សិច

តាមពិតទៅ ស្ត្រី​តែង​ស្រមើស្រមៃ​លើ​ការ​រួមភេទ​បែបនេះ​សោះ គ្រាន់តែ​មិន​ប្រាប់​ឲ្យគេ​ដឹង​

​ការ​ស្រមើ​ស្រមើ​របស់​មនុស្ស​ស្រី​ភាគច្រើន​តែងតែ​លាក់​ទុក​ជា​រឿង​អាថ៌កំបាំង​របស់គេ ប៉ុន្តែ​ឥឡូវ ខ្ញុំ​សូម​បើក​កកាយ​បន្តិច​ទៅ​ចុះ​។ យ៉ាងណាមិញ ពួកគេ​ច្រើន​តែ​គិត និង​ស្រមៃ​ច្រើន​ទាក់ទង​រឿង​ផ្លូវភេទ​បែប​បើកចំហរ​។ ប៉ុន្តែ​ដោយសារ​តែ​ទាក់ទង​នឹង​ទំនៀមទម្លាប់ ដូច្នេះ​វា​បាន​ក្លាយទៅជា​រឿង​មួយ​អៀនខ្មាស និង​មិន​ចង់​និយាយ​ទៅវិញ​។ តើ​ការ​ស្រមៃ​ទាំងនោះ​អ្វី​ខ្លះ​ទៅ​? ដូច្នេះ​អ្នក​នឹង​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​អំពី​រឿងនេះ​។

តែងតែ​ចង់​ធ្វើការ​គ្រប់គ្រង​លើ​សកម្មភាព​រួម​ភេទ​ទាំងមូល​
សម្រាប់​មនុស្ស​ស្រី ការ​ដែល​ស្ថិត​ក្នុង​សភាព​គ្រប់គ្រង​លើ​សកម្មភាព​រួម​ភេទ​បាន​ទាំងមូល​គឺ​វា​នឹង​ធ្វើឲ្យ​នាង​មានភាព​ស្រើបស្រា​លខាង​ផ្លូវភេទ​ខ្ពស់​ណាស់​។ ប៉ុន្តែ​រឿង​នេះ​ភាគច្រើន​បែរជា​មិនអាច​កើតឡើង​ទៅ​តាម​ការចង់​បាន​នៅក្នុង​ជីវិត​ពិតប្រាកដ​ទៅ​វិញ​។

រួមភេទ​ជាមួយ​មនុស្ស​ចម្លែក​
ការ​រួមភេទ​ជាម​យ​យ​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​គឺជា​រឿង​មួយ​បញ្ជាក់​អំពី​ភាពក្លាហាន និង​រំភើប​ខ្លាំង​សម្រាប់​មនុស្ស​ស្រី​។ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ការ​ស្រមៃ​ប៉ុណ្ណោះ ហើយក៏​មិន​អាច​ធ្វើបាន​ក្នុង​ជីវិត​ពិត​ដែរ ព្រោះ​តែ​ខ្លាច​ឆ្លង​ជំងឺ​កាមរោគ​តែម្តង​។

ប្រើការ​រួមភេទ​ដើម្បី​ប្តូរ​ជា​លុយ​មក​វិញ​
ខណៈពេលដែល​បុរស​ភាគច្រើន​តែងតែ​ផ្តល់​ជា​លុយ​ទៅ​ស្ត្រី​វិញ​សម្រាប់​ការ​រួមភេទ​ម្តងៗ នោះ​តែ បើ​យោង​ទៅ​តាម​ការសិក្សា ស្ត្រី​ដែល​ទទួល​បាន​ការ​តប​ស្នង​ជា​លុយ​បែបនេះ​វិញ គឺ​អាច​ផ្តល់​នូវ​ភាព​ស្រើបស្រាល​បន្ថែម​ដល់​ពួកគេ​ក្នុងពេល​រួមភេទ​ច្រើន​ជាង​ធម្មតា​ទៅវិញ​។ ណាមួយ​រឿងនេះ​ក៏​ច្រើន​តែ​ស្ថិត​ក្នុង​ក្តី​ស្រមៃ​របស់​ស្ត្រី​ភាគ​ច្រើន​ផង​ដែរ ប៉ុន្តែ​វា​តែងតែ​កើតឡើង​លើ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ប៉ុណ្ណោះ​។​

រួមភេទ​ជាមួយ​អ្នក​ដែល​មិនគួរ​រួមភេទ​ជាមួយ​
ខណៈពេល​ដែល​ស្ត្រី​ភាគច្រើន​គឺ​ត្រូវ​មាន​គោលការណ៍​មួយ​កុំ​ប៉ះពាល់​ដល់​សង្សារ​របស់​មិត្តភក្តិ​ខ្លួន​ក្នុង​ជីវិត​ពិតប្រាកដ​នោះ ប៉ុន្តែ​ការស្រមើស្រមៃ​របស់គេ​ទៅ​លើ​ការ​រួមភេទ​ជាមួយ​មិត្តភក្តិ​ខ្លួន​គឺជា​រឿង​កើត​មាន​ជា​ញឹកញាប់ ហើយក៏​មិន​អាច​ហាមប្រាម​បានដែរ​។ ក្នុងនោះដែរ​មាន​ករណី​បែប​នេះ​រហូត​ដល់ ៦៥​ភាគរយ​ឯណោះ​ដែល​សារភាព​អំពី​រឿង​នេះ​។

រួមភេទ​ជាមួយ​មនុស្ស​ស្រី​ដូច​គ្នា​
រឿង​នេះ​មិនមែន​មានន័យថា អ្នក​ជា​មនុស្ស​ខ្ទើយ​ទេ ប៉ុន្តែ​មានន័យថា​អ្នក​គ្រាន់តែ​ចង់​ស្ថិតក្នុង​ស្ថានភាព​ម​យ​យ​ដែល​ល្អ​ប៉ុណ្ណោះ​។ ករណី​បែប​នេះ​ឃើញថា​មានការ​សារភាព​ពី​ស្ត្រី​ប្រហែល ៤២​ភាគរយ​ទៅ​ហើយ​។

រួមភេទ​ជា​ក្រុម​
ថ្វី​បើ​ពិធីជប់លៀង​សម្រាប់​មនុស្ស​ធំ​កំពុងតែ​មាន​ភាព​ពេញនិយម​ច្រើន និង​កើនឡើង​ក៏ដោយ ក៏​មនុស្ស​ភាគច្រើន​មិន​ដែល​មាន​ឱកាស​សាកល្បង​ការ​រួមភេទ​ជា​ក្រុម​នេះ​ក្នុង​ជីវិត​ពិតប្រាកដ​ថា ដូច្នេះ​ពួកគេ​គ្រាន់តែ​អាច​រីករាយ​នឹង​ការស្រមើស្រមៃ​មួយ​ដែល​ធ្វើ​មិន​បាន​ប៉ុណ្ណោះ​។

មើល​គេ​រួមភេទ ឬ​ឲ្យគេ​មើល​វិញ​
អ័រម៉ូន Adrenaline ដែល​កើតចេញ​ពី​ភាពភ័យខ្លាច​នៃ​ការ​ដែល​ត្រូវបាន​គេ​មើល​ឃើញ​ខ្លួន​កំពុងតែ​រួមភេទ​ជាមួយ​នរណាម្នាក់ អាច​ក្លាយទៅជា​រឿង​មួយ​ជំរុញ​ដល់​ការ​មាន​អារម្មណ៍​ស្រើបស្រាល​កាន់តែ​ខ្លាំង​ថែម​ទៀត​សម្រាប់​មនុស្ស​ស្រី​។ ដូចគ្នានេះដែរ បើសិន​ជា​ស្ត្រី​បាន​មើលឃើញ​មនុស្ស​ពីរ​នាក់​ដែល​កំពុង​តែ​រួមភេទ​ជាមួយគ្នា​ក្នុង​ទី​សាធារណៈ​ក៏​មាន​ប្រសិទ្ធភាព​ដូច​គ្នា​ដែរ​។ ប៉ុន្តែ​រឿង​នេះ​ទំនងជា​មិន​អាច​កើតឡើង​ក្នុង​ពិភព​ពិតប្រាកដ​ទេ គ្រាន់តែ​ជា​ការ​ស្រមៃ​របស់​មនុស្ស​ស្រី​ប៉ុណ្ណោះ​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភព​៖ metro.co.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី10  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play