ដុំ និង​បំបាត់​អា​ការៈឈឺ​នៅ​សន្លាក់ និង​សាច់ដុំ​ដែរ​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភព​៖ sarcasm.co

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី29  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play