ជំងឺបេះដូង

​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​អាច​ជាប់​ទាក់ទង​នឹង​ការស្លាប់​ដោយសារ​តែ​ជំងឺ​បេះដូង​

​តាម​ការសិក្សា​ដ៏​ធំ​មួយ​របស់​អាមេរិក​បាន​បង្ហាញថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​មាន​ជាប់​ទាក់ទង​គ្នា​ខ្លាំង​នឹង​ការស្លាប់​ដោយសារ​តែ​ជំងឺ​បេះដូង​សរសៃឈាម​។
​ការសិក្សា​នេះ គេ​តម្រូវ​ឲ្យ​អ្នកចូលរួម​ញ៉ាំ​ជាតិ​ស្ករ​ច្រើនជាង​ធម្មតា​រហូតដល់ ៣​ដង តាមរយៈ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​។ ជា​លទ្ធផល​បង្ហាញ​ថា អ្នក​ដែល​ញ៉ាំ​ជាតិ​ស្ករ​ច្រើនៗ​ទាំងនោះ​ពិតជា​មាន​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ជា​ង​អ្នក​ដែល​ញ៉ាំ​តិច​មែន​។

​ការសិក្សា​នេះ​អាច​យកជាការ​បាន​ដោយសារតែ មាន​ការចូលរួម​ពី​មនុស្ស​ជាច្រើន និង​តាមដាន​សុខភាព​ពួកគេ​រយៈពេល​ច្រើនជាង ១០​ឆ្នាំ​ឯណោះ​។ យ៉ាងណាមិញ វា​គ្រាន់តែ​ជា​ការវាយតម្លៃ​លើ​របប​អាហារ​មួយ​ឬ​ពីរ​រាល់ថ្ងៃ​ប៉ុណ្ណោះ ដែល​អាច​នឹង​មិន​ផ្តល់​ទិន្នន័យ​ដ៏​សុ​ក្រិត​អំពី​របប​អាហារ​របស់​មនុស្ស និង​ការ​ញ៉ាំ​ជាតិ​ផ្អែម​នោះទេ​។

ដូច​អ្នក​ធ្លាប់​ដឹង​ថា​ហើយ​ថា របប​អាហារ​ដែល​មិន​ល្អ​ជា​ពិសេស​មាន​ជាតិ​ផ្អែម​ច្រើន គឺជា​ដើមហេតុ​ដែល​នាំឲ្យ​កើត​ជា​ជំងឺ​បេះដូង​សរសៃឈាម និង​មហារីក​។ ការសិក្សា​នេះ​ដែរ ក៏​មិន​បាន​ផ្លាស់ប្តូរ​ដំបូន្មាន​នៃ​ការ​ញ៉ាំ​អាហា​រដែរ តែ​ជំរុញ​ឲ្យ​អ្នក​ទាំងអស់​គ្នា​មាន​របៀប​រស់នៅ​ដែល​សកម្ម​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី09  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play