សម្រស់

​ដំណោះស្រាយ សម្រាប់បញ្ហា​ខ្មៅកន្លែង​សម្ងាត់

ថ្វី​ត្បិត​តែ​វា​ជា​កន្លែង ដែល​គ្មាន​ន​រណ​មើលឃើញ ប៉ុន្តែ ប្រសិនបើ​វា​មិន​ស្អាត ឬ​ខ្មៅ​នោះ អ្នក​ក៏​នឹង​មិន​សូវ​សប្បាយចិត្ត ឬ​មាន​ទំនុកចិត្ត​នោះ​ដែរ ជាពិសេស ពេល​នៅ​លើ​គ្រែ​ជាមួយ​នឹង​ដៃគូ​របស់​អ្នក​។​

​កន្លែង​សម្ងាត់​ដែល​ស្បែក​ឡើង​ខ្មៅ​ទាំងនោះ មានដូចជា​ក្រោម​ក្លៀក និង​តំបន់​ប្រដាប់​ភេទ​ជាដើម​។ ការ​ខ្មៅ​បែបនេះ គឺ​បណ្តាលមកពី​វា មិន​បាន​ត្រូវ​នឹង​ពន្លឺ​ថ្ងៃ​។​

​សម្រាប់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ ការថែរក្សា ការបិទ​ម៉ាស និង​ការប្រើ​ផលិតផល​ជួយ​ឲ្យ​ស អាច​ជួយ​អ្នក​បាន​។ ប៉ុន្តែ កន្លែង​សម្ងាត់​ខាងលើ ប្រហែលជា​ពិបាក​ដោះស្រាយ​បន្តិច​ហើយ​។ យ៉ាងណាមិញ ថ្ងៃនេះ យើងខ្ញុំ​នឹង​បង្ហាញ​បងប្អូន នូវ​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព​បំផុត​សម្រាប់​អ្នក ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​។​

​ក្រូចឆ្មារ​

​អ្វី​ដែល​អ្នកត្រូវការ គឺ​ទឹក​ក្រូចឆ្មារ​ពីរ​ផ្លែ​។​

​បន្ទាប់មក អ្នក​យក​ក្រណាត់​ស្អាត មក​ជ្រលក់​ទឹក​ក្រូចឆ្មារ ហើយ​យក​ទៅ​ជូត​លើ​កន្លែង​ដែល​មាន​បញ្ហា (​ប៉ុន្តែ អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​ងូតទឹក ឬ​លាង​សម្អាត​ស្អាត​រួចហើយ​)​។​

​យ៉ាងណាមិញ អ្នក​គួរ​ធ្វើតេស្ត​បន្តិច​សិន ពីព្រោះ សម្រាប់​ស្បែក​មួយចំនួន វា​អាច​បង្ក​បញ្ហា​រមាស់ ឬ​ឡើង​កន្តួល​ក្រហមបាន​។ អ្នក​អាច​ទុក​វា​ចោល ៥ ទៅ ១៥ នាទី មុន​នឹង​ជូត​សម្អាត ឬ​លាង​ទឹក​ចេញ​ម្តងទៀត​៕

អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី02  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play