ជំងឺទឹកនោមផ្អែម

ហេតុអ្វី​បានជា​ការថែរក្សា​ប្រអប់ជើង​គឺជា​រឿង​សំខាន់​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​?

​បើសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ការខូចខាត​របស់​ស​រសៃ​ប្រសាទ បញ្ហារ​បត់​ឈាម និង​ការបង្ក​រោគ​នានា​អាច​បណ្តាលឲ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ប្រអប់​ជើងបាន​។ យ៉ាងណាមិញ អ្នក​អាច​ប្រុងប្រយ័ត្ន​ដើម្បី​ថែរក្សា​សុខភាព​ប្រអប់ជើង​កាន់តែ​ល្អ​បាន​។

​ការគ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម និង​រក្សា​នូវ​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​អាចជួយ​ថែរក្សា​ប្រអប់ជើង​ឲ្យមាន​សុខភាព​ល្អ​។ រឿង​នេះ​គួរតែ​មាន​ដូចជា​៖
•​    ​ការពិនិត្យ​សុខភាព​ទៀងទាត់​ដូចជា ការ​ពិនិត្យ​ទៅលើ​ប្រអប់ជើង​នៅ​គ្រប់​ពេល​ដែល​ទៅ​ជួប​ពេទ្យ និង​ពិនិត្យ​ទៅលើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល​។​
•​    ​តាម​តាន​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​ប្រចាំ​ថ្ងៃ​
•​    ​ហាត់ប្រាណ​ទៀងទាត់​
•​    ​ញ៉ាំ​អាហារ​មាន​តុល្យភាព ជាពិសេស​សម្បូរ​ទៅដោយ​ផ្លែឈើ និង​បន្លែ​។​

ខាងក្រោម​នេះ​គឺជា​ទម្លាប់​ថែរក្សា​ប្រអប់ជើង​ដ៏​ល្អ​មួយ​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ទទួលបាន​សុខភាព​ល្អ និង​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ទាំងមូល​ផង​ដែរ​។
•​    ​ការប្រើ​សូលុយស្យុង​សម្លាប់​មេរោគ​អាច​បណ្តាល​ឲ្យ​ស្បែក​រលា​កបាន ដូច្នេះ​មិន​ត្រូវ​ប្រើ​វា​ដើម្បី​លាង​ជើង​ដោយ​គ្មាន​ការយល់ស្រប​ពី​គ្រូពេទ្យ​ឡើយ​។​
•​    ​មិន​ត្រូវ​ប្រើ​ថង់​ទឹ​កក្តៅ ឬ​ដប​ទឹក​ក្តៅស្អំ​នៅ​ប្រអប់ជើង​ឡើយ​
•​    ​ចូរ​ចៀសវាង​ការដើរ​ជើង​ទទេ ព្រោះ​វា​អាច​ងាយ​នឹង​ធ្វើឲ្យ​មាន​របួស ឬ​ដំបៅ​ជើង​ដោយ​មិនដឹង​ខ្លួន​
•​    ​ការពារ​ប្រអប់ជើង​ពី​ស្ថានភាព​ក្តៅ និង​ត្រជាក់​
•​    ​មិន​ត្រូវ​កាត់​ឬ​ស ឬ​ដំបៅ​ផ្សេងៗ​លើ​ប្រអប់ជើង​ដោយ​ខ្លួនឯង​ឡើយ
•​    ​មិន​ត្រូវ​អង្គុយ​គងជើង ឬ​ឈរ​ក្នុង​ជំហរ​តែ​មួយ​រយៈពេល​យូរ​ពេក​ឡើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ healthline

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី13  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play