សិច

​មនុស្ស​ស្រី​ទំនង​ជា​លែង​សូវ​ចាប់អារម្មណ៍​ផ្លូវភេទ​ជាង​មនុស្ស​ប្រុស តើ​មែន​ទេ​?

​ការសិក្សា​ថ្មី​មួយ​បាន​និយាយថា មនុស្ស​ស្រី​ទំនង​ជា​ងាយ​ធុញទ្រាន់​នឹង​ការ​រួមភេទ​ជាមួយ​ដៃគូ​ក្រោយពី​នៅ​ជាមួយគ្នា​បាន​ពេញ​មួយ​ឆ្នាំ​ហើយ​។ រឿង​នេះ​ផ្អែកទៅលើ​ការស្រាវជ្រាវ​មួយ​ដែល​បាន​រកឃើញថា មាន​កត្តា​ជាច្រើន​បង្កើន​ភាពខ្វះ​ចំណង់​ខាង​ផ្លូវភេទ​ទាំង​បុរស និង​ស្ត្រី​។

​ការស្រាវជ្រាវ​កើតឡើង​ចេញពី​ការសម្ភាសន៍​ជាមួយ​បុរស និង​ស្ត្រី​ជនជាតិ​អង់គ្លេស​ច្រើនជាង ១០០០០​នាក់ អំពី​ជីវិត​ផ្លូវភេទ​របស់​ពួកគេ​។ ការខ្វះខាត​នូវ​ចំណង់​ផ្លូវភេទ​មាន​ជាប់ទាក់ទង​នឹង​សុខភាព​មិនល្អ រស់នៅ​ជាមួយគ្នា​យូរពេក (​សម្រាប់​ស្ត្រី​) និង​រស់នៅ​ជាមួយ​ដៃគូ​ដែលមាន​អាយុ​ខុស​គ្នា​ច្រើន​។

សម្រាប់​អ្នក​ដែល​គេ​រកឃើញ​ថា ងាយស្រួល​ក្នុង​ការនិយាយ​អំពី​រឿង​ផ្លូវភេទ​គឺ​មិនសូវ​ប្រាប់ថា​ពួក​គេ​ខ្វះ​ចំណង់​ផ្លូវភេទ​ឡើយ​។ អ្វី​ដែល​សំខាន់​គឺថា អ្នកស្រាវជ្រាវ​បាន​រកឃើញ មនុស្ស​ស្រី​បែរជា​មិន​សូវ​ចាប់អារម្មណ៍​រឿង​ផ្លូវភេទ​ជាង​មនុស្ស​ប្រុស​ទៅវិញ​ក្រោយពី​បាន​រស់នៅ​ជាមួយគ្នា​យូរហើយ ឬ​ចាប់​ពី​មួយ​ឆ្នាំ​ឡើងទៅ​។​

បើសិនជា​ជីវិត​ផ្លូវភេទ​អ្នក​មិនទាន់​ពេញលេញ​ទេ វា​នៅតែ​មាន​វិធី​ជា​ច្រើន​ដើម្បី​ជួយ​ឲ្យ​អ្វីៗ​កាន់តែ​ល្អ​ជាង​មុន​ដែរ​។ ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​នោះ​គឺ​ត្រូវ​និយាយ​ជាមួយ​ដៃគូ​អំពី​អារម្មណ៍​ដែល​អ្នក​មាន​ចំពោះ​ជីវិត​ផ្លូវភេទ​នាពេល​បច្ចុប្បន្ន ដោយ​ការនិយាយ​នោះ​គឺ​ត្រូវតែ​មាន​ភាពស្មោះត្រង់ និង​បើកចំហរ​ត្រង់ៗ​តែម្តង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី16  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play