សុខភាពបុរស

ការសិក្សា​៖ មនុស្ស​ប្រុស មិន​ចូលចិត្ត​ការប្រើ​ស្រោមអនាម័យ​នោះទេ​

​ការសិក្សា​ថ្មី​មួយ ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន International Journal of Sexual Health បានអោយដឹងថា មនុស្ស​ប្រុស មិន​ចូលចិត្ត​ការប្រើ​ស្រោមអនាម័យ​នោះទេ​។ ក៏ប៉ុន្តែ​បុរសៗ ត្រូវតែ​រួមភេទ ដោយ​ប្រើប្រាស់​ស្រោមអនាម័យ ដើម្បី​ការពារ​ជំងឺឆ្លង​ផង និង​ដើម្បី​ពន្យារកំណើត​ផង​។​

​អ្នកស្រាវជ្រាវ​បានធ្វើការ​សិក្សា​ចំនួន​ពីរ​នៅឯ​សាកលវិទ្យាល័យ​ធំៗ​ជាច្រើន កាលពី​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១០​។ ការសិក្សា​ដំបូង​គេ បានធ្វើ​ទៅលើ​សិស្ស ដែលមាន​អាយុ​ពី ១៨ ទៅ ៣៨ ឆ្នាំ ចំនួន ៤៦២ នាក់ ហើយ​ការសិក្សា​ទី​ពីរ ធ្វើ​ឡើងលើ​សិស្ស ដែលមាន​អាយុ​ពី ១៨ ទៅ ៤២ នាក់ ចំនួន ១៨២ នាក់​។

​ការសិក្សា​នីមួយៗ​បានអោយដឹងថា សិស្ស​ទាំងអស់ តម្រូវអោយ​បំពេញ​នូវ​ការសង្កេត​តាម​អ៊ី​ន​ធើ​ណេ​ត អំពី​គំនិត​របស់​ពួកគេ ចំពោះ​ការប្រើ​ស្រោមអនាម័យ និង​របៀប​ដែល​ពួកគេ​គិត​អំពី​អារម្មណ៍​ភេទ​ផ្ទុយគ្នា​។​

​លទ្ធផល​នៃ​ការសិក្សា​ទាំងពីរ​នេះ បានអោយដឹងថា មនុស្ស​ប្រុស ពិត​ជាមាន​អារម្មណ៍​អវិជ្ជមាន​ចំពោះ​ការប្រើ​ស្រោមអនាម័យ ជាង​មនុស្ស​ស្រី​មែន​។ ដូច្នេះ ទោះបីជា​មនុស្ស​ប្រុស​មិន​ចូល​ចិត្តគំនិត​ប្រើ​កៅស៊ូ​ក៏ដោយ ក៏​ពួកគេ​អាចធ្វើ​ទៅតាម​អ្វីដែល​គេ​ចង់​បានដែរ អោយតែ​អាច​គ្រប់គ្រង​បញ្ហា ដែល​នឹង​កើតមាន​បាន​។

​អ្វីដែល​គួរអោយ​ចាប់អារម្មណ៍​នោះ​គឺថា នៅពេល​មនុស្ស​ស្រី សួរ​អំពី​អារម្មណ៍​របស់​បុរស អំពី​ការប្រើ​ស្រោមអនាម័យ​នោះ មនុស្ស​ស្រី​ច្រើនតែ​ទាយ​ដឹង​ជាមុន​ថា បុរស​នឹងមាន​អារម្មណ៍​អវិជ្ជមាន​ចំពោះ​រឿងនេះ​ហើយ​។

​មនុស្ស​ប្រុស​មិនមែនជា​អ្នកគាំទ្រ លើ​ការប្រើ​ស្រោមអនាម័យ​ដ៏​ធំ​បំផុត​នោះទេ ប៉ុន្តែ​ពួក​ក៏​មិន​ស្អប់​ស្រោមអនាម័យ​ខ្លាំង ដូច​អ្នក​គិត​ដែរ​។ ពិតណាស់ ការសិក្សា​នាពេល​ថ្មីៗ​នេះ បាន​រកឃើញថា ទាំង​បុរស និង​ស្ត្រី ចូលចិត្ត​ការរួម​ភេទ ទាំង​ប្រើ​ស្រោមអនាម័យ និង​មិន​ប្រើ​ស្រោមអនាម័យ​ដូចគ្នា​៕

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី23  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play