សុខភាពបុរស

បុរស​ចាប់ពី ២០​ឆ្នាំ​ឡើងទៅ គួរតែ​ពិនិត្យ​រក​ជាតិ​ខ្លាញ់ ក្នុង​ឈាម​

ច្រើនជាង​មួយ​ភាគបី​នៃ​មនុស្សពេញវ័យ​នៅ​សហរដ្ឋអាមេរិក មាន​កម្រិត​ទ្រី​គ្លី​សេរី​ត ក្នុង​ឈាម​ខ្ពស់​។ ទ្រី​គ្លី​សេ​រីត គឺជា​ជាតិ​ខ្លាញ់​មួយ​ប្រភេទ​មាននៅ​ក្នុង​ឈាម​។ បើទោះបី​វា​ជា​បញ្ហា ដែល​ច្រើន​កើតមាន ប៉ុន្តែ វា​មិនមាន​នរណាម្នាក់ បានដឹង​ពី​រឿង​ដំបូង​នៃ​ការឡើង​ខ្ពស់​នៃ​ទ្រី​គ្លី​សេ​រីត​នេះ​ទេ​។​

​ការសិក្សា​បានបង្ហាញ​យ៉ាង​ជាក់លាក់​ថា មានការ​ផ្សារភ្ជាប់​គ្នា​រវាង​កម្រិត​ខ្ពស់​នៃ​ទ្រី​គ្លី​សេរី​ត និង​ជំងឺ​បេះដូង ការ​គាំងបេះដូង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ហើយ​ជាពិសេស​នៅលើ​មនុស្ស ដែលមាន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​(HDL) ទាប និង​នៅលើ​អ្នក ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។

​វា​ជា​ដំណឹង​ល្អ​ដែលថា មាន​វិធីសាស្ត្រ​ជាច្រើន ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​កាត់បន្ថយ​កម្រិត​ទ្រី​គ្លី​សេ​រីត​ក្នុង​ឈាម និង​អាចធ្វើអោយ​អ្នកមាន​សុខភាព​ល្អ​បាន​។ ជាដំបូង ត្រូវ​រក​អោយឃើញថា អ្នកមាន​កម្រិត​ទ្រី​គ្លី​សេរី​ត​ខ្ពស់​នៅក្នុង​ឈាម​។ បន្ទាប់មក ស្វែងរក​អ្វី ដែល​អ្នក​ត្រូវធ្វើ​។


​អ្នក​ដែលមាន​អាយុ​ច្រើនជាង ២០​ឆ្នាំ ពិសេស​បុរស គួរតែ​ធ្វើតេស្ត​ឈាម​ពិនិត្យ​កម្រិត​ទ្រី​គ្លី​សេរី​ត​អោយបាន​ទៀងទាត់ ដើម្បី​តាមដាន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង​ទ្រី​គ្លី​សេរី​ត​៕​

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី21  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play