ផ្សេងៗ

ក្រោយ​ចាក់​ថ្នាំ​សន្លប់​មុន​វះកាត់​កែ​សម្ផស្ស បុរស​ម្នាក់​ប្រតិកម្ម​ថ្នាំ​ធ្វើឱ្យ​អា​អូន​តូច​ចងកំហឹង​មិន​ឈប់​


វា​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ដែល​បុរស​ម្នាក់​ក្រោយពី​គ្រូពេទ្យ​ចាក់​ថ្នាំ​សន្លប់​ទូទៅ​មុន​ការវះកាត់​កែ​សម្ផស្ស បែរជា​ប្រតិកម្ម​ថ្នាំ (Reaction) ធ្វើឱ្យ​អា​អូន​តូច​របស់គាត់​ចងកំហឹង​មិន​ឈប់​។​
​ ​
​បុរស​មាន​ឈ្មោះថា ណេ​វិ​ន ស៊ី​ហ្គា​ណូ​វិក (Neven Ciganovic) អាយុ ៤៥ ឆ្នាំ​ដែលជា​តារា​មកពី​ប្រទេស​ក្រូ​អាស៊ី ខាងលើនេះ​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ធ្វើការ​វះកាត់​កែ​ច្រ​ចុះ​។​
​ ​
​ទោះជា​យ៉ាងណា នៅពេល​ធ្វើដំណើរ​ត្រឡប់ទៅផ្ទះ​វិញ គាត់​ក៏​ចាប់ផ្តើម​មាន​អា​ការៈឈឺ​ចុកចាប់​ប្រដាប់ភេទ​យ៉ាងខ្លាំង ដែល​យោងតាម គ្លីនិក​ម៉ា​យ៉ូ (Mayo Clinic) អះអាងថា ការដែល​អា​អូន​តូច​របស់គាត់​ចងកំហឹង​មិន​ឈប់ និង​ឈឺ​ចុកចាប់​ខ្លាំង​បែបនេះ មិនមែន​បង្កឡើង​ដោយសារ​ការ​បំ​បោស​អង្អែល​ផ្លូវភេទ​ឡើយ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត ឌឹ សាន់ (The Sun)​។​
​ ​
​ជា​លទ្ធផល បុរស​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ដោយសារតែ​អា​អូន​តូច​របស់គាត់​បន្ត​ចងកំហឹង​មិន​ឈប់ រហូតដល់​ទៅជា​ង ៤ ម៉ោង​។ ហើយ​ក្រុម​វេជ្ជបណ្ឌិត​ដែល​ព្យាបាល​អាកា​រៈ​របស់គាត់​និយាយថា ទម្រាំ​តែ​ជា​ដូច​ធម្មតា​វិញ​ត្រូវការ​ពេល​យ៉ាងតិច​រាប់​ខែ​៕


ប្រភព៖rasmeinews.com

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី13  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play