របៀបរកលុយ

គន្លឹះសំងាត់សំរាប់ជួយស្រ្តីអោយចេះគ្រប់គ្រង ហិរញ្ញវត្ថុគ្រួសារ

តាមការវិភាគរបស់អ្នកជំនាញ លុយគឺជាមូលហេតុចំបងនៃជំងឺស្រ្តេស និង បញ្ហាទាំងឡាយដែលកើតមានក្នុងសង្គមគ្រួសារ។ ហេតុអ្វីបានជាស្រ្តីមួយចំនួនពឹងផ្អែកទៅលើចំនូលរបស់ប្តី ? ហេតុអ្វីបានជាស្រ្តីមួយចំនួនចំណាយច្រើនជាងអ្វីដែលខ្លូនអាចរកមកបាន ហើយលង់ខ្លួនក្នុងបំណុល ? ដើម្បីអោយយើងរួចផុតពីទុក្ខដែលបណ្តាលមកពីប្រាក់ ហើយជ្រើសជំរើសដែលឆ្លាតវៃ អាចក្លាយជាសេដ្ឋីបាន សូមអាននូវគន្លឹះសំខាន់ៗ ១០ ប្រការដែលនឹងបកស្រាយខាងក្រោម។

១. មិនត្រូវពឹងផ្អែកលើដង្ហើមប្រាក់ចំនូលរបស់អ្នកណាម្នាក់ឡើយ ។ ត្រូវអប់រំខ្លួនឯងអំពីវិធីទុកដាក់លុយ និង រៀនវិនិយោគអោយបានច្រើន។

២. ដៅទិសដៅខ្លួនអោយច្បាស់ ថាចង់បានអ្វី ហើយរៀបចំជំហានអ្វីខ្លះដើម្បីដើរទៅដល់គោលដៅដែលបានដៅ។ 

៣. កំុខ្ជះខ្ជាយលុយដើម្បីបន្ធូរអារម្មណ៍ គួររកសកម្មភាពផេ្សងៗដែលពង្រឹងជំនឿជាក់លើខ្លួនឯង និង ពង្រីកភាពច្នៃប្រឌិតរបស់ខ្លួន។

៤. ធ្វើម៉េចអោយចំណាយទាបជាងចំណូលទើបវាសល់ប្រាក់។

៥. ពង្រឹងសមត្ថភាពខ្លួនតាមរយៈការអប់រំ រឺ សិក្សាជំនាញផ្សេងៗដើម្បីបង្កើនប្រភពចំណូល។

៦. ត្រៀមប្រាក់ដើម្បីពេលមានការបន្ទាន់ ដូច្នេះពេលមានប្រទះនឹងហនិភ័យដូចជាបាត់បង់ការងារ រឺឈឺថ្កាត់ អ្នកអាចមានប្រាក់គ្រប់គ្រាន់នឹងដោះទាល់។ 

៧. ត្រូវចូលរួមក្នុងកិច្ចពិក្សាក្នុងគ្រួសារពីបញ្ហាហិរញ្ញវត្ថុ ពីវិធីដើម្បីធ្វើអោយសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរឡើង។

៨. មិនត្រូវស្ពាយបំណុលរបស់ដៃគូ រឺគ្រួសារឡើយ ។ មុនពេលរៀបអាពាហ៌ពិពាហ៌ត្រូវអោយច្បាស់ថាទាំងសងខាងមិនជំពាក់បំណុលអ្នកណា ។

៩. មិនត្រូវអោយការខ្លាចបាត់បង់ប្រាក់បង្អាក់ចិត្តអ្នកពីការវិនិយោគទុនផ្សេងៗឡើយ ត្រូវស្វែងរកឱកាសវិនិយោគតូចៗតាមដែលធ្វើបាន។ ទុកប្រាក់ចោលសន្សំដូចត្រង់ទឹកភ្លៀងនេាះវាមិនអាចរីកដាលទៅណាទេ។

១០.ត្រូវបើកចិត្តរៀនពីកំហុសនៃការវិនិយោគខុស មិនត្រូវរអារ រឺធ្វើអោយខ្លួនបាត់បង់ជំនឿចិត្តនេាះទេ។ 

ប្រភព៖ https://www.thebalance.com

Vicharak Chenda

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី06  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play