សុខភាពបុរស

​លិង្គ​រឹង​ហើយ​ឈឺ (Priapism) តើ​មកពី​អ្វី​ទៅ​?

Priapism គឺ​ជា​ជំងឺ​មួយ​ដែល​ធ្វើឲ្យ​លិ​ង្គឡើង​រឹងជាប់​រហូត និង​ពេលខ្លះ​ធ្វើឲ្យ​ឈឺ​ខ្លាំង​ទៀតផង​។ រឿង​នេះ​ចាត់ទុកថា​ជា​ជំងឺ​បាន​លុះត្រាតែ លិង្គ​ឡើង​រឹង​យូរ​ជាង ៤​ម៉ោង​ជាប់​ដោយ​គ្មាន​ការភ្ញោ​ចខាង​ផ្លូវភេទ​សោះ​។ យ៉ាងណាមិញ ជំងឺ​នេះ​មិនឃើញ​កើតមាន​ជា​ញឹកញាប់​ឡើយ តែ​វា​ច្រើន​តែ​កើត​លើ​បុរស​វ័យ​ខ្ទង់ ៣០​ឆ្នាំ​។

​ភាព​ឡើង​រឹង​របស់​លិង្គ​ធម្មតា​គឺ​កើតឡើង​ដោយសារតែ​មាន​ការភ្ញោ​ចខាង​រាងកាយ ឬ​ផ្លូវ​ចិត្ត​។ លំហូរ​ឈាម​ដ៏​ច្រើន​នឹង​ហូរ​ទៅ​លិង្គ​ដើម្បី​ឲ្យ​លិង្គ​ទៅ​ជា​រឹង​បាន​។ នៅពេល​ការភ្ញោ​ចចប់​ហើយ លំហូរ​ឈាម​ក៏​ថយចុះ ហើយ​លិង្គ​ក៏​លែង​រឹង​ទៀត​ដែរ​។

សម្រាប់​ជំងឺ Priapism អ្នកជំងឺ​មាន​បញ្ហា​មួយ​ទាក់ទង​នឹង​លំហូរ​ឈាម​ទៅ​លិង្គ​។ មាន​ជំងឺ​ផ្សេងៗ​គ្នា​ច្រើន​ណាស់​ដែល​ប៉ះពាល់​ដល់​របៀប​នៃ​ការ​ហូរឈាម​ចេញ​និង​ចូល​លិង្គ​។ ជំងឺ​ទាំងនោះ​មានដូចជា​៖
•​    ​ជំងឺ​កង្វះ​គ្រាប់​ឈាម Sickle Cell Anemia
•​    ​ជំងឺមហារីក​គ្រាប់​ឈាម​ស​
•​    ​ជំងឺមហារីក​គ្រាប់​ឈាម Multiple Myeloma

មនុស្ស​ធំ​ប្រហែល ៤២​ភាគរយ​ដែលមាន​ជំងឺ​កង្វះ​គ្រាប់​ឈាម Sickle Cell Anemia នឹង​មាន​អាការៈ​ជំងឺ Priapism ក្នុង​ពេលវេលា​ណាមួយ​ក្នុង​ជីវិត​។

ជំងឺ Priapism ក៏​អាច​កើតឡើង​ដែរ​បើសិនជា​អ្នក​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​មួយចំនួន ឬ​ញៀន​នឹង​គ្រៀង​ស្រវឹង ឬ​ថ្នាំ​ញៀន​។ ថ្នាំ​តាម​វេជ្ជបញ្ជា​មួយចំនួន និង​ជំងឺ​ដែល​អាច​ប៉ះពាល់​ដល់​លំហូរ​ឈាម​លិង្គ​ដែរ​នោះ​មានដូចជា​៖
•​    ​ការប្រើ​ថ្នាំ​ដើម្បី​ព្យាបាល​លិង្គ​មិន​ឡើង​រឹង​
•​    ​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​
•​    ​ក្រុម​ថ្នាំ Alpha Blockers
•​    ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ថប់​អារម្មណ៍​
•​    ​ថ្នាំ​រំលាយ​កំណក​ឈាម​
•​    ​ថ្នាំ​អ័រម៉ូន​
•​    ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ក្មេង​រពឹស​ខុស​ទំនង (Attention Deficit Hyperactivity Disorder)
•​    ​ការពុល​សារធាតុ​កាបូនម៉ូណូអុកស៊ីត​
•​    ​ពីងពាង​ខាំ​
•​    ​ជំងឺ​ទាក់ទង​នឹង​ការរំលាយ​អាហារ​
•​    ​ជំងឺសរសៃប្រសាទ​
•​    ​ជំងឺមហារីក​ទាក់ទង​នឹង​លិង្គ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី31  សីហា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play