សិច

​កាលណា​គេ​ង​មិន​គ្រប់​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​នៅ​ថ្ងៃក្រោយ​

​ជឿ​ទេ​ដែលថា កាលណា​យើង​គេ​ង​បាន​គ្រប់គ្រាន់ វា​នឹង​ជួយ​បង្កើន​ជីវិត​ផ្លូវភេទ​កាន់តែ​ល្អ​សម្រាប់​ស្ត្រី​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ​។ អ្នកស្រាវជ្រាវ​អាមេរិក​បាន​សួរ​ទៅ​លើ​ស្ត្រី​ច្រើន​ជាង ៩៣០០០​នាក់​ដែល​មាន​វ័យ ៥០ ទៅ​៧០​ឆ្នាំ អំពី​របៀបរបប​នៃ​ការ​គេង ភាព​ពិបាក​គេង សកម្មភាព​ផ្លូវភេទ និង​ភាព​រីករាយ​នៃ​ផ្លូវភេទ​របស់​គេ​។ បន្ទាប់មក​បាន​រកឃើញ​ថា ស្ត្រី​ដែឡ​គេង​ចាប់ពី​៥​ម៉ោង​ចុះ​ក្នុង​មួយ​យប់ ឬ​មាន​ជំងឺ​គេង​មិន​លក់ មិនសូវ​ជា​មាន​ភាព​រីករាយ​ចំពោះ​ជីវិត​ផ្លូវភេទ​នោះ​ទេ​។

​សមាមាត្រ​កាន់តែ​ខ្ពស់​នៃ​ស្ត្រី​ដែល​ប្រាប់​ថា​ពួកគេ​សប្បាយចិត្ត​គឺ ពួកគេ​បាន​រៀបការ​រួច ឬ​មាន​ស្នេហា​ពោរពេញ​ទៅ​ដោយ​ភាពស្និទ្ធស្នាល​។ ប៉ុន្តែ ស្ត្រី​ដែល​រស់នៅ​ដោយ​គ្មាន​ដៃ​គូជីវិត និង​គេង​តិចជាង​៧​ម៉ោង​ក្នុង​មួយ​យប់​ទំនងជា​មាន​ភាព​ស​កម្ម​ខាង​ផ្លូវភេទ ប៉ុន្តែ​បែរជា​មិនសូវ​សប្បាយចិត្ត​នឹង​ជីវិត​ផ្លូវភេទ​នេះ​ទេ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ ការសិក្សា​នេះ​គ្រាន់តែ​សួរ​សំណួរ​ក្នុង​ពេលវេលា​តែ​មួយ​ប៉ុណ្ណោះ ដូច្នេះ​យើង​មិនដឹង​ថា​បញ្ហា​នៃ​ការ​គេ​ង​បាន​កើតឡើង​មុនពេល ឬ​ក្រោយ​ពេល​មាន​បញ្ហា​ផ្លូវភេទ​ឬ​អត់​នោះទេ​។ ដូច្នេះ​ការស្រាវជ្រាវ​នេះ​មិន​អាច​ប្រាប់​យើង​ដឹងថា ការ​គេង​ជា​មូលហេតុ​នាំឲ្យមាន​បញ្ហា​ខាង​ផ្លូវភេទឬ​អត់ឡើយ​។

ការ​គេង​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ភាព​រីករាយ​ក្នុង​ជីវិត ប៉ុន្តែ​វា​ក៏​ត្រូវតែ​មាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ដែរ​។ ដូច្នេះ​វា​ក៏​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ដែរ​បើសិនជា​ការ​គេង​មិន​គ្រប់​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​មនុស្ស​ស្រី​ណោះ ព្រោះ​កាលណា​គេង​មិន​គ្រប់ វា​នឹង​អស់កម្លាំង ហើយ​ស្ថានភាព​នេះ​ក៏​មិន​ងាយ​ធ្វើឲ្យ​ស្ត្រី​មាន​អារម្មណ៍ខាង​ផ្លូវភេទ​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី18  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play