សុខភាពបុរស

រោគសញ្ញា​មួយចំនួន បង្ហាញថា បុរស មាន​បញ្ហា​ផ្លូវភេទ​

​បញ្ហា​ផ្លូវភេទ​របស់​បុរស បាន​លេច​ចឡើង​តាម​រូបភាព​ផ្សេងៗ ដោយ​អាចជា​បញ្ហា​បញ្ចេញ​ទឹកកាម និង​បញ្ហា​លិង្គ មិន​ឡើង​រឹង ជាដើម​។ ដូច្នេះ​តើ​គ្រូពេទ្យ​នឹងធ្វើ​អ្វីខ្លះ ដើម្បី​រក​រោគវិនិច្ឆ័យ​នៃ​បញ្ហា​ផ្លូវភេទ​របស់​បុរស​?

​ដើម្បី​វាយតម្លៃ ឬ​ធ្វើ​រោគវិនិច្ឆ័យ​ថា បុរស​ម្នាក់ មាន​បញ្ហា​ផ្លូវភេទ វេជ្ជបណ្ឌិត​អាច​នឹង​សាកសួរ​អំពី​ប្រវត្តិ​ជំងឺ ក៏ដូចជា​រោគសញ្ញា​ផ្សេងៗ ដែល​អ្នក​បាន​ឆ្លងកាត់​។ ដូច្នេះ វា​ជា​ចាំបាច់​ណាស់ ដែល​អ្នក​គិត​អោយ​ហើយ អំពី​ភាព​លម្អិត​នៃ​បញ្ហា ដែល​អ្នក​កំពុង​តែមាន ដើម្បី​រាយការណ៍​ប្រាប់​ដល់​គ្រូពេទ្យ​។​

​អ្នកជំនាញ ក៏​អាច​ស្នើ​សុំអោយ​អ្នកធ្វើ​តេស្ត​មួយចំនួន​ផងដែរ ដើម្បី​រកអោយឃើញ​ច្បាស់​ពី​បញ្ហា​សុខភាព​របស់​បុរស ដែល​អាច​បណ្តាលអោយមាន​វិបត្តិ​ផ្លូវភេទ​។ បុរស​មាន​បញ្ហា​ផ្លូវភេទ អាច​ជួប​វេជ្ជបណ្ឌិត ខាង​តម្រង់​នោម (urologist) វេជ្ជបណ្ឌិត​ឯកទេស​ខាង​បញ្ហា​អ័រម៉ូន វេជ្ជបណ្ឌិត​ផ្នែក​សរសៃប្រសាទ ( វេជ្ជបណ្ឌិត​ដែល​ជំនាញ​ខាង​បញ្ហា​ប្រព័ន្ធ​សរសៃវិញ្ញាណ ឬ​សរសៃប្រសាទ និង ខួរក្បាល​) អ្នក​ព្យាបាល​បញ្ហា​សិច (sex therapists) និង​អ្នក​ប្រឹក្សា​យោបល់​ផ្សេងៗ​ទៀត បើ​ចាំបាច់​។​

​តើ​អ្នក​ត្រូវ​ធ្វើតេស្ត​អ្វីខ្លះ ដើម្បី​វាយតម្លៃ​ពី​បញ្ហា​សុខភាព​ផ្លូវភេទ​?
​ការធ្វើ​តេស្ត​មួយចំនួន អាច​ត្រូវបាន​អនុវត្ត ដើម្បី​វាយតម្លៃ​អំពី​មូលហេតុ និង​ការរីកដុះដាល​នៃ​បញ្ហា​ផ្លូវភេទ​របស់​បុរស​។ តេស្ត​ទាំងនោះ រួមមាន ការធ្វើ​តេស្ត​ឈាម វាយតម្លៃ​សរសៃឈាម ទាក់ទង​ទៅនឹង​ការពិនិត្យ​មើលទៅ​លើ​លំហូរ​ឈាម (blood flow) ទៅកាន់​លិង្គ (penis) តេស្ត​លើ​វិញ្ញាណ ដោយ​តេស្ត​នេះ មាន​សារៈសំខាន់ ក្នុងការ​ត្រួតពិនិត្យ​ការ​ងើបឡើង​រឹង​របស់​លិង្គ អំឡុងពេល​បុរស​គេង​លក់ ដើម្បី​បញ្ជាក់ថា បញ្ហា​នេះ ដោយសារតែ​កត្តា​រាងកាយ ឬ​កត្តា​ចិត្តសាស្ត្រ​៕​

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី13  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

  • អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន ជា​អ័រម៉ូន​សំខាន់​ចំពោះ​បុរស​

    ​ការស្រាវជ្រាវ​ថ្មី​មួយ បាន​និយាយថា ការប៉ះពាល់​ទៅនឹង​សារធាតុ​គីមី​មួយ​ចំ​នួ ន​ដែល​ត្រូវបាន​រកឃើញ នៅក្នុង​ថង់​ប្លា​ស្ទិ​ច និង​ផលិតផល​ដទៃទៀត ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការថយចុះ​កម្រិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន ចំពោះ​បុរស​ស្ត្រី និង​កុមារ​។​

  • ក្មេងប្រុស​ជំទង់ ដែលមាន​ដោះ​ធំ ដោយសារ​ការផ្លាស់ប្តូរ​អ័រម៉ូន នៅពេល​ពេញវ័យ​

    ក្មេងប្រុស​ជំទង់ ដែលមាន​ដោះ​ធំ គឺ​បង្កឡើង​ដោយ​ការផ្លាស់ប្តូរ​អ័រម៉ូន​នៅពេល​ពេញវ័យ​។ ជាធម្មតា​វា​បាត់​វិញ ក្នុង​រយៈពេល ៦ ខែ ទៅ ២ ឆ្នាំ​បន្ទាប់ពី​ពេញវ័យ​។ ចំពោះ​បុរស​ពេញវ័យ​វិញ ការឡើង​ដោះដូ​ចមនុស្ស​ស្រី​ភាគច្រើន បង្កឡើង​ដោយ​លក្ខខណ្ឌ​មួយចំនួន ដូចជា ជំងឺមហារីក​ថ្លើម ជំងឺមហារីក​សួត​ជំងឺថ្លើម​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​ខ្លាំង ឬ​ដោយសារ​មាន​បញ្ហា​អ័រម៉ូន ដូចជា​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ឬ​ជំងឺមហារីក​ពងស្វាស​។​

  • កោរ​រោម មិនអាច​ធ្វើ​ឲ្យ​ដុះ​ឡើង​មកវិញ ក្រាស់ និង​ខ្មៅ​ជាង​មុន​ទេ​

    ការ​កោរ​រោម​លើ​រាងកាយ អាចធ្វើអោយ​វា​ដុះ​ឡើង​មកវិញ​ក្រាស់ និង​ខ្មៅ​ជាង​មុន​។ ការ​កោរ​រោម មិនបាន​ធ្វើអោយ​ផ្លាស់ប្តូរ​កម្រាស់ ពណ៌ ឬ​ការលូតលាស់​របស់​វា​នោះទេ​។ ការ​កោរ​រោម​លើ​មុខ ឬ​លើ​រាងកាយ ធ្វើអោយ​រោម​ទាំងនោះ​មាន​ចុង​ទាលៗ ដែល​អាចធ្វើអោយ​យើង​មាន​អារ​ម្មរណ៍​ថា វា​ដូចជា​ក្រាស់​ជាង​មុនពេល​ដែល​រោម​ទាំងនោះ​ដុះ​ឡើងជា​ថ្មី​។ ​

  • លិង្គ មិន​ឡើង​រឹង គួរ​ធ្វើ​ដូចម្តេច​?

    បញ្ហា​ដែលនាំអោយ​លិង្គ មិនអាច​រឹង​កើត​នោះ ច្រើនតែ​បណ្តាលមកពី​លំហូរ​របស់​ឈាម​តែម្តង​។ ដូច្នេះ បេះដូង គួរតែ​ធ្វើយ៉ាងណា​រក្សា​ការងារ​របស់ខ្លួន​អោយបាន​ល្អ សម្រាប់​ការ​ច្របាច់​ឈាម​ទៅក្នុង​ខ្លួន​បាន​គ្រប់គ្រាន់ ជាពិសេស ជំនួយ​ដល់​ការឡើង​រឹង​របស់​លិង្គ​តែម្តង​។ អ្វី​ក៏ដោយ​អោយតែ​ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​បេះដូង ដូចជា ការ​ធាត់​ជ្រុល ឬ​ការជក់បារី សុទ្ធតែ​នាំអោយមាន​បញ្ហា​ដល់​លិង្គ​ទាំងអស់​។

  • ហាត់ប្រាណ ការសម្រួល​ផ្លូវដង្ហើម ឬ​ការ​សមាធិ អាចជួយ​ដល់​បុរស​ហៀរ​នោម ដោយ​មិនដឹង​ខ្លួន

    ​មូលហេតុ​ភាគច្រើន ដែល​បណ្តាលអោយ​បុរស​ហៀរ​នោម ដោយ​មិនដឹង​ខ្លួន មានដូចជា ជំងឺ​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ខួរក្បាល​។​

  • បុរស​ចាប់ពី ២០​ឆ្នាំ​ឡើងទៅ គួរតែ​ពិនិត្យ​រក​ជាតិ​ខ្លាញ់ ក្នុង​ឈាម​

    ច្រើនជាង​មួយ​ភាគបី​នៃ​មនុស្សពេញវ័យ​នៅ​សហរដ្ឋអាមេរិក មាន​កម្រិត​ទ្រី​គ្លី​សេរី​ត ក្នុង​ឈាម​ខ្ពស់​។ ទ្រី​គ្លី​សេ​រីត គឺជា​ជាតិ​ខ្លាញ់​មួយ​ប្រភេទ​មាននៅ​ក្នុង​ឈាម​។ បើទោះបី​វា​ជា​បញ្ហា ដែល​ច្រើន​កើតមាន ប៉ុន្តែ វា​មិនមាន​នរណាម្នាក់ បានដឹង​ពី​រឿង​ដំបូង​នៃ​ការឡើង​ខ្ពស់​នៃ​ទ្រី​គ្លី​សេ​រីត​នេះ​ទេ​។​

  • មូលហេតុ​មួយចំនួន នាំ​ឲ្យ​លិង្គ​ខ្សោយ

    ​ប្រាកដ​ណាស់ អ្នកនឹង​ដឹង​នៅពេលដែល​ចំណង់​ផ្លូវភេទ មានការ​ថយចុះ ប៉ុន្តែ​យើង​ក៏​ដឹង​ដែរ​ថា មនុស្ស​ប្រុស ងាយ​នឹង​ខ្សោយ​ខាង​ផ្លូវភេទ​ណាស់​។ ដូច្នេះ បើសិនជា​មនុស្ស​ប្រុស កំពុង​តែមាន​បញ្ហា​ដូចខាងក្រោម​នេះ វា​នឹង​មានរឿង​ច្រើន​ថែមទៀត ដែល​ត្រូវ​ដោះស្រាយ​។

  • ប្រុសៗ ក៏ត្រូវ​រក្សា​ស្បែកក្បាល ដូច​ស្ត្រី​ដែរ​!

    ​គន្លឹះ​សំខាន់ ដើម្បីអោយ​សក់​ក្បាល​មើលទៅ​អស្ចារ្យ​នោះ គឺ​ត្រូវតែមាន​ការថែរក្សា​ស្បែកក្បាល​ដ៏​ល្អ​។ បុរស​ភាគច្រើន មិន​ត្រឹមតែ​មិន​ខ្វល់​ពីស​ក់​ក្បាល​ពួកគេ​ទេ តែ​ក៏​មិន​មានការ​ស្ទាបស្ទង់​អំពី​សុខភាព​ស្បែកក្បាល​ពួកគេ​ទៀតផង​។ រឿងនេះ មិន​ត្រូវការ​ពេលវេលា និង​ការថែទាំ​ខ្លាំងក្លា​នោះទេ​។​

  • ជំងឺមហារីក​ពងស្វាស អាច​នាំអោយ​បុរស គ្មាន​កូន

    ​ជំងឺមហារីក​ពងស្វាស អាច​តម្រូវអោយមាន​កា​រ​ព្យាបាល ដោយ​ការវះកាត់​យក​ពងស្វាស​ចេញ​។ ក្នុងករណី​ភាគច្រើន ការវះកាត់​យក​ពងស្វាស​ចេញ មិន​បង្កអោយមាន​បញ្ហា​ផ្លូវភេទ ក្នុង​រយៈពេល​វែង ឬ​ធ្វើអោយ​អ្នក​មិនអាច​មានកូន​បាន​នោះទេ​។ ប៉ុន្តែ ប្រសិនបើ​អ្នកមាន​បញ្ហា​ទាំងនេះ មុនពេល​ធ្វើការ​ព្យាបាល​ការវះកាត់ អាច​នឹង​ធ្វើអោយ​បញ្ហា ដែលមាន​ស្រាប់​របស់​អ្នក​កាន់តែ​អាក្រក់​។

  • ប៉េងប៉ោះ ជួយ​ព្យាបាល​បុរស​ពី​បញ្ហា​រីក​ធំ​នៃ​ក្រពេញ​ប្រូ​ស្តា​ត​

    ហាសិប​ភាគរយ​នៃ​បុរស ដែលមាន​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើងទៅ មាន​បញ្ហា​ការរីក​ធំ​នៃ​ក្រពេញ​ប្រូ​ស្តា​ត​។ នៅពេល​អាយុ ៨៥ ឆ្នាំ នឹងមាន​ច្រើនជាង ៩៥ ភាគរយ​នៃ​បុរស​ទាំងអស់ នឹង​រស់នៅ​ជាមួយ​ជំងឺ​មួយ​នេះ​។ ក៏ប៉ុន្តែ​គ្រូពេទ្យ ណែនាំ​ថា ផ្លែ​ប៉េងប៉ោះ ជួយ​ព្យាបាល​បុរស​ពី​បញ្ហា​រីក​ធំ​នៃ​ក្រពេញ​ប្រូ​ស្តា​ត​។​

  • គូ​ស្វាមីភរិយា ដែល​មិន​ចង់បាន​កូន គួរតែ​ឲ្យ​បុរស​ក្រៀវ​

    ​ក្រៀវ គឺជា​ទម្រង់​នៃ​ការពន្យារ​កំណើត​ជា​អចិន្ត្រៃយ៍​មួយ ដែល​បុរស​ធ្វើ​វា នៅពេលដែល​ពួកគេ​លែង​ចង់​បានកូន​តទៅទៀត​។ ចំពោះ​គូ​ស្វាមីភរិយា ការ​ក្រៀវ មិនសូវមាន​គ្រោះថ្នាក់​នោះទេ​។​

  • តើ​ចំណីអាហារ​បែបណា ដែល​ប៉ូវ​ដល់​សុខ​ភាពបុរស​?

    ​ការ​ញ៉ាំ​ចំណីអាហារ​ផ្តល់នូវ​សុខភាព​មាន​សារៈ​សំខាន់បំផុត​ចំពោះ​មនុស្ស​ប្រុស​។ ដូច្នេះ តើ​បុរស​ត្រូវ​ញ៉ាំ​អាហារ​អ្វីខ្លះ ដើម្បី​ប៉ូវ​ដល់​សុខភាព​?

  • បើ​បុរស ខ្វះ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន នឹងមាន​រោគសញ្ញា​ដូចម្តេច​?

    ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន គឺជា​អ័រម៉ូន​ស្តេ​រ៉ូ​អ៊ី​ដ​ធម្មជាតិ ដែល​ផលិត​ក្នុង​រាងកាយ​របស់​យើង​។ ក្នុងចំណោម​របស់​ផ្សេងទៀត វា​មាន​មុខងារ​ទទួលខុស​ត្រូវ​ចំពោះ​ការថែទាំ​លក្ខណៈភេទ ដូចជា​ការរីកលូតលាស់​នៃ​សក់ ឬ​រោម​នៅលើ​រាងកាយ និង​ទំហំ​នៃ​សាច់ដុំ​។​

  • បុរស បើ​ឡើង​ដោះ​ធំ មិនមែនជា​ជំងឺ​ទេ​

    ​ដោះ​ធំ គឺជា​លក្ខខណ្ឌ​ទូទៅ​មួយ ដែល​បណ្តាលអោយ​ដោះ​របស់​ក្មេងប្រុស ឬ​បុរស​ឡើង​ហើម និង​ក្លាយ​ជាធំ​ជាង​ធម្មតា​។ វា​កើតមាន​ច្រើន​បំផុត លើ​ក្មេងប្រុស​ជំទង់ និង​បុរស​វ័យ​ចំណាស់​។​

  • មហារីក​ក្រពេញ​ប្រូ​ស្តា​ត ឆ្លងតាម​ការរួម​ភេទ​

    ​ការសិក្សា​មួយ​ក្នុង​សហរដ្ឋអាមេរិក បាន​រកឃើញថា ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត អាច​បណ្តាលមកពី​ការបង្ក​រោគ ហើយ​ជា​ញឹកញាប់ ឆ្លង​តាមរយៈ​ការរួម​ភេទ​។​

  • នៅពេល​ឈឺ​ពងស្វាស អាច​នាំ​ឲ្យ​បុរស​ងាប់​លិង្គ និង​គ្មាន​កូន​

    ​ផ្នែក​សំខាន់ និង​ងាយ​ឈឺចាប់​បំផុត​នៃ​រាងកាយ​បុរស គឺ​ពងស្វាស​។ ពងស្វាស អាច​នឹងមាន​ជំងឺ និង​មាន​បញ្ហា​ស្រដៀង​គ្នា​ទៅនឹង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ផងដែរ​។ ការឈឺចាប់​មួយ​រំពេច នៅលើ​ប្រដាប់ភេទ អាចធ្វើអោយ​មានការ​រំខាន និង​បង្ក​ជាការ​ថប់​អារម្មណ៍​។

  • បុរស​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើង ប្រឈម​នឹង​ជំងឺមហារីក​លិង្គ

    ​ជំងឺមហារីក​លិង្គ កើតឡើង​នៅពេលដែល​កោសិកា​មហារីក​កាច​ត្រូវបាន​បង្កើតឡើង​ក្នុង​ជាលិកា​នៃ​លិង្គ​។ ការស្រាវជ្រាវ​បង្ហាញថា បុរស​អាយុ​ចាប់ពី ៦០ ឆ្នាំ​ឡើងទៅ ប្រឈម​នឹង​ជំងឺមហារីក​លិង្គ​។​

  • ហាត់ប្រាណ ក៏​អាច​ព្យាបាល​ការរួម​ភេទ ឆាប់​ចេញ​ទឹកបាន​ដែរ​

    មានរឿង​ច្រើនណាស់ ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​បង្កើន​ជីវិត​ផ្លូវភេទ ហើយ​ការហាត់​ប្រាណ គ្រាន់តែ​ជា​រឿង​មួយ​តូច​ប៉ុណ្ណោះ​។ ការហាត់​ប្រាណ មិន​ត្រឹមតែ​ជួយ​អោយ​ស្នេហា កាន់​តែមាន​ភាពស្រស់​បំព្រង និង​បំបាត់​ស្ត្រេ​ស​នោះទេ តែ​វា​ក៏​នឹង​ជួយ​បង្កើន​លំ​ហូរឈាម​ទៅកាន់​ប្រដាប់ភេទ ដើម្បីអោយ​ប្រាកដថា សកម្មភាព​រួមភេទរ​បស់​អ្នក ធ្វើបាន​យ៉ាង​ល្អ​តាម​តម្រូវការ​។

  • ៣ ចំណុច ដើម្បី​បំបាត់​ក្លិន​មិនល្អ នៅ​លិង្គ​

    ​ក្លិន​លិង្គ​មិនល្អ គឺជា​បញ្ហា​មួយ ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​។ បុរស​ភាគច្រើន មិន​ចូលចិត្ត​និយាយ​អំពី​បញ្ហា​នេះ ជាមួយនឹង​គ្រូពេទ្យ​របស់​ពួកគេ​នោះទេ ប៉ុន្តែ​លិង្គ ដែលមាន​ក្លិន​មិនល្អ អាចជា​ភាពអាម៉ាស់​មួយ ហើយ​វា​ពិតជា​មិនអាច​ដាស់​អារ​ម្មរណ៍​ដៃគូ​ផ្លូវភេទ​របស់​អ្នក​បាន​នោះឡើយ​។ ជា​សំណាងល្អ ការ​កម្ចាត់​ក្លិន​លិង្គ​មិនល្អ អាចធ្វើ​បាន​យ៉ាង​សាមញ្ញ​។​

  • បញ្ហា ៥ យ៉ាង​របស់​ពងស្វាស​

    ពេលខ្លះ បុរស​វ័យក្មេង​ម្នាក់ អាចមាន​ការឈឺចាប់​នៅក្នុង​ពងស្វាស ដោយ​មិនបាន​ប៉ះទង្គេច​ដល់ទី​នោះឡើយ​។ ដូច្នេះ បុរសៗ ត្រូវ​ស្វែងយល់​ពី​បញ្ហា ៥ យ៉ាង របស់​ពងស្វាស​។​

Free Download

App Store Google play