សិច

ការសិក្សា​៖ ការឈឺចាប់​ក្នុងពេល​រួមភេទ​កើតជា​ញឹកញាប់​លើ​ស្ត្រី​គ្រប់​វ័យ​

​តើ​ការគិត​អំពី​ការ​រួមភេទ នឹង​ធ្វើឲ្យ​មាន​អារម្មណ៍​ស្រើបស្រាល​ពេញ​រាងកាយ​ដែរ​ទេ ឬ​ក៏​វា​ធ្វើឲ្យ​អ្នក​ព្យាយាម​គេច​ចេញ​ដោយសា​រ​តែ​វា​ធ្វើ​ឲ្យ​ឈឺចាប់​? បើសិនជា​អញ្ចឹង​មែន វា​មិនមែន​កើតឡើង​តែ​ចំពោះ​អ្នក​ម្នាក់ឯង​នោះទេ​។ ការ​រួមភេទ​ដែល​ឈឺចាប់​ខ្លាំង​គឺជា​រឿង​ដែល​សាំ​ចិត្ត​បំផុត ហើយក៏​មាន​រឿង​ច្រើនជាង​នេះដែរ​។ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា មាន​ការឈឺចាប់​ដោយសារ​តែ​អាយុ​ច្រើន ប៉ុន្តែ​វា​មិនមែន​អញ្ចឹង​នោះទេ​។ ស្ត្រី​គ្រប់​វ័យ​ទាំងអស់​សុទ្ធតែ​អាច​មាន​ការឈឺចាប់​នៅ​ពេល​ពួកគេ​រួមភេទ​។ តាម​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​ក្នុង​ប្រទេស​អង់គ្លេស បានឲ្យដឹងថា យ៉ាងហោច​ណាស់​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​ក្នុងចំណោម ១០​នាក់​អាយុ​ពី ១៦ ទៅ​៧៤​ឆ្នាំ ធ្លាប់​មាន​ការឈឺចាប់​ក្នុងពេល​ពួកគេ​រួមភេទ​។

​តើ​មកពី​មូលហេតុ​អ្វី​ទៅ​ដែល​នាំ​ឲ្យ​ឈឺចាប់​ខ្លាំង​ក្នុង​ពេល​រួមភេទ​បែបនេះ​?
មាន​ហេតុផល​ច្រើនណាស់​ដែល ស្ត្រី​ម្នាក់​អាច​មាន​ការឈឺចាប់​ក្នុងពេល​រួមភេទ​តាម​ទ្វារមាស​។ ស្ត្រី​ខ្លះ​អាច​នឹង​មាន​ការបង្ក​រោគ ឬ​ជំងឺ​ណាមួយ​ក្នុង​ខ្លួន​។ ករណីខ្លះ ស្ត្រី​អាច​នឹងខ្វះ​ទំនុកចិត្ត​ក្នុងការ​ប្រាប់​ដៃគូរ​ខ្លួន​នូវ​អ្វី​ដែល​គេ​ចង់បាន និង​អ្វី​ដែល​មិន​ចង់បាន​។ ដូច្នេះ វា​ច្រើន​តែ​មាន​បញ្ហា​ក្នុង​ការប្រើ​សកម្មភាព​ផ្លូវភេទ ដែល​ពួកគេ​មិន​ពេញចិត្ត​។ នៅពេល​រឿងនេះ​កើតឡើង ពួកគេ​នឹង​មិន​អាច​មាន​ភាព​ស្រើបស្រាល​ពេញលេញ​ទេ ដែល​ជាហេតុ​នាំ​ឲ្យ​ឈឺចាប់​ខ្លាំង​ទៅ​វិញ​។ ស្ត្រី​ខ្លះទៀត​អាច​នឹង​មាន​ភាព​តក់ស្លុត​នៅពេល​រួមភេទ ដែល​ជាហេតុ​នាំ​ឲ្យ​រាងកាយ​តានតឹង​កាន់តែខ្លាំង​ក្នុងពេល​រួមភេទ​។ រឿង​នេះ​ក៏​អាច​ធ្វើ​ឲ្យ​ឈឺចាប់​ខ្លាំង និង​មិន​ចង់​ឲ្យ​វា​កើត​ឡើង​ទៀត​ដែរ​។

តើ​គួរ​ធ្វើ​អ្វី​ទៅ​បើសិណជា​មាន​អារម្មណ៍​ឈឺចាប់​ក្នុងពេល​រួមភេទ​បែបនេះ​?
រឿង​ដ៏​សំខាន់បំផុត​ដែល​អ្នក​គួរតែ​ចងចាំ​នោះ​គឺថា អ្នក​មិន​គួរ​មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​សម្ពាធ​លើ​ការប្រព្រឹត្ត​សកម្មភាព​ផ្លូវភេទ​ឡើយ​បើសិន​ជា​អ្នក​មិន​ចង់បាន​។ ដៃគូ​រទាំង​ពីរ​គួរតែ​រួមភេទ​ដោយ​មិន​មាន​ការបង្ខិតបង្ខំ​អ្វី​ទាំងអស់​។ ប៉ុន្តែ​បើសិនជា​អ្នក​ព្រមព្រៀងគ្នា​ល្អ​ហើយ បូករួម​នឹង​មាន​ផា​សុកភាព​ត្រឹមត្រូវ និង​មាន​ទំនុកចិត្ត​លើ​គ្នា​ទៅវិញទៅមក​ទៀត ប៉ុន្តែ​វា​នៅតែ​មាន​ការឈឺចាប់​ខ្លាំង​ទៀត ចូរ​កុំឲ្យ​ខាត​ពេល​ទៀត និង​ត្រូវ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល​។

តាម​ការសិក្សា​បានឲ្យដឹងថា ស្ត្រី​ដែល​មាន​បញ្ហា​ឈឺចាប់​ក្នុងពេល​រួមភេទ​គឺ​មាន​ភាគរយ​តិចតួច​បំផុត​ដែល​រកឃើញ​ថា​មាន​បញ្ហា​។ រឿង​នេះ​អាច​ដោយសារតែ​ភាព​អៀនខ្មាស់ ទើប​ធ្វើ​ឲ្យ​ឈឺចាប់ ហើយ​ក៏​ដោយសារ​តែ​កង្វះ​ការស្វែងយល់​អំពី​បញ្ហា​សុខភាព​ផងដែរ​។ ការឈឺចាប់​ក្នុងពេល​រួមភេទ​មិនមែន​មានន័យថា មាន​អ្វី​ខុស​ប្រក្រតី​ក្នុង​រាងកាយ​អ្នក​ឡើយ​។ អ្នក​មិន​គួរ​គិតថា នេះ​ដោយសារ​តែ​សមត្ថភាព​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​មាន​កម្រិត​មួយ​ខុស​នោះ​ទេ​។ អ្នក​គួរតែមាន​ទំនុកចិត្ត​លើ​ខ្លួនឯង និង​យល់ព្រម​ថា អ្នក​មាន​បញ្ហា​នេះ ហើយ​ក៏​ត្រូវតែ​យក​វា​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​រោគ​ស្ត្រី​ផងដែរ​។ ជាមួយគ្នានេះ ចូរ​ប្រាកដថា ដៃគូ​រួមភេទ​ដឹង​អំពី​ស្ថានភាព​របស់​អ្នកផង ទើប​អ្នក​ទាំង​ពីរ​អាច​ធ្វើការ​ជាមួយគ្នា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា តាម​ការសិក្សា​បានបង្ហាញ​ថា វា​មិន​មាន​ទំនាក់ទំនង​គ្នា​រវាង​ការឈឺចាប់​ក្នុងពេល​រួមភេទ និង​សុភមង្គល​ចំពោះ​ទំនាក់ទំនង​ស្នេហា​ឡើយ​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភព​៖ curejoy

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី02  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play