សុខភាពបុរស

​តាមពិត លិង្គ​ចេះតែ​ស្វិត​ទៅៗ ដោយសារតែ​មូលហេតុ​ទាំងនេះ​សោះ​

​ប្រវែង​របស់​លិង្គ​អាច​នឹង​ខ្លី​ជាង​មុន​មួយ​ទៅ​ពីរ​សង់ទីម៉ែត្រ ហើយ​រឿង​នេះ​អាច​ដោយសារតែ​មូលហេតុ​ជាច្រើន​។ ជាធម្មតា ការប្រែប្រួល​រំ​ហំ​របស់​លិង្គ​អាច​តូច​ជាង​មុន​មួយ​សង់ទីម៉ែត្រ តែ​ក៏​អាច​តិចជាង​នេះ​បាន​ដែរ​។ យ៉ាងណាមិញ លិង្គ​ដែល​ខ្លី​ជាង​មុន​បន្តិចបន្តួច​នឹង​គ្មាន​អ្វី​ប៉ះពាល់​ដល់​ភាព​សកម្ម និង​ការរីករាយ​ចំពោះ​ជីវិត​ផ្លូវភេទ​ដែរ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ មូលហេតុ​នៃ​ការធ្វើ​ឲ្យ​លិង្គ​ខ្លី ឬ​ស្វិត​ជាង​មុន អាច​ដោយសារតែ​រឿង​ខាងក្រោម​នេះ​៖

អាយុ​ច្រើន​
កាលណា​អាយុ​កាន់តែច្រើន លិង្គ និង​ពងស្វាស​អាច​នឹង​តូច​ជាង​មុប​ន្តិ​ច​។ ហេតុផល​មួយ​គឺថា វា​ជា​ការកើនឡើង​នូវ​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម​ដែល​ជា​ហេតុ​នាំ​ឲ្យ​លំហូ​រឈាម​ទៅ​លិង្គ​មាន​ការថយចុះ​។ រឿង​នេះ​ក៏​អាច​ធ្វើឲ្យ​ស្វិត​ដល់​កោសិកា​សាច់ដុំ​សម្រា​ប់​ធ្វើឲ្យ​លិង្គ​រឹង​ដែរ​។

រយៈពេល​យូរៗ​ទៅ ការ​សម្លាក​ដោយសារតែ​របួស​តិចតួច​លើ​លិង្គ​ក្នុងពេល​រួមភេទ ឬ​ការលេង​កីឡា​អាច​បណ្តាលឲ្យស​ម្លាក​នោះ​កើនឡើង​កាន់តែច្រើន រហូត​ដល់​រំខាន​ដល់​ភាព​រឹង​របស់​លិង្គ​បាន ដូច្នេះ​វា​ក៏​នាំ​ឲ្យ​ទំហំ​របស់​លិង្គ​តូច​ជាង​មុន​ដែរ​។

ការ​ធាត់​ជ្រុល​
បើសិន​ជា​អ្នក​ធាត់​ឡើង​ទម្ងន់ ជាពិសេស​ក្បាលពោះ​ផ្នែក​ខាងក្រោម លិង្គ​អាច​នឹង​ចាប់ផ្តើម​មើល​ទៅ​ខ្លី​ជាង​មុន​ហើយ​។ នេះ​ដោយសារ​តែ បន្ទះ​ខ្លាញ់​ក្បាលពោះ​ចាប់ផ្តើម​គ្របដណ្តប់​លើ​គល់​លិង្គ​បន្ថែម​។ នៅ​ពេល​អ្នក​សម្លឹង​មើល​ទៅ គឺ​ឃើញ​លិង្គ​ហាក់បីដូចជា​តូច​ជាង​មុន​តែ​ម្តង​។ ក្នុងករណី​បុរស​ដែល​ធាត់​ខ្លាំង ជាតិ​ខ្លាញ់​អាច​នឹង​គ្រប់​ដណ្តប់​ទៅលើ​លិង្គ​ស្ទើរតែ​ទាំងអស់​។

ការវះកាត់​ក្រពេញប្រូ​ស្តាត​
បុរស​ស្ទើរតែ ៧០​ភាគរយ​ហើយ​ដែល​ជួប​បញ្ហា​លិង្គ​ខ្លី​ជាង​មុន​ក្រោយ​ពី​វះកាត់​មហារីក​ក្រពេញប្រូ​ស្តាត​ចេញ​។ អ្នកវិទ្យាសាស្ត្រ​ក៏​មិន​ច្បាស់​ថា​ហេតុអ្វី​បានជា​លិង្គ​ខ្លី​ជាង​មុន​ក្រោយពី​វះកាត់​បែបនេះ​នោះតេ​។ ប៉ុន្តែ​ហេតុផល​មួយ​គឺ​ដោយសារ​តែ​ភាពមិនធម្មតា​នៃ​ការ​កន្ត្រាក់​របស់​សាច់ដុំ​ក្នុង​តំបន់​គ្រលាន​តែម្តង​។

ភាព​ពិបាក​ធ្វើ​ឲ្យ​លិ​ង្គឡើង​រឹង​ក្រោយ​វះកាត់​រួច​អាច​ដោយសារតែ​ជាលិការ​ធ្វើឲ្យ​លិ​ង្គឡើង​រឹង​កង្វះ​អុកស៊ីសែន និង​ទៅ​ជា​ស្វិត​ទៅៗ​តែម្តង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី06  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play