សុខភាពបុរស

ការព្យាបាល ដោយ​ប្រើ​ថ្នាំ Testosterone ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល គាំងបេះដូង​

ការសិក្សា​ថ្មី បានបង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការព្យាបាល​ដោយ​ប្រើ​អ័រម៉ូន តេ​ស្តូ​ស្តេ​រ៉ូ​ន (Testosterone) នឹង​ការកើនឡើង​នូវ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ សម្រាប់​ឧទាហរណ៍​នៃ​ការសិក្សា​មួយ​បាន​រាយការណ៍​ថា ការព្យាបាល​ដោយ​អ័រម៉ូន​Testosterone អាច​នឹង​បង្កើន​ហានិភ័យ​នៃ​ការ​គាំងបេះដូង​ចំពោះ​បុរស ដែលមាន​អាយុ ៦៥ ឆ្នាំ ឬ​លើសពីនេះ ហើយក៏​ដូចគ្នា​ផងដែរ ចំពោះ​បុរស​វ័យក្មេង​ដែល​ធ្លាប់មាន​ប្រវត្តិ​ជំងឺ​បេះដូង​ពីមុនមក​។

​ការសិក្សា​មួយទៀត​នៅ​ឆ្នាំ​២០១៣ បាន​រកឃើញថា មាន​ប្រេកង់​នៃ​ការស្លាប់ និង​ការ​មាន​បញ្ហា​បេះដូង​ខ្ពស់​ចំពោះ​បុរស​មាន​ជំងឺ​សរសៃឈាម​បេះដូង ដែល​ទទួល​ការព្យាបាល​ដោយ​អ័រម៉ូន Testosterone នេះ​។ ដូចគ្នានេះ​ផងដែរ​ការពិសោទ​ធ​នៃ​ការប្រើ​អ័រម៉ូន Testosterone នៅ​បុរស​វ័យ​ចំណាស់ កាលពី​ឆ្នាំ ២០១២ ត្រូវបាន​គេ​បញ្ឈប់​តាំងតែ​ពី​ដើមដំបូង ដោយសារតែ​បុរស ដែល​បានទទួល​ការព្យាបាល​ដោយ​អ័រម៉ូន Testosterone មាន​ប្រេកង់​ខ្ពស់​នៃ​បញ្ហា​បេះដូង ជាង​បុរស ដែល​បាន​ទទួលបាន​អត្ថប្រយោជន៍​។​

​ទោះជា​យ៉ាងណា ការសិក្សា​ពីរ​ចុងក្រោយ​នេះ ក៏បាន​រាយការណ៍​ពី​ការថយចុះ​នូវ​ហានិភ័យ​នៃ​ការស្លាប់​ចំពោះ​បុរស ដែល​បានទទួល​កា​ព្យាបាល​ដោយ​អ័រម៉ូន Testosterone ជាង​អ្នក​ដែល​មិនបាន​ប្រើ​។

​ជា​លទ្ធផល ការស្រាវជ្រាវ​បន្ថែមទៀត ពិតជា​ចាំបាច់ ដើម្បី​កំណត់​ពី​សុវត្ថិភាព​នៃ​ការប្រើ​ការព្យាបាល​ដោយ​អ័រម៉ូន Testosterone ដើម្បី​ព្យាបាល​បុរស​វ័យ​ចំណាស់ ដោះស្រាយ​ជាមួយនឹង​ការធ្លាក់ចុះ​កម្រិត​អ័រម៉ូន ដែល​ទាក់ទង​ទៅនឹង​អាយុ​នេះ​។

​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) កំពុងតែ​តាមដាន​លើ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល គាំងបេះដូង និង​ការស្លាប់​ចំពោះ​បុរស ដែល​ប្រើ​ថ្នាំ Testosterone ដែលជា​ផលិតផល​អនុញ្ញាតិ​អោយប្រើ​ដោយ FDA ខ្លួនឯង​ផ្ទាល់​៕​

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី23  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play