សុខភាពបុរស

បូស លើ​ប្រដាប់​ភេទបុរស​

​បូស​លើ​ប្រដាប់​ភេទបុរស គឺជា​ការកកើត​ជា​ខ្ទុះ​នៅត្រង់​ប្រដាប់ភេទ រួច​បង្ក​ទៅជា​ជំងឺ​បូស​។ ជំងឺ​បូស​នេះ កើតមាន​ទាំង​បុរស និង​ស្ដ្រី ជាពិសេស​ក្មេងៗ វ័យ​ជំទង់ ដែល​បង្កឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ឈ្មោះថា "​ស្ដា​ភី​ឡូ​កូក​" រួច​ក៏​រាល​ក្លាយទៅជា​បូស​តែម្ដង​។​

​ជំងឺ​បូស លើ​ប្រដាប់​ភេទបុរស គឺជា​ជំងឺ​មួយ​ប្រភេទ ដែល​កើតមាន​ចំពោះ​អ្នក​ដែល​រស់នៅ​មិន​ស្អាត និង​ខ្វះ​អនាម័យ​ក្នុងការ​ស្លៀកពាក់ ជាពិសេស​គឺ​ការប្រើប្រាស់​ខោ​ទ្រនាប់ ដែល​មិន​ស្អាត​ល្អ​។ ប្រសិនបើ​អ្នក មិនបាន​ធ្វើការ​ព្យាបាល និង​ដោះស្រាយ​វា​អោយទាន់​ពេលវេលា នោះ​វា​អាច​នឹង​ផ្តល់​ផល​លំបាក​ដល់​សុខភាព​នៃ​ប្រដាប់បន្តពូជ​របស់​អ្នក នា​ថ្ងៃក្រោយ​ទៀត​។​

​មូល​ហេតុដែល​បណ្ដាលឱ្យ​មាន​បូស​លើ​ប្រដាប់​ភេទបុរស​៖
​មូលហេតុ​ដែលនាំឱ្យ​កើត​ជំងឺ​បូស​នៅត្រង់​ប្រដាប់ភេទ​នោះ គឺ​បណ្ដាលមកពី​ភាពខ្វះ​អនាម័យ​ពេលដែល​លោកអ្នក​ស្លៀកពាក់​ខោអាវ​មិនបាន​ស្អាត ទើប​បណ្ដាលឱ្យ​ជាប់​មេរោគ​ស្ដា​ភី​ឡូកូ​កមក​ជាមួយ​ខោអាវ ជាពិសេស​ខោ​ទ្រនាប់ ហើយ​មាន​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក បន្ទាប់មក​ក៏​រោល​ទៅជា​បូស​។
​ប្រសិនបើ​លោកអ្នក​កើត​ជំងឺ​បូស ហើយ​យកដៃ​ទៅ​អេះ​កន្លែង​ផ្សេងៗ មេរោគ​ស្ដា​ភី​ឡូ​កូក អាច​នឹង​រោល​ទៅ​កន្លែង​នោះ តាមរយៈ​ក្រចកដៃ​បាន​៕​

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី13  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play