សុខភាពបុរស

សារធាតុ​គីមី​ក្នុង​ថង់​ប្លា​ស្ទិ​ច ធ្វើ​ឲ្យ​ថយចុះ​កម្រិត​អ័រម៉ូន តេ​ស្តូ​ស្តេ​រ៉ូ​ន ចំពោះ​បុរស​

ការស្រាវជ្រាវ​ថ្មី​មួយ បាន​និយាយថា ការប៉ះពាល់​ទៅនឹង​សារ​ធាតុគីមី​មួយចំនួន ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ថង់​ប្លា​ស្ទិ​ច និង​ផលិតផល​ដទៃទៀត ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការថយចុះ​កម្រិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន ចំពោះ​បុរស​។​

​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន គឺជា​អ័រម៉ូន​ភេទ​សំខាន់ ចំពោះ​បុរស ប៉ុន្តែ​វា​ក៏​ត្រូវបាន​ពាក់ព័ន្ធ​នៅក្នុង​ភាព​ផ្សេងៗ​គ្នា​នៃ​មុខងារ​ទាំង​បុរស និង​ស្ត្រី ដែល​រួមមាន មុខងារ​នៃ​ខួរក្បាល​កំហាប់​ឆ្អឹង​ការលូតលាស់​នៃ​រាងកាយ​ភាពរឹងមាំ និង​សុខភាព​បេះដូង​។​

​អ្នកស្រាវជ្រាវ ដែល​មកពី​សាកលវិទ្យាល័យ Michigan បាន​សិក្សា​ទៅលើ​ការប៉ះពាល់​នឹង​សារ​ធាតុគីមី​ដែល​ត្រូវបាន​គេ​ហៅថា Phthalates និង​កម្រិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន លើ​មនុស្ស​ជាង ២.២០០ នាក់​។​

​វេជ្ជបណ្ឌិត Phthalates ត្រូវបាន​រកឃើញ​នៅក្នុង​ប្លា​ស្ទិ​ច​មួយចំនួន និង​ផលិតផល​ថែរក្សា​សុខភាព​ជាច្រើន​ផងដែរ​នេះ​ដោយ​យោងតាម​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Journal of Clinical Endocrinology & Metabolism​។​

​វេជ្ជបណ្ឌិត ច​ន មឺ​ក​ឃឺ​រ (John Meeker) បាន​និយាយថា យើង​បាន​រកឃើញថា កម្រិត​ថយចុះ​នៃ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ក្នុង​ចរន្តឈាម​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការកើនឡើង​ការប៉ះពាល់ Phthalate ចំពោះ​មនុស្ស​ជាច្រើន​ដែល​រួមមាន ក្មេងប្រុស​អាយុ​ពី​៦​ឆ្នាំ ទៅ​១២​ឆ្នាំ និង​បុរស និង​ស្ត្រី​ដែលមាន​អាយុ​ចន្លោះ​ពី​៤០​ឆ្នាំ ទៅ​៦០​ឆ្នាំ​។​

​កម្រិត​ខ្ពស់​នៃ​ការប៉ះពាល់​សារធាតុ​គីមី Phthalates ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការថយចុះ​នៃ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ពី​១១ ភាគរយ ទៅ​២៤ ភាគរយ​ក្នុងចំណោម​ស្ត្រី ដែលមាន​អាយុ​៤០​ឆ្នាំ ទៅ​៦០​ឆ្នាំ និង​ធ្លាក់ចុះ​នៃ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ពី ២៤ ទៅ ៣៤ ភាគរយ ចំពោះ​ក្មេងប្រុស ដែលមាន​អាយុ​ពី ៦​ឆ្នាំ ទៅ​១២ ឆ្នាំ​។

​វេជ្ជបណ្ឌិត Meeker បាន​ពន្យល់ថា ការស្រាវជ្រាវ​អាចមាន​ការផ្សារភ្ជាប់​គ្នា​នៃ​សុខភាព​សាធារណៈ​យ៉ាងសំខាន់ នៅពេលដែល​កម្រិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ទាប ចំពោះ​ក្មេងប្រុស អាចមាន​ផលប៉ះពាល់​អវិជ្ជមាន​ក្នុង​ការវិវត្ត និង​ចំពោះ​មនុស្ស​វ័យ​កណ្តាល អាច​ប៉ះពាល់​លើ​មុខងារ​ផ្លូវភេទ​ចំណង់​ផ្លូវភេទ​ថាមពល​មុខងារ​នៃ​ការយល់ដឹង និង​សុខភាព​ឆ្អឹង​ចំពោះ​បុរស និង​ស្ត្រី​។​

​អ្នកស្រាវជ្រាវ​បាន​សម្គាល់​ឃើញថា ក្នុង ៥០​ឆ្នាំ​ចុងក្រោយ មានការ​ថយចុះ​កម្រិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ចំពោះ​បុរស និង​ការកើនឡើង​បញ្ហា​បេះដូង ដូចជា គុណភាព​នៃ​ទឹកកាម​ត្រូវបាន​ថយចុះ​ចំពោះ​បុរស និង​ភាពខុស​ធម្មតា​នៃ​ប្រដាប់ភេទ​ចំពោះ​ក្មេងប្រុស ដែល​ទើបនឹង​កើត​។​

​វេជ្ជបណ្ឌិត Meeker បាន​និយាយថា ការស្រាវជ្រាវ​បានផ្តល់​នូវ​លទ្ធផល​គាំទ្រ​ថា ការប៉ះពាល់​ទៅនឹង​សារធាតុ​គីមី ដូចជា Phthalates ជាដើម​នោះ អាច​នាំអោយមាន​ការថយចុះ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន និង​ជំងឺ​ដែល​ត្រូវបាន​ទាក់ទង​៕​

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី23  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play