យុវ័យ

មនុស្ស​ស្រី​បង្ហាញ​អាការៈ​ទាំងនេះ មានន័យ​ថា​គេ​ចង់​បង្កើត​ក្តីស្រឡាញ់​ជាមួយអ្នក​ហើយ​

​ជឿ​ឬ​អត់​ដែល​ថា ភាគច្រើន​ខាង​ស្រី​តែងតែ​បោះជំហាន​មុន​ក្នុង​ការបង្កើត​ជា​ក្តីស្រឡាញ់ ឬ​ស្នេហា ប៉ុន្តែ​ខាង​ប្រុស​ទៅវិញ​ទេ​ដែល​មិន​បានដឹង និង​ខកខាន​ឱកាស​នោះ​ទៅ​វិញ​។ ពួកគេ​ច្រើន​តែ​បង្ហាញ​នូវ​អាការៈ​ជាច្រើន​ដែល​បញ្ជាក់ថា ពួកគេ​ចាប់​អារម្មណ៍ និង​ស្រឡាញ់​អ្នក​។ អា​ការៈដែល​អ្នក​មិន​ធ្លាប់​គិតដល់ ប៉ុន្តែ​ការពិត​នោះ​គឺ​វា​បាន​កើតឡើង​រួចទៅហើយ ហើយ​អ្នក​ទេ​ដែល​មិន​ចាប់​អារម្មណ៍​។

​ខាងក្រោម​នេះ​គឺជា​អាការៈ​មួយចំនួន​ដែល​បង្ហាញ​ថា មនុស្ស​ស្រី​ម្នាក់​នោះ​ចង់​បង្កើត​ក្តីស្រឡាញ់​ជាមួយអ្នក ប៉ុន្តែ​អ្នក​បែរជា​មិន​បានដឹង​៖

នាង​ពិតជា​មិន​អី​ទេ​នៅ​ពេល​មក​កន្លែង​អ្នក​តែឯង​
ចូរ​ធ្វើតេស្ត​ខ្លួនឯង​មើលថា បើសិន​ជា​អ្នក​នៅ​បារម្ភ​ក្រែង​ថា​នាង​ចូលចិត្ត​អ្នក​ឬ​អត់​នោះ តើ​នាង​អាច​សុកចិត្ត​ចំណាយ​ពេល​មក​ជួយ​អ្នក​ដល់​កន្លែង​តែ​ម្នាក់ឯង​ដោយ​គ្មាន​ការសង្ស័យ​អ្វី​ដែរ​ទេ​?

មិត្ត​របស់​នាង​គឺជា​មិត្ត​របស់​អ្នក​
នេះ​គឺជា​សញ្ញា​ច្បាស់​មួយ​ដែលថា នាង​បាន​ចូល​ក្នុង​ជីវិត​អ្នក​ហើយ​បើសិនជា​នាង​មាន​អារម្មណ៍​ថា​មាន​ផា​សុកភាព​ក្នុង​ការណែនាំ​អ្នក​ឲ្យ​មិត្ត​របស់​នាង​ស្គាល់​គ្រប់គ្នា​។

អ្នក​ក៏​ជា​មិត្តភក្តិ​របស់​នាង​ក្នុង​ម៉ោង​៣​ភ្លឺ​ដែរ​
ពេលវេលា​ដ៏​ចម្លែកៗ​ចន្លោះ​ម៉ោង​១ ទៅ​ម៉ោង ៦​ភ្លឺ ហើយក៏​ជា​ពេលវេលា​សម្រាប់​បង្កើត​ភាពស្និទ្ធស្នាល​បំផុត​ដែរ​។ នៅពេល​នាង​ផ្ញើរ​សា ឬ​ខ​ល​ទៅ​អ្នក​ក្នុង​ពេលវេលា​នេះ មានន័យ​ថា​នាង​បាន​រៀបចំ​ខ្លួន​ក្នុង​ការឈាន​ដល់​មួយ​ជំហាន​ទៀត​ដើម្បី​អាច​នៅ​ជាមួយ​អ្នក​ហើយ​។

នាង​មាន​ភាពទន់ខ្សោយ​បំផុត​ពេល​នៅ​ជាមួយ​អ្នក​
បើសិនជា​នាង​កំពុង​តែ​ធ្វើ​រឿង​កំប្លែង​ដែល​ពិបាក​នឹង​សើច​បាន​ជាមួយ​អ្នក និង​ធ្វើឲ្យ​អ្នក​សើច​ចំពោះ​រូបនាង នោះ​ហើយ​គឺជា​នារី​ដែល​ល្អ ហើយ​អ្នក​ក៏​អាច​នឹង​រៀបការ​ជាមួយ​នាង​បានដែរ​។

នាង​សម្លឹង​មើល​អ្នក​
នៅពេល​មនុស្ស​ស្រី​ចូល​ក្នុង​ជីវិត​មនុស្ស​ប្រុស​ម្នាក់​ហើយ រាល់​ការប៉ះពាល់​ខាង​រាងកាយ​គឺ​មិន​គ្រប់គ្រាន់​នឹង​ការបង្ហាញ​ទឹកមុខ​អៀនខ្មាស​ចំពោះ​នាង​ផង​ជាពិសេស​នៅពេល​សម្លឹងមើល​មុខ​គ្នា​ម្តងៗ​។

សញ្ញា​ដែល​មិនបាច់​និយាយ​ឲ្យដឹង​
បើសិនជា​នាង​នឹក​អ្នក​គ្រប់ពេល និង​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ពិសេស មានន័យ​ថា​នាង​មាន​ការចាប់​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ហើយ​។

នាង​ប្រាប់​អ្នក​នូវ​បទពិសោធន៍​របស់​នាង​កាលពីមុនៗ​
នាង​នឹង​ឲ្យ​អ្នក​ដឹង​អំពី​បទ​ពិសោធន៍​ខាង​ផ្លូវភេទ​មុនៗ​របស់​នាង ហើយ​ក៏​ប្រាប់​អ្នក​អំពី​ការ​ស្រមៃ​ចង់​បាន​របស់​នាង​ដែរ ដូច្នេះ​អ្នក​គួរតែ​ចាប់អារម្មណ៍​សញ្ញា​ដ៏​ពិសេស​មួយ​នេះ​ផង​។

នាង​សរសើរ​អ្នក​មិន​ដាច់​
បើសិនជា​នាង​សរសើរ​អ្នក​ដូច​ម្តាយ​អ្នក​សរសើរ​អ្នក​ដែរនោះ មានន័យ​ថា នាង​ពិតជា​សង្សារ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ហើយ​៕

​ប្រែ​សម្រួល​៖ Mr. Shuriken
ប្រភព៖ sarcasm.co

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី11  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play