សុខភាពបុរស

ឃើញ​មាន​ឈាម​ក្នុង​ទឹកកាម គួរ​ព្យាបាល​ខ្លួនឯង ឬ​ទៅ​ជួប​ពេទ្យ​?

​ចំនួន​ឈាម​ដែល​មាន​ក្នុង​ទឹកកាម​អាច​មាន​ការប្រែប្រួល​ពី​តិចតួច​ទៅ​ច្រើន​។ រឿង​នេះ​ក៏​អាស្រ័យ​ទៅតាម​មូលហេតុ​ដែល​នាំឲ្យ​មាន​ការ​ធ្លាក់ឈាម​នេះដែរ​។ លើសពីនេះទៅទៀត ក្នុងពេល​ដែល​អ្នក​មើល​ឃើញ​មាន​វត្តមាន​ឈាម​ក្នុង​ទឹកកាម​ហើយ វា​អាច​នឹង​ធ្វើឲ្យ​មាន​អាការៈ​ដូចខាងក្រោម​នេះដែរ​៖
•​    ​ឈឺចាប់​នៅពេល​បាញ់​ទឹកកាម​
•​    ​ឈឺចាប់​ពេល​នោម​
•​    ​ឈឺ​តឹង ឬ​ហើម​ក្នុង​ថង់​ពងស្វាស​
•​    ​ឈឺ​តឹង​ក្នុង​តំបន់​គ្រលា​ន​
•​    ​ឈឺ​ចង្កេះ​
•​    ​មាន​ឈាម​តាម​ទឹកនោម​

​ដោយ​យោង​ទៅតាម​មូលហេតុ​នៃ​ការ​ធ្លាក់ឈាម​តាម​ទឹកកាម អ្នក​ប្រហែល​អាច​អាច​ព្យាបាល​បញ្ហា​នេះ​ដោយ​ខ្លួនឯងបាន​។ បើសិន​ជា​មូលហេតុ​វា​ត្រូវការ​ពេទ្យ​ព្យាបាល មាន​តែ​គ្រូពេទ្យ​ទេ​ទើប​អាច​ដោះស្រាយ​រឿង​នេះ​បាន​។

ការព្យាបាល​ដោយ​ខ្លួនឯង​
បើសិន​ជា​អ្នក​មាន​ឈាម​ក្នុង​ទឹកកាម​ដោយសារតែ​មាន​ការប៉ះទង្គិច ការ​សម្រាក​ធម្មតាៗ និង​ឲ្យ​របួស​ជា​ដោយ​ខ្លួនឯង គឺ​អាច​ដោះស្រាយបាន​ហើយ​។ បើសិន​ជា​អ្នក​មាន​អាការៈ​ហើ​ម​នៅគ្រលាន អ្នក​អាច​ប្រើ​ទឹកកក​ស្អំ​នៅ​កន្លែង​នេះ​ពី ១០ ទៅ​២០​នាទី​ក្នុង​មួយដង ប៉ុន្តែ​មិន​ត្រូវ​ស្អំ​យូរ​ជាង​នេះ​ឡើយ​។ ករណី​មាន​ឈាម​ក្នុង​ទឹកកាម​ភាគច្រើន​នឹង​ស្រួលបួល​វិញ​ដោយ​ខ្លួនឯង​។ យ៉ាងណាមិញ ចូរ​កុំ​ភ្លេច​តាមដាន​អាការៈ​គ្រប់យ៉ាង​របស់អ្នក និង​ប្រាប់​គ្រូពេទ្យ​ឲ្យដឹង​ផង​បើសិនជា​អាការៈ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ឬ​កើតឡើង​យូរ​ជាង​មួយខែ​។

ការ​ដែល​ឲ្យ​ពេទ្យ​ព្យាបាល​
បើសិនជា​ឈាម​ក្នុង​ទឹកកាម​បង្កឡើង​ដោយ​ការបង្ក​រោគ គ្រូពេទ្យ​នឹង​ចេញ​ជា​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល​។ ថ្នាំ​ប្រឆាំង​ការ​រលាក​ក៏​អាច​ប្រើ​ដែរ​បើសិនជា​ការ​រលាក​គឺជា​មូលហេតុ​របស់​រឿងនេះ​។ បើសិនជា​ឈាម​ក្នុង​ទឹកកាម​បង្កឡើង​ដោយ​ការស្ទះ​ក្នុង​ផ្លូវទឹក​ម៉ូ​ត្រ ការវះកាត់​អាច​នឹង​ត្រូវ​ធ្វើ​ហើយ​។

បើសិនជា​មហារីក​គឺ​ជា​ដើម​ហេតុ​នៃ​ការ​មាន​ឈាម​ក្នុង​ទឹកកាម គ្រូពេទ្យ​អាច​នឹង​ណែនាំ​អ្នក​ទៅ​ជួប​អ្នកជំនាញ​ខាង​ជំងឺមហារីក​ដើម្បី​ទទួលបាន​ការព្យាបាល​ដែល​ល្អ​បំផុត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី01  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play