សុខភាពបុរស

​របប​អាហារ​សម្បូរ​ប៉េងប៉ោះ​អាច​បន្ថយ​ការ​ប្រឈម​មហារីក​ក្រពេញប្រូ​ស្តា​តបាន​

​ការសិក្សា​មួយ​ទៅលើ​របប​អាហារ​របស់​បុរស​ចំនួន ១៨០៦​នាក់​ដែល​មាន​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត និង ១២០០៥​នាក់​ទៀត​ដែល​បាន​ពិនិត្យ​លើ​ក្រពេញប្រូ​ស្តាត​រួច​បាន​រកឃើញ​ថា បុរស​ដែល​បាន​ញ៉ាំ​អាហារ​មាន​ប៉េង​ប៉ោះ ឬ​សារធាតុ​ដែល​ធ្វើ​ពី​ប៉េងប៉ោះ​ច្រើនជាង ១០​ដង​ក្នុង​មួយ​សប្តាហ៍ អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ជាង​បុរស​ដែល​ញ៉ាំ​តិចជាង ១០​ពេល​រហូតដល់ ១៨​ភាគរយ​។

​ដោយសារ​តែ​វា​គឺជា​ករណី​សិក្សា​ដែល​មាន​ការគ្រប់គ្រង ដូច្នេះ​វា​មិន​អាច​អះអាងថា ការ​ញ៉ាំ​ប៉េងប៉ោះ​ច្រើន​អាច​បង្ការ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ទាំងស្រុង​នោះ​ទេ វា​អាច​គ្រាន់តែ​បង្ហាញ​នូវ​ការទំនាក់ទំនង​មួយ​ប៉ុណ្ណោះ​។ ទំនាក់ទំនង​នេះ​គឺជា​ភាព​រីករាយ​ខាង​ជីវសាស្ត្រ ព្រោះថា ប៉េងប៉ោះ​ជា​ប្រភព​ដ៏​ច្រើន​នៃ​សារធាតុ Lycopene  ដែល​ជា​ជីវជាតិ​អាច​ការពារ​ភាព​ខូចខាត​របស់​កោសិកា​បាន​។ យ៉ាងណាមិញ ការ​មាន​របួស​នៅ​តែ​នៅ​តែ​កើត​មាន​ដដែល​មិន​ខ្វល់​ថា​វា​ពិតជា​អាច​ការពារ​កោសិកា​បាន​ឬ​អត់​នោះទេ​។

ដូច្នេះ របប​អាហារ​ផ្តល់​សុខភាព និង​មាន​តុល្យភាព ការ​ហាត់ប្រាណ​ទៀងទាត់ និង​ឈប់​ជក់​បារី​នៅ​តែ​ជា​មធ្យោបាយ​ដ៏​ត្រឹមត្រូវ​មួយ​ដើម្បី​ជួយ​ឲ្យ​សុខ​ភាព​កាន់តែ​ល្អ​។ ការ​ផ្តោត​សំខាន់​ទៅលើ​អាហារ​តែមួយ​មុខ​ក៏​មិន​ប្រាកដ​ថា​ជួយ​ដល់​សុខភាព​ទាំងមូល​ល្អ​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី04  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play