សិច

​ពិត​ទេ​ដែលថា រួមភេទ​ទៀងទាត់​អាច​ជួយ​ឲ្យ​អ្នកកាន់តែ​វ័យក្មេង​?

​ការសិក្សា​មួយ​ដែល​មាន​ការចូលរួម​ដោយ​ស្ត្រី​ជា​ម្តាយ​ចំនួន ១២៩​នាក់​មកពី​ទីក្រុង San Francisco ដែល​ក្នុងនោះ​មាន​ពាក់កណ្តាល​មាន​កូន​កើត​ជំងឺ Autism Spectrum Disorder (ASD) ហើយ​ក៏​ត្រូវបាន​គេ​ដឹង​ថា​គាត់​មាន​ភាព​តានតឹង និង​ស្ត្រេ​ស​ខ្ពស់​។

​អ្នកស្រាវជ្រាវ​ចង់​ធ្វើការ​វាយ​តម្លស​ទៅលើ​គុណភាព​នៃ​ភាពស្និទ្ធស្នាល​រឿង​ស្នេហា​របស់​មនុស្ស​ស្រី​ទាំងនេះ​។ ក្នុង​រយៈពេល​មួយ​សប្តាហ៍ គេ​បាន​សួរ​ស្ត្រី​ទាំងនោះ​អំពី​ជីវិត​ផ្លូវភេទ និង​យក​ឈាម​ទៅពិនិត្យ​លើ​ប្រវែង Telomere​។ Telomere គឺជា​ចុង​ការពារ​របស់​ក្រូម៉ូស៊ូ​ម ដែល​វា​នឹង​ខ្លី​ទៅៗ​នៅពេល​អាយុ​កាន់តែច្រើន​។ ជា​លទ្ធផល គេ​រកឃើញ​ថា ការ​រួមភេទ​កាល​ពី​មួយ​សប្តាហ៍​នេះ​ធ្វើឲ្យ​កើនឡើង​ប្រវែង​របស់ Telomere​។

ប្រវែង​របស់ Telomere មាន​ជាប់ទាក់ទង​នឹង​វ័យ​របស់​មនុស្ស​។ កាលណា​ប្រវែង​របស់​វា Telomere វ័យ​កាន់តែ​ក្មេង ព្រោះ​តែ​វា​អាចជួយ​ការពារ​ការខូចខាតរ​បស់​កោសិកា​បាន​។ ប៉ុន្តែ​ទំនាក់ទំនង​នេះ​មិន​ត​ទាន់​ត្រូវបាន​អះអាង​នៅឡើយ​ទេ​។

សរុបមក ការវាយតម្លៃ​នៃ​មាន​ការទទួលស្គាល់​តិចតួច​បំផុត ហើយ​វា​ក៏​មិន​ត្រូវបាន​គេ​រកឃើញ​ថា តើ ប្រវែង Telomere មាន​ការប្រែប្រួល​ដូចម្តេច​ឡើយ​។ អ្វី​ដែល​សំខាន់​ទៀត​នោះ​គឺថា នៅពេល​ទំនាក់ទំនង​ស្នេហា​ល្អ​ស្រាប់ និង​យូរអង្វែង​មិនទាន់​ត្រូវបាន​សិក្សា​នៅ​ឡើយ​ទេ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី15  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play