សុខភាពបុរស

កាត់​ស្បែក​ចុង​លិង្គ អាច​បង្ការ​ជំងឺមហារីក​លិង្គ​

​អ្វីដែល​បង្កើន​ឱកាស​ក្នុង​ការវិវត្ត​ទៅជា​ជំងឺ ត្រូវបាន​គេ​ហៅថា កត្តា​ហានិភ័យ​។ ការ​មាន​កត្តា​ហានិភ័យ មិនមែន​មានន័យថា អ្នក​នឹងមាន​ជំងឺមហារីក​នោះទេ ការ​មិនមាន​កត្តា​ហានិភ័យ ក៏​មិនមែន​មានន័យថា អ្នកនឹង​មិនកើត​ជំងឺមហារីក​ផងដែរ​។ អ្នក​ដែល​គិតថា ពួកគេ​អាចមាន​ហានិភ័យ​នោះ គួរតែ​ពិគ្រោះ​បញ្ហា​ជាមួយនឹង​គ្រូពេទ្យ​។

​សព្វថ្ងៃ ការស្រាវជ្រាវ​បានបង្ហាញ​ថា ប្រហែល​ពាក់កណ្តាល​នៃ​ជំងឺមហារីក​លិង្គ​ទាំងអស់ ត្រូវបាន​បង្កឡើង​ដោយ​ការឆ្លង​មេរោគ HPV​។ ការ​កាត់​ស្បែក​ចុង​លិង្គ អាចជួយ​ការពារ​ការឆ្លង​មេរោគ HPV បាន​។ ការ​កាត់​ស្បែក​ចុង​លិង្គ គឺជា​ការវះកាត់​មួយ​ដែល​គ្រូពេទ្យ​កាត់​ដោយ​ផ្នែក ឬ​ទាំង​អស់នៃ​ស្បែក​ខាងចុង​លិង្គ​។ ក្មេងប្រុស​ជាច្រើន ត្រូវបាន​កាត់​ក្រោយពី​កើត​។ បុរស​ដែល​មិនត្រូវ​បាន​កាត់​ចុង​លិង្គ​នៅពេល​កើត អាចមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្ត​ទៅជា​ជំងឺមហារីក​លិង្គ​។​

​កត្តា​ហានិភ័យ​ដទៃទៀត ដែល​អាច​ក្លាយជា​ជំងឺមហារីក​ចុង​លិង្គ រួមមាន​៖
.​មាន​អាយុ​លើសពី ៦០​ឆ្នាំ​
.​មាន​ស្បែក​ចុង​លិង្គ​វែង​
.​អនាម័យ​ខ្លួនប្រាណ​ខ្សោយ​
.​មាន​ដៃគូរ​រួមភេទ​ច្រើន​
.​ជក់បារី​៕​

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី23  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play