សិច

តើ​នឹង​មាន​អ្វី​កើតឡើង​ក្នុង​រាងកាយ​មនុស្ស​យើង​ទៅ បើសិនជា​មិន​មាន​ការ​រួមភេទ​សោះ​?

​ការ​រួមភេទ​គឺជា​រឿង​មួយ​ដែល​សំខាន់​សម្រាប់​តម្រូវការ​រាងកាយ​របស់​មនុស្ស​យើង ហើយក៏​មិន​អាច​ចៀសវាង​បានដែរ​។ សម្រាប់​សាសនា​មួយ​ចំនួន ការ​រួមភេទ​គឺ​មិន​ត្រូវ​បាន​និយាយ​បើកចំហរ​ពេញលេញ​ឡើយ ហើយក៏​មាន​ការដាក់​ប​ម្រាម​ច្រើន​ផង​ដែរ​ចំពោះ​មនុស្ស​ជំនាន់​ក្រោយៗ​របស់​ពួកគេ​។ ប៉ុន្តែ តើ​អ្នក​មាន​ដឹងថា ការ​ដែល​ខ្វះ​ការយល់ដឹង​អំពី​ការ​រួមភេទ វា​អាច​មាន​ផលប៉ះពាល់​ដល់​រាងកាយ​មនុស្ស​យើង​បាន​យ៉ាងច្រើន ជាពិសេស​ការ​ដែល​មិន​ដែល​រួមភេទ​សោះ​តែ​ម្តង​។

១. ថយ​ចុះ​សមត្ថភាព​ខាង​ផ្លូវចិត្ត​
ការ​រួមភេទ​របស់​ម​នុស្ស​គឺជា​ផ្នែក​មួយ​ដែល​ជួយ​ទប់ស្កាត់​ការបាក់​ទឹកចិត្ត ដូច្នេះ​អ្នក​អាច​ផ្តោត​សំខាន់​ទៅលើ​គោលដៅ​របស់​អ្នក​បាន​យ៉ាង​ពេញលេញ​។ សារធាតុ Serotonin គឺជា​សារធាតុ​គីមី​សម្រាប់​ប្រឆាំង​ការបាក់​ទឹកចិត្ត​របស់​រាងកាយ​ម​នុស្ស ដែល​វា​ក៏​ជួយ​ធ្វើឲ្យ​យើង​សប្បាយចិត្ត អារម្មណ៍​ល្អ និង​ទប់ស្កាត់​ការឈឺ​ក្បាល​ផង​ដែរ​។

២. នៅតែ​ជា​មនុស្ស​មាន​ភាពទន់ខ្សោយ និង​មិន​ហ៊ាន​តស៊ូ​លើ​បញ្ហា​ដែល​កើតឡើង​ភ្លាមៗ​
ការ​រួមភេទ​ជួយ​ធ្វើឲ្យ​អ្នក​មាន​ភាព​ច្បាស់លាស់​ខាង​រាងកាយ និង​ផ្លូវចិត្ត ហើយ​វា​ក៏​មិន​ត្រឹមតែ​មាន​ប្រយោជន៍​មួយ​នេះ​ទេ តែ​ថែមទាំង​បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង​កាន់តែ​ខ្លាំង​ថែម​ទៀត​។

៣. ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
ការសិក្សា​បាន​បង្ហាញថា អ្នក​ដែល​ចៀសវាង​ការ​រួមភេទ​គឺ​មិនសូវ​មាន​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​ដូច​អ្នក​ដែល​រួមភេទ​ញឹក​ឡើយ​។ វា​ជា​លំ​ហាត់ប្រាណ​មួយ​ដែល​អាច​រំលាយ​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន និង​ធ្វើឲ្យ​យើង​ទៅ​ជា​មាន​ភាពរឹងមាំ​បាន​។

៤. មុខ​មើល​ទៅ​កាន់តែ​ឆាប់​ចាស់​
ការ​រួមភេទ​ជួយ​បង្កើន​ថាមពល​រាងកាយ និង​ការរំលាយ​អាហារ ដើម្បី​ធ្វើឲ្យ​មាន​អារម្មណ៍ និង​មើលទៅ​ក្មេង​ជាង​វ័យ ជាពិសេស​ក្មេង​ជាង​អ្នក​មិន​ដែល​រួម​ភេទ​សោះ​តែំ្តង​។ តាម​ការសិក្សា​បានឲ្យដឹងថា អ្នក​ដែល​រួមភេទ​ញឹកញាប់​គឺ​មាន​ភាព​វ័យក្មេង​ជាង​អាយុ​រហូតដល់ ៧​ឆ្នាំ​ឯណោះ​។

៥. មាន​បញ្ហា​ស្ត្រី​ច្រើន​
បើសិន​ជា​អ្នក​មិន​រួមភេទ​ទេ នោះ​ចំណង់​ផ្លូវភេទ​នឹង​ថយចុះ ហើយ​ជញ្ជាំង​ទ្វារមាស​ក៏​ទៅ​ជា​ចុះខ្សោយ​ដែរ​។ នៅ​ពេល​ស្ត្រី​ឈាន​ដល់​ពេល​រ៉ាំ​ង​រដូវ​ដោយ​មិន​មាន​ការ​រួមភេទ វា​អាច​នឹង​ធ្វើឲ្យ​មាន​ការឈឺចាប់​ខ្លាំង​នៅពេ​លចង់​រួមភេទ​ម្តងៗ​ទៅវិញ​។

៦. បុរស​ត្រូវ​ប្រឈម​នឹង​មហារីក​ក្រពេញប្រូ​ស្តាត​
បើសិន​ជា​បុរស​រស់នៅ​ដោយ​គ្មាន​ការ​រួមភេទ នោះ​វា​ជា​ហេតុផល​ដែល​ធ្វើឲ្យ​កើត​ជំងឺមហារីក​ក្រពេញប្រូ​ស្តា​តហើយ​។ ការ​ដែល​រួម​ភេទ​ញឹកញាប់​នឹង​បន្ថយ​ការប្រឈមមុខ​នេះ​វិញ​។ បើសិន​ជា​អ្នក​រួម​ភេទ​ជា​ទៀងទាត់​នោះ កម្រិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូ​ននឹង​ស្ថិតក្នុង​កម្រិត​មួយ​ដែល​អាច​សង្គ្រោះ​អ្នក​ពី​មហារីក​ក្រពេញប្រូ​ស្តា​តបាន​។

៧. គ្រោះថ្នាក់​ដល់​ការចងចាំ​
ការ​រួមភេទ​ទៀងទាត់​ត្រូវបាន​គេ​រកឃើញ​ថា​ជួយ​បង្កើន​ការចងចាំ ប៉ុន្តែ​បើសិនជា​អ្នក​មិន​បាន​ធ្វើ​វា​ទេ វា​ពិតជា​រង​ការប៉ះពាល់​ជាមិនខាន​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភព​៖ nooncares.net

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី30  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play