សិច

ហេតុផល​ដែល​អ្នកមាន​អារម្មណ៍​ចង់​រួមភេទ​ហើយ ចូរ​ធ្វើ​ភ្លាមៗ​តែម្តងទៅ​

​អ្នក​ប្រហែលជា​ធ្លាប់​លឺ​នូវ​ការ​រួមភេទ​ភ្លាមៗ​ហើយ​កាលពី​មុនៗ​។ ប៉ុន្តែ​តើ​អ្នកមាន​បាន​សាកល្បង​ញឹកញាប់​ដែរ​ទេ​? បើសិនជា​អត់​ទេ ខាងក្រោម​នេះ​អ្នកនឹង​ហើយ​ហេតុអ្វី​បានជា​អ្នក​គួរ​រួមភេទ​ភ្លាមៗ​ឲ្យបាន​ញឹកញាប់​នៅ​ពេល​មាន​អារម្មណ៍​ហើយ​។

ធ្វើឲ្យ​ជីវិត​កាន់តែ​ស្រស់បំព្រង​
ហេតុផល​មួយ​នេះ​នឹង​ជួយ​ធ្វើឲ្យ​ចំណង​ស្នេហា​អ្នក​កាន់តែ​រីករាយ និង​មាន​ចំណាប់អារម្មណ៍​។ គូស្នេហ៍​របស់​អ្នក​ក៏​ស្រឡាញ់​អ្នក​កាន់តែ​ខ្លាំង​ជាង​មុន​ផងដែរ​។

ផ្លាស់ប្តូរ​ទម្លាប់​រួមភេទ​ធម្មតា​
កាលណា​អ្នក​រួម​ភេទ​បែបនេះ មានន័យ​ថា​អ្នក​អាច​បំបែក​នូវ​អ្វី​ដែល​ជា​ទម្លាប់​គួរ​ឲ្យ​ធុញ​ទ្រាន់ដែល​អ្នក​ធ្លាប់តែ​ធ្វើ​ពី​ពេលមុនៗ​។ សកម្មភាព​រួម​ភេទ​មួយ​នេះ​ក៏​អាច​ជំរុញ​ដល់​ការស្វែងរក​នូវ​អ្វី​ដែល​កាន់តែ​ល្អ​សម្រាប់​អ្នក និង​ដៃគូ​ផងដែឬ​។

បំបាត់​ស្ត្រេ​ស​
ការ​រួមភេទ​ភ្លាមៗ​គឺជា​វិធី​បំបាត់​ស្ត្រេ​ស​ដ៏​អស្ចារ្យ​។ អ្វី​ដែល​អ្នក​បារម្ភ​នោះ​នឹង​លែង​មាន​ក្នុង​ខួរក្បាល ហើយ​បង្គ្រប់​មកវិញ​តែ​ភាព​រីករាយ​ប៉ុណ្ណោះ​។

ផ្តល់​ថាមពល​ឡើង​វិញ​ដល់​ស្នេហា​អ្នក​
មូលហេតុ​នៃ​ការ​រួមភេទ​ភ្លាមៗ​ដែល​គេ​ណែនាំ​ដល់​ប្តី​ប្រពន្ធដែល​មាន​ភាពរ​វ​ល់​នោះ​គឺថា វា​អាច​ជួយ​ពួកគេ​បំភ្លេច​នូវ​អ្វី​ដែល​ជា​បញ្ហា​ល្អកកករ​ក្នុង​ជីវិត​ស្នេហា និង​បង្កើន​ថាមពល​ឡើងវិញ​។

គ្មាន​គម្រោង​អាច​ជា​រឿង​ល្អ​
ការ​រួមភេទ​ភ្លាមៗ​មាន​លក្ខណៈ​ដូចជា​ការភ្ញាក់ផ្អើល​អញ្ចឹ​ដែរ​។ អ្នក​អាច​រីករាយ​នឹង​ជីវិត​មួយ​នេះ​បាន​គ្រប់ពេល​តែម្តង​។ ហើយ​រឿង​នេះ​ក៏​ធ្វើឲ្យ​អ្នក​យល់ថា អាច​ធ្វើ​វា​បាន​ញឹកញាប់​ផងដែរ​។

បង្កើន​ការឆ្នៃប្រឌិត​
រឿងនេះ​នឹង​ផ្តល់​ឱកាស​ដល់​អ្នក​ក្នុង​ការសាកល្បង​អ្វីៗ​ដែល​ថ្មី និង​ក្បាច់​រួមភេទ​ថ្មី​ផង​។

រំលាយ​ជាតិ​ខ្លាញ់​
ការ​រួមភេទ​ត្រូវបាន​ចាត់ទុក​ថា​ជាការ​ហាត់ប្រាណ​មួយ​ដែរ ប៉ុន្តែ​ការ​រួមភេទ​ភ្លាមៗ​គឺ​មាន​លក្ខណៈ​លើសពី​ការ​ហាត់ប្រាណ​ទៅ​ទៀត​។ វា​ទាមទារ​ឲ្យមាន​ការខិតខំ​ប្រឹងប្រែង និង​ប្រើ​កម្លាំង​ខ្លាំង​ជាង​។​

គេង​លក់​កាន់តែ​ស្រួល​
ការ​រួមភេទ​ភ្លាមៗ​នឹង​ជួយ​បំបាត់​រាល់​ទុក្ខ​កង្វល់​ទាំងអស់​របស់​អ្នក ហើយ​ក៏​ទទួលបាន​មកវិញ​នូវ​អារម្មណ៍​រីករាយ សម្រាប់​ការ​គេង​លក់​យ៉ាង​ស្កប់ស្កល់​ផងដែរ​។

បង្កើន​ចំណង់​ផ្លូវភេទ​
អ្នក​អាច​សិក្សា​ស្វែងយល់​បន្ថែម​ចំពោះ​តម្រូវការ​ផ្លូវភេទ​របស់​ខ្លួនឯង​ក្រោយ​ពី​ប្រើ​វិធី​រួមភេទ​ភ្លាមៗ​នេះ ព្រោះ​វា​នឹង​បង្កើន​ចំណង់​ផ្លូវភេទ​អ្នក​កាន់តែ​ខ្លាំង​ជាង​មុន​។​

ដៃគូ​កាន់តែ​សប្បាយចិត្ត​
ការ​រួមភេទ​ភ្លាមៗ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​វិធី​ផ្តល់​ភាព​រីករាយ​ទាំង​ខ្លួនឯង និង​ដៃគូ​៕

ប្រែ​សម្រួល​៖ Mr. Shuriken ​
ប្រភេទ​៖ sarcasm.co

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី12  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play