សុខភាពបុរស

បើសិន​ជា​អ្នក​មាន​អាការៈ​ទាំងនេះ អាច​បញ្ជាក់​ថា​ជា​ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​ស្រួចស្រាវ​

​ក្រពេញប្រូ​ស្តាត​មាន​ទំហំ​តូច មាន​រឹង​ដូច​គ្រាប់​វុល​ណាត់ ដែល​ស្ថិតនៅក្រោម​ប្លោកនោម​បុរស​។ វា​មាន​នាទី​បញ្ចេញ​ទឹករំអិល​សម្រាប់​ផ្តល់​ជីវជាតិ​ដល់​មេ​ជីវិត​ឈ្មោល​។ នៅពេល​បាញ់​ទឹកកាម ក្រពេញប្រូ​ស្តា​តនឹង​ច្របាច់​ដើម្បី​បញ្ចេញ​ទឹករំអិល​របស់​វា​មក​បង្ហួរនោម ព្រមទាំង​ធ្វើឲ្យ​ចំណុះ​ទឹកកាម​មាន​កាន់តែច្រើ​ន​ផងដែរ​។

​ការ​រលាក​ក្រពេញប្រូ​ស្តាត​ស្រួចស្រាវ​ច្រើន​តែ​បណ្តាលមកពី​បាក់តេរី​ដូចគ្នា​នឹង​បាក់​តែ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ឬ​ជំងឺ​កាមរោគ​ដែរ​។ បាក់តេរី​អាច​ធ្វើ​ដំណើ​ទៅក្នុង​ក្រពេញប្រូ​ស្តាត​តាមរយៈ​ឈាម​។ វា​អាច​ចូល​ក្នុង​ក្រពេញប្រូ​ស្តាតក្នុង​ពេល ឬ​ក្រោយ​ពី​ធ្វើ​វិធី​វេជ្ជសាស្ត្រ​ដូច​ជា​ការ​ច្រឹប​សាច់​ក្រពេញប្រូ​ស្តាត​ទៅ​ពិនិត្យ​តែ​ម្តង​។ វា​ក៏​អាច​បណ្តាលមកពី​ការបង្ក​រោគ​នៅ​ផ្នែក​ណា​ផ្សេង​នៃ​ផ្លូវទឹក​ម៉ូ​ត្រ​ដែរ​។

បើសិន​ជា​អ្នក​មាន​ជំងឺ​រលាក​ក្រពេញប្រូ​ស្តាត​ស្រួចស្រាវ អ្នក​ទំនងជា​មាន​អាការៈ​ដូចជា​៖
•​    ​គ្រុន​
•​    ​ក្តៅខ្លួន​
•​    ​ឈឺ​ក្នុង​អាង​ត្រគាក​
•​    ​នោម​ឈឺ​ខ្លាំង​
•​    ​មាន​ឈាម​ក្នុង​ទឹកនោម​
•​    ​ទឹកនោម​មាន​ក្លិនស្អុយ​
•​    ​លំហូរ​ទឹកនោម​ខ្សោយ​
•​    ​ពិបាក​នោម​ឲ្យអស់​
•​    ​ពិបាក​ចាប់ផ្តើម​នោម​
•​    ​នោម​កាន់តែ​ញឹក​
•​    ​ឈឺចាប់​ខ្លាំង​ក្នុងពេល​បាញ់​ទឹកកាម​
•​    ​មាន​ឈាម​ក្នុង​ទឹកកាម​
•​    ​មិន​ស្រួល​ក្នុង​ខ្លួន​ក្នុងពេល​បន្ទោបង់​
•​    ​ឈឺចាប់​នៅលើ​ថ្ងាស​ក្រោម​
•​    ​ឈឺចាប់​ក្នុង​ប្រដាប់ភេទ ពងស្វាស ឬ​រន្ធ​គូថ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី07  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play