ជំងឺលើសឈាម

​កង្វះ​វីតាមីន D អាច​បណ្តាលឲ្យ​លើស​សម្ពាធ​ឈាម​

​យោង​ទៅ​តាម​សារព័ត៌មាន​មួយ​ដែល​រាយការណ៍​ចំពោះ​ការស្រាវជ្រាវ​ថ្មី​បានឲ្យដឹងថា កាលណា​ក្នុង​ខ្លួន​កង្វះ​វីតាមីន D អាច​ជាប់​ទាក់ទង​នឹង​ការ​លើស​សម្ពាធ​ឈាម​ដែរ​។

​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​ការ​សិក្សា​ចំនួន ៣៥ ដែល​មាន​មនុស្ស​ចូលរួម​ជា​ជនជាតិ​អឺរ៉ុប​ប្រមាន ១០០០០០​នាក់ ហើយ​បាន​រកឃើញថា ការ​កង្វះ​វីតាមីន D ក្នុង​ខ្លួន​ជាដើម​ហេតុ​មួយ​នាំឲ្យ​លើស​សម្ពាធ​ឈាម​។ ប៉ុន្តែ​ពួកគេ​មិន​បាន​មើលថា តើ​ការប្រើ​ថ្នាំ​បំប៉ន​ជា​វីតាមីន D ឬ​ប៉ះពាល់​នឹង​ពន្លឺះព្រះអាទិត្យ​អាច​នឹង​បន្ថយ​សម្ពាធ​ឈាម​វិញ​ឬ​អត់​ទេ​។ ដូចគ្នានេះដែរ ពួកគេ​ក៏​មិន​បាន​មើលថា តើ​ការបញ្ចុះ​សម្ពាធ​ឈាម​អាច​ធ្វើ​ឲ្យ​លទ្ធផល​សុខភាព​ល្អ​ប្រសើរ​ឬ​អត់​ដែរ​។

យក​ល្អ​គួរតែ​ចាំ​ថា អ្នក​គួរតែ​មាន​កម្រិត​វីតាមីន D ក្នុង​ឈាម​ធម្មតា ព្រោះ​បើសិនជា​កង្វះ​វា វា​មិន​ត្រឹមតែ​ធ្វើឲ្យ​មាន​រោគសញ្ញា​លើស​សម្ពាធ​ឈាម​ទេ ថែមទាំង​ធ្វើឲ្យ​រាងកាយ​អស់កម្លាំង ឈឺចាប់​ក្នុង​ខ្លួន ហើយ​បើសិនជា​ធ្ងន់ធ្ងរ​ទៀត​នោះ រចនាសម្ព័ន្ធ​ឆ្អឹង​នឹង​ខូច​រូបរាង​បានដែរ​។

មនុស្ស​យើង​អាច​ទទួលបាន​វីតាមីន D គ្រប់គ្រាន់​តាម​វិធី​ពីរ​យ៉ាង​គឺ របប​អាហារ និង​ប៉ះពាល់​ពន្លឺព្រះអាទិត្យ​ក្នុង​កម្រិត​មធ្យម​។

អាហារ​សម្បូរ​វីតាមីន D មានដូចជា​៖
•​    ​ត្រី​សម្បូរ​ខ្លាញ់​ដូចជា ត្រី​សាល​ម៉ុង ឬ​សា​ឌី​ន​
•​    ​ស៊ុត​
•​    ​ទឹកដោះគោ​ម្សៅ​

ការ​ចំណាយពេល​ដើរចេញ​ទៅ​ខាងក្រៅ​ពីរ​បី​នាទី​ដោយ​មិនបាច់​លាបឡេ​ការពារ​កម្តៅថ្ងៃ​នៅ​ពេល​ព្រឹក ឬ​ពេល​ល្ងាច ជាពិសេស​ពេល​ដែល​មាន​ពន្លឺព្រះអាទិត្យ​ក៏​អាច​ផ្តល់​នូវ​វីតាមីន D គ្រប់គ្រាន់​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី02  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play