ជំងឺលើសឈាម

ជំងឺ​លើស​សម្ពាធ​ឈាម​ប្រភេទ​នេះ​អាច​នឹង​ត្រូវការ​លុយ​ច្រើន​សម្រាប់​ព្យាបាល​

​ការសិក្សា​មួយ​ដែល​ពិនិត្យ​ទៅ​លើ​ការ ការ​បំបែក​ខ្លួន​របស់​ហ្សែ​ន ដែល​បង្កើតបាន​ជា​ដុំ​សាច់​ស្លូត​មួយ​ឈ​ញ​មោះ​ថា Aldosterone-producing Adenoma​។ ការលូតលាស់​ដុំ​សាច់​បន្ថែម​មួយ​នេះ​នឹង​បង្កើតបាន​ជា​អ័រម៉ូន Aldosterone កាន់តែច្រើន ដែល​ធ្វើឲ្យ​តម្រងនោម​មិន​អាច​គ្រប់គ្រង​ជាតិ​ទឹក និង​អំបិល​បាន រហូត​ដល់​សម្ពាធ​ឈាម​កើនឡើង​ខ្ពស់​តែម្តង​។
​អ្នកស្រាវជ្រាវ​ទំនងជា​ចង់​សម្គាល់ឲ្យ​ដឹង​អំពី​ការបំបែកខ្លួន​របស់​ហ្សែ​ន​បី​ប្រភេទ​ដែល​បង្ក​ជា​ដុំ​សាច់​ទាំងនេះ​។ ការ​កាត់​ដុំ​សាច់​នេះ​ច្រើនតែ​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន ព្រមទាំង​អាច​ចៀសវាង​ការប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​បាន​ទៀតផង​។
​ការ​សម្គាល់​លើ​ការ​បំបែក​ខ្លួន​របស់​ហ្សែ​ន​នេះ​ត្រូវបាន​រក​ឃើញ​ក្នុង​ជាលិកា​ដុំ​សាច់ ហើយក៏​មិន​មែន​មាន​ក្នុង​កោសិកា​មនុស្ស​ទាំងអស់​ដែរ ដូច្នេះ​យើង​មិន​អាច​រកឃើញ​តាមរយៈ​ការ​ធ្វើ​តេស្ត DNA ដោយ​ការ​ធ្វើ​តេស្ត​ឈាម​លក្ខណៈ​ស្តង់ដា​រដែរ​។ ការកំណត់​រោគវិនិច្ឆ័យ​នាពេល​បច្ចុប្បន្ន​នេះ​ទៅ​លើ​ដុំ​សាច់​ទាំងនេះ​គឺជា​ដំណើរ​ការណ៍​ចម្រុះ​មួយ ដែល​មាន​ការចូលរួម​ដោយ​ការ​ធ្វើ​តេស្ត​ឈាម​រក​មើល​កម្រិត Aldosterone និង​អ័រម៉ូន​ដែល​ពាក់ព័ន្ធ ហើយ​វា​ក៏​គួរតែ​មាន​ការស្គេនរក​មើល​ដុំ​សាច់ និង​ការធ្វើ​តេស្ត​ឈាម​ចេញពី​សរសៃ​វ៉ែន​ជុំវិញ​ក្រពេញ​លើ​តម្រងនោម​ដែរ​។
​ខណៈពេល​ដែល​ការព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​អាច​នឹង​ធ្វើឡើង​ជាមួយ​នឹង​ជំងឺ​ពិសេស​មួយ​នេះ តែ​អ្នកជំងឺ​ភាគច្រើន​ដែល​លើស​សម្ពាធ​ឈាម​ទំនងជា​អាច​ប្រើ​វិធី​ផ្សេង​ក្រៅពី​ប្រើ​ថ្នាំ​បាន​ដែរ​ដូចជា​៖
•​    ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ប្រៃ​កុំឲ្យ​ច្រើនជាង ៦​ក្រាម​ក្នុង​មួយថ្ងៃ​
•​    ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​
•​    ​ឈប់​ជក់បារី​បើសិនជា​ជក់បារី​
•​    ​ហាត់ប្រាណ​ទៀងទាត់​
•​    ​រក្សា​ទម្ងន់​ឲ្យមាន​សុខភាព​ល្អ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play