សិច

ខ្លាំង​បាត់​!!! អាហារ​ទាំងនេះ​អាច​ជួយ​បង្កើន​ជីវិត​ផ្លូវភេទ​កាន់តែខ្លាំង​

​ការ​ដែល​មាន​ចំណង់​ផ្លូវភេទ​ប្រកបដោយ​សុខភាព​ឡ្អ​ច្រើន​តែ​ទាក់ទង​នឹង​ផ្លូវកាយ និង​ផ្លូវ​អារម្មណ៍​មាន​សុខភាព​ល្អ​ដែរ​។ ដូច្នេះ​វា​គ្មាន​អ្វី​ដែល​ត្រូវ​ភ្ញាក់ផ្អើល​ថា អាហារ​អាច​ដើរតួនាទី​សម្រាប់​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​នោះ​ទេ​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​ផ្ទុក​ទៅដោយ​ជីវជាតិ​ជាច្រើន​សម្រាប់​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ និង​សុខភាព​ទូទៅ​កាន់តែ​ល្អ​អស្ចារ្យ​។

​សាច់​
របប​អាហារ​ដែល​មាន​ជាតិ​សាច់​គ្រប់​ប្រភេទ​សុទ្ធតែ​អាច​ជួយ​ពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​បាន​ទាំងអស់​។ សាច់គោ សាច់មាន់ និង​ជ្រូក​មាន​សា​ធាតុ Carnitine, L-arginine និង​ស័ង្គសី​។ Carnitine និង L-arginine ជា​អាស៊ីតអាមីណេ​ដែល​អាច​ពង្រឹង​ដល់​លំហូរ​ឈាម​កាន់តែ​ល្អ​។ លំហូរ​ឈាម​ដែល​គ្មាន​ការ​រ៉ាំ​ង​ស្ទះ​គឺជា​រឿង​សំខាន់​មួយ​សម្រាប់​ការឆ្លើយតប​ខាង​ផ្លូវភេទ​ទាំង​បុរស និង​ស្ត្រី​។ បើ​យោង​ទៅតាម NYU Lanone Medical Center បានឲ្យដឹងថា ជីវជាតិ​ទាំងពីរ​នេះ​ប្រហែលជា​អាច​ព្យាបាល​បញ្ហា​លិង្គ​មិន​ឡើង​រឹង​របស់​បុរស​មួយចំនួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

អយ​ស្ទើ​
អ្នក​ប្រហែលជា​ធ្លាប់​លឺ​ភាព​ល្បី​ល្បាយ​របស់​អយ​ស្ទើ​ចំពោះ​ការបង្កើន​ចំណង់​ផ្លូវភេទ​ហើយ​។ អយ​ស្ទើ​មាន​នាទី​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន និង​អេ​ស្ត្រូជែន​ក្នុង​ខ្លួន ដែល​វា​សុទ្ធសឹងតែ​ជា​អ័រម៉ូន​ភេទ​។

ការបង្កើន​ការផលិត​អ័រម៉ូន​នេះ​មានន័យ​ថា ចំណង់​ផ្លូវភេទ​អ្នកនឹង​ឡើង​ខ្ពស់​។ អយ​ស្ទើក៏​ជា​ប្រភេទដ៏​អស្ចារ្យ​មួយ​នៃ​ជាតិ​ស័ង្គសី ដែល​ជួយ​ដល់​លំហូរ​ឈាម​ទៅកាន់​សរីរាង្គ​ភេទ​ផងដែរ​។

ផ្លែ​ប៉ោម​
ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​ឲ្យ​មិនបាច់ជួប​គ្រូពេទ្យ​ព្យាបាល ហើយ​វា​ក៏​អាច​ពង្រឹង​ដល់​ជីវិត​ស្នេហា​បានដែរ​។ ផ្លែ​ប៉ោម​សម្បូរ​សារធាតុ Quercetin ដែល​ជា​អង់​ទី​អុកស៊ី​ដង់​មួយ​ប្រភេទ ជួយ​ដល់​ការគ្រប់គ្រង​រោគសញ្ញា​ការ​រលាក​ក្រពេញប្រូ​ស្តាត និង​ការ​រលាក​ប្លោកនោម ព្រមទាំង​ពង្រឹង​ដល់រ​បត់​ឈាម​រត់​ថែម​ទៀត​។ ការ​ដែល​រលាក​ក្រពេញប្រូ​ស្តាត ពេល​ខ្លះ​អាច​បណ្តាល​ឲ្យ​មិន​ស្រួល​ដល់​ពងស្វាស និង​បង្ក​ជា​ការឈឺចាប់​ក្នុងពេល​បាញ់​ទឹកកាម​ដែរ​។ ការ​ដែល​រលាក​ប្លោកនោម​អាច​នឹង​ធ្វើ​ឲ្យ​បុរស និង​ស្ត្រី​មាន​ការពិបាក​ក្នុងការ​រួមភេទ​។

ស្រា​ក្រហម​
ត្រឹម​ស្រាក្រហម​មួយ​កែវ​ប្រហែលជា​អាច​ជួយ​ឲ្យ​ខាង​ស្រី​មាន​អារម្មណ៍​បាន​។ ការស្រាវជ្រាវ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Sexual Medicine បានបង្ហាញ​ថា ការ​ញ៉ាំ​ស្រាក្រហម​មួយ​កែវ ឬ​ពីរ​កែវ​ក្នុង​មួយថ្ងៃ ជួយ​បង្កើន​ចំណង់​ផ្លូវភេទ និង​ទឹករំអិល​ក្នុង​ទ្វារមាស​របស់​ស្ត្រី​។ ស្រាក្រហម​មាន​សារធាតុ Quercetin ដែល​អាច​ផ្តល់​ជា​ការឆ្លើយ​តមបែ​ប​វិជ្ជមាន​បាន​។

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play