សុខភាពបុរស

ថង់ពងស្វាសហើម គួរគិតដល់អ្វីខ្លះទៅ?

ការហើមរបស់ថង់ពងស្វាសអាចកើតឡើងដោយសារតែការមានរបួស ឬជំងឺណាមួយ។ វាក៏អាចបង្កឡើងដោយការកើនឡើងជាតិទឹក រលាក ឬការលូតលាស់មិនធម្មតា ក្នុងថង់ពងស្វាស។ ការហើមនេះអាចនឹងមិនឈឺចាប់ ឬឈឺចាប់ខ្លាំង។ បើសិនជាការហើមនោះឈឺ អ្នកគួរតែទៅជួបពេទ្យដើម្បីព្យាបាលភ្លាម។ ក្នុងករណីធ្ងន់ធ្ងរ និងទៅ តាមមូលហេតុរបស់វាទៀតនោះ បើសិនជាមិនបានព្យាបាលទាន់ពេលវេលាទេ អ្នកជំងឺអាចនឹងបាត់បង់ពងស្វាសបាន។

ការហើមរបស់ថង់ពងស្វាសអាចកើតឡើងលឿន ឬយឺតៗ។ មូលហេតុដ៏សំខាន់មួយនៃការឈឺចាប់ដោយសារតែហើមថង់ពងស្វាសគឺការរមួលពងស្វាសតែម្តង ដែលវា អាចធ្វើឲ្យកាត់ផ្តាច់ការផ្គត់ផ្គង់ឈាមទៅចិញ្ចឹមពងស្វាសបាន។ ករណីជំងឺបែបនេះអាចធ្វើឲ្យពងស្វាសងាប់ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។

បញ្ហាជំងឺដែលអាចធ្វើឲ្យថង់ពងស្វាសហើមដែរនោះមានដូចជា៖

  • ការប៉ះទង្គិច
  • មហារីកពងស្វាស
  • ការរីកធំរបស់សរសៃវ៉ែនមិនធម្មតាក្នុងថង់ពងស្វាស
  • ការរលាកពងស្វាសស្រួចស្រាវ
  • ការដក់ទឹកក្នុងថង់ពងស្វាស
  • មានក្លនចូលក្នុងថង់ពងស្វាស
  • ការរលាក ឬការបង្ករោគនៅបំពង់អេពីឌីឌីម (Epididymitis)
  • ការខ្សោយបេះដូង
  • ការលាក ឬបង្ករោគនៅស្បែកថង់ពងស្វាស៕
ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី30  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play