សុខភាពបុរស

​សរសៃឈាម​ក្នុង​ថង់​ពងស្វាស​រីក​ធំ អាច​នឹង​មាន​ផលវិបាក​នៅ​ថ្ងៃក្រោយ​ដែរ​ទេ​?

​ថង់​ពងស្វាស​គឺជា​ថង់​ប្រភេទ​ស្បែក​ម្យ៉ាង​ដែលមាន​នាទី​ផ្ទុក​ពងស្វាស​។ វា​ក៏​មាន​សរសៃឈាម​វ៉ែន និង​អាក់ទែ​សម្រាប់​ដឹកជញ្ជូន​ឈាម​ទៅ​ចិញ្ចឹម​សរីរាង្គ​ទាំង​នេះ​ដែរ​។ ភាព​មិន​ធម្មតា​របស់​សរសៃឈាម​វ៉ែន​ក្នុង​ថង់​ពងស្វាស​អាច​បណ្តាល​ឲ្យ​កើត​ជា​ការរីក​ធំ​របស់រ​សរសៃឈាម​ក្នុង​ថង់​ពងស្វាស​នេះ​បាន ឬ​ហៅ​ថា Pampiniform Plexus​។

​ជំងឺ​នេះ​កើតឡើង​តែ​ក្នុង​ថង់​ពងស្វាស​ប៉ុណ្ណោះ ហើយ​ក៏​ស្រដៀង​គ្នា​នឹង​ការរីក​ធំ​របស់​សរសៃ​វ៉ែន​នៅ​ជើង​ដែរ​។ ករណី​ជំងឺ​នេះ​អាច​បណ្តាល​ឲ្យ​ថយ​ចុះ​ការផ​លិត និង​គុណភាព​របស់​មេ​ជីវិត​ឈ្មោល ហើយ​ករណី​ខ្លះ​រហូតដល់​ទៅ​ជា​មិន​អាច​មាន​កូន​បាន និង​ពងស្វាស​ទៅ​ជា​ស្វិត​ទៀតផង​។

ជំងឺ​រីក​ធំ​សរសៃ​វ៉ែន​ក្នុង​ថង់​ពងស្វាស​នេះ​ឃើញ​ថា​កើត​មាន​លើ​ប្រុស​ដែល​មិន​អាច​មាន​កូន​បែប Primary ៣៥​ភាគរយ និង​បែប Secondary ពី ៧៥ ទៅ​៨០​ភាគរយ​។ ការដែល​មិន​អាច​មាន​កូន​បែប Primary មានន័យ​ថា ប្តី​ប្រពន្ធ​មិន​អាច​មាន​កូន​សោះ​ក្រោយ​ពី​ព្យាយាម​យក​កូន​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​រួច​ទៅ​ហើយ​។ ចំពោះ​ការ​មិន​អាច​មាន​កូន​បែប Secondary វិញ​មានន័យថា យ៉ាងហោចណាស់​អ្នក​មាន​កូន​ម្តង​រួចហើយ ប៉ុន្តែ​មិន​អាច​មាន​កូន​ទៀត​។

ដោយសារតែ​ការ​មិន​អាច​មាន​កូន​បាន​គឺជា​ផលវិបាក​ញឹកញាប់​មួយ​នៃ​ការរីក​ធំ​របស់​សរសៃ​វ៉ែន​ក្នុង​ថង់​ពងស្វាស ដូច្នេះ​យក​ល្អ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ​អំពី​បញ្ហា​បន្ត​ពូជ និង​ស្វែងរក​ដំណោះស្រាយ​ផ្សេងៗ​បន្ថែមទៀត​។ ការវះកាត់​គឺជា​ជម្រើស​ចាំបាច់​តែមួយគត់​បើសិនជា​ជំងឺ​នេះ​ធ្វើឲ្យ​មាន​ការឈឺ​ចាប់ខ្លាម​ង ឬ​អ្នក​កំពុង​តែ​ព្យាយាម​យក​កូន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី04  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play