សុខភាពបុរស

បុរស​សម្រេច​កាម​ដោយ​ខ្លួនឯង នៅតែមាន​សមត្ថភាព​មានកូន​ជាធម្មតា​

​បុរស ដែល​សម្រេច​ចំណង់​ផ្លូវភេទ​ដោយ​ខ្លួនឯង​ញឹកញាប់ គឺ​មិន​ទំនង​ជាមាន​ឥទ្ធិពល​ច្រើន​លើ​សមត្ថភាព​ក្នុង​ការអោយ​ដៃគូ​មាន​ផ្ទៃពោះ​ឡើយ​។ មាន​ទិន្នន័យ​មួយចំនួន បាន​បង្ហាញថា គុណភាព​នៃ​ទឹកកាម គឺ​ល្អ​បំផុត នៅពេល​បន្ទាប់ពី​ការបញ្ចេញ​ទឹកកាម​បាន ២ ឬ ៣ ថ្ងៃ​។

​ប៉ុន្តែ​ការស្រាវជ្រាវ​ផ្សេងទៀត បាន​បង្ហាញថា បុរស​ដែល​មេជី​វិត​ឈ្មោល មាន​គុណភាព​ធម្មតា គឺអាច​រក្សាបាន​នូវ​ចលនា និង​កំហាប់​នៃ​មេជី​វិត​ឈ្មោល​បាន​ធម្មតា សូម្បីតែ​មានការ​បញ្ចេញ​ទឹកកាម​ជា​រៀងរាល់ថ្ងៃ​ក៏ដោយ​។​

​មែនទែនទៅ ការ​រួមភេទ​ជាមួយនឹង​ការបញ្ចេញ​ទឹកកាម​ច្រើនដង ក្នុង​មួយ​សប្តាហ៍ នឹង​បង្កើន​ឱកាស​ក្នុងការ​ធ្វើអោយ​ដៃគូ​ររ​បស់​អ្នកមាន​ផ្ទៃពោះ​បាន មិន​ថា អ្នកមាន​ការសម្រេច​ចំណង់​ផ្លូវភេទ​ដោយ​ខ្លួនឯង ឬ​អត់​នោះទេ​៕​

www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី25  កញ្ញា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play