សុខភាពបុរស

លិង្គ មិន​ឡើង​រឹង គួរ​ធ្វើ​ដូចម្តេច​?

​បញ្ហា​ដែលនាំអោយ​លិង្គ មិនអាច​រឹង​កើត​នោះ ច្រើនតែ​បណ្តាលមកពី​លំហូរ​របស់​ឈាម​តែម្តង​។ ដូច្នេះ បេះដូង គួរតែ​ធ្វើយ៉ាងណា​រក្សា​ការងារ​របស់ខ្លួន​អោយបាន​ល្អ សម្រាប់​ការ​ច្របាច់​ឈាម​ទៅក្នុង​ខ្លួន​បាន​គ្រប់គ្រាន់ ជាពិសេស ជំនួយ​ដល់​ការឡើង​រឹង​របស់​លិង្គ​តែម្តង​។ អ្វី​ក៏ដោយ​អោយតែ​ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​បេះដូង ដូចជា ការ​ធាត់​ជ្រុល ឬ​ការជក់បារី សុទ្ធតែ​នាំអោយមាន​បញ្ហា​ដល់​លិង្គ​ទាំងអស់​។

​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន គឺជា​កត្តា​ទី​ពីរ ដែលមាន​សារៈសំខាន់​សម្រាប់​ធ្វើអោយ​លិង្គ​រឹង ហើយក៏​មានរឿង​ចម្លែកៗ​ជាច្រើន​ទៀត ដែល​ប៉ះពាល់​ដល់​ការផលិត​របស់​វា​ដែរ​។
 
.​បង្អែម​៖
​ការទទួល​ទាន​អាហារ​មាន​ជាតិ​ផ្អែម ដូចជា ខេ​ក (cake) មួយ​ដុំ ឬ​ទឹកក្រូច​មួយ​កំប៉ុង ក៏​អាចជា​ដើមហេតុ​នាំអោយ​ក​ម្រិ​ត​ជាតិ​ស្ករ​ក្នុង​ឈាម​កើតឡើង ដូច្នេះ វា​នឹង​ទៅ​ភ្ញោ​ច​អោយ​ផលិត​អ័រម៉ូន​អាំង​ស៊ុយ​លីន​។ ប៉ុន្តែ​ការសិក្សា​បានអោយដឹងថា ដំណើរ​ខាងលើនេះ បែរជា​ប៉ះពាល់​ដល់​ការផលិត​របស់​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ទៅវិញ​ទេ​។

.​ការ​គេង​មិន​បានល្អ​៖
​ការ​គេង​រយៈពេល ៥ ម៉ោង ឬ​តិចជាង​នេះ ក្នុង​រយៈពេល​មួយ​យប់ រយៈពេល​ពីរ​បី​ថ្ងៃ គឺ​គ្រប់គ្រាន់​នឹងធ្វើ​អោយចំ​នួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ថយចុះ​បាន ១០ ភាគរយ​ទៅហើយ ចំពោះ​បុរស​វ័យក្មេង ដែលមាន​សុខភាព​ល្អ​។ ការ​គេង គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​ការផលិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​។
​ដូច្នេះហើយ បើសិនជា​អ្នក​មិនបាន​ទទួលទានដំណេក​គ្រប់គ្រាន់ (​ជុំវិញ ៨ ម៉ោង​ក្នុង​មួយ​យប់​) ទេ ក៏​កុំ​បាច់​ភ្ញាក់ផ្អើល​អី ទោះបីជា​ការឡើង​រឹង​របស់​លិង្គ​មាន​ភាព​ខ្សោយ​តិចតួច​ក៏ដោយ​។
 
.​កូនតូច​គេង​ក្នុង​បន្ទប់​ជាមួយ​៖
​តាម​ការសិក្សា​បានអោយដឹងថា ការដែល​អោយ​កូនតូច​គេង​ក្នុង​អង្រឹង​ក្នុង​បន្ទប់ដេក​របស់​អ្នក ក៏​អាច​បន្ថយ​ការផលិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ចាប់ពី ៧ ភាគរយ​ឡើងទៅ​ដែរ​។ អ្នក​ប្រហែលជា​គិតថា នោះ​អាចជា​បញ្ហា​បណ្តាលមកពី​ការ​គេង​មិន​គ្រប់គ្រាន់​។ ប៉ុន្តែ​ការផ្លាស់ប្តូរ​អ័រម៉ូន ដែល​បណ្តាលមកពី​ការចំណាយ​ពេលវេលា​នៅ​យប់​បន្ទាប់ សម្រាប់​កូន​របស់​អ្នក​ទេ ទើប​ធ្វើអោយ​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ថយចុះ​។

.​សណ្តែកសៀង​៖
​អាហារ​មួយ​ប្រភេទ​នេះ មាន​ធាតុ​ផ្សំ​មួយ​ប្រភេទ ដែលមាន​លក្ខណៈ​ដូចជា​អ័រម៉ូន​អឺ​ស្ត្រូ​សែន​ដែរ ដែល​វា​អាច​ប៉ះពាល់​ដល់​ការរក្សា​ទុក​របស់​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ក្នុង​រាងកាយ​បាន​។ គ្រាន់តែ​សណ្តែកសៀង​បន្តិចបន្តួច​មិនអាច​បំផ្លាញ​ចំណង់​ផ្លូវភេទ​អ្នក​បានទេ​។ ប៉ុន្តែ បើ​របប​អាហារ​មាន​ចំនួន​សណ្តែកសៀង​ច្រើន​វិញ វា​ពិតជា​បង្ក​បញ្ជា​ទៅលើ​ការឡើង​រឹង​របស់​លិង្គ​ជាក់​ជាមិនខាន​ឡើយ​។
 
.​មិន​ចេញពីផ្ទះ​៖
​វីតាមីន D ដើរតួនាទី​សំខាន់​ណាស់​សម្រាប់​ការផលិត​របស់​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​។ ការដែល​មិនអាច​ទទួលបាន​វីតាមីន D គ្រប់គ្រាន់​ពី​ពន្លឺព្រះអាទិត្យ ឬ​របប​អាហារ​ទេ ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​អាច​នឹង​ថយចុះ​ចាប់ពី ២០ ភាគរយ​ឡើងទៅ​។ អ្នកជំនាញ​បាន​ពន្យល់ថា គ្រាន់តែ​ចំណាយពេល ១៥ នាទី ឈរ​ហាលថ្ងៃ​សោះ ក៏​គ្រប់គ្រាន់​នឹង​ទទួលបាន​វីតាមីន D ដែរ​។

.​រត់​ហាត់ប្រាណ​ច្រើនពេក​៖
​ការចំណាយ​ពេលវេលារ​ត់​ហាត់ប្រាណ​ចាប់ពី ៦៤ គីឡូម៉ែត្រ​ឡើងទៅ​ជា​រៀងរាល់​សប្តាហ៍ អាច​នឹង​ធ្វើអោយ​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ថយចុះ​រហូតដល់ ១៧ ភាគរយ​។ ការដែល​ធ្វើ​ការរត់​ច្រើនពេក​អាចធ្វើអោយ​រំខាន​ដល់​ការទំនាក់ទំនង​រវាង​ខួរក្បាល និង​ក្រពេញ​សម្រាប់​ផលិត​អ័រម៉ូន ជាពិសេស​អ័រម៉ូន​ភេទ​ប្រុស​តែម្តង​៕​

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី22  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play