សុខភាពបុរស

អ័រម៉ូន​អេ​ស្ត្រូជែន​មាន​ជាប់​ទាក់ទង​នឹង​ជំងឺមហារីក​ដោះ​លើ​មនុស្ស​ប្រុស​

សេចក្តីរាយការណ៍​ពី Daily Telegraph បានឲ្យដឹងថា បុរស​ដែល​មាន​កម្រិត​អ័រម៉ូន អេ​ស្ត្រូជែន​ខ្ពស់​ទំនង​ជា​ងាយ​កើត​ជំងឺ​មហារីក​ដោះ​ដែរ​។ រឿង​នេះ​គឺ​ផ្អែក​ទៅ​លើ​ការសិក្សា​ជា​លក្ខណៈ​អន្តរជាតិ​មួយ​ដែល​មើល​ទៅលើ​កត្តា​ប្រឈម​មុខ​ខ្លាំងក្លា​របស់​ជំងឺមហារីក​ដោះ​លើ​បុរស​។ វា​គឺជា​ជំងឺមហារីក​ដែល​កម្រ​មួយ​បើ​ប្រៀបធៀប​នឹង​មហារីក​សុដន់​លើ​មនុស្ស​ស្រី​។
​គេ​ដឹង​រួចមកហើយ​ថា អ័រម៉ូន​អេ​ស្ត្រូជែន​អាចបង្កជា​ការលូតលាស់​នៃ​មហារីក​សុដន់​មនុស្ស​ស្រី​មួយចំនួន​។ បុរស​ព្រមទាំង​ស្ត្រី​សុទ្ធតែ​ផលិត​អ័រម៉ូន​អេ​ស្ត្រូ​ជែន ប៉ុន្តែ​បុរស​មាន​ចំនួន​តិច​ជាង ដូច្នេះ​អ្នក​ស្រាវជ្រាវ​ចឹង់ដឹងថា តើ​វា​មាន​ទំនាក់ទំនង​ស្រដៀង​គ្នា​ដែរ​ឬ​អត់​។
​ការសិក្សា​នេះ​បាន​ប្រៀបធៀប​ទៅលើ​ឈាម​ដែល​យក​មក​ពី​បុរស​ចំនួន ១០១​នាក់​ដែល​បានកើត​មហារីក​សោះ និង​បុរស ២១៧​នាក់​ទៀត​ដែល​មិន​បាន​កើត​មហារីក​ដោះ​។
​គេ​រកឃើញ​ថា បុរស​ដែល​មាន​កម្រិត​នៃ​អ័រម៉ូន​អេ​ស្ត្រូជែន​ខ្ពស់បំផុត​ទំនងជា​អាច​មានឱកាស​កើត​ជំងឺ​មហារីក​សោះ​ជាង​បុរស​ដែល​កមាន​កម្រិត​អ័រម៉ូន​នេះ​ទាប​បំផុត​រហូតដល់ ២​ដង​កន្លះ​ឯណោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​នៅតែ​ពិបាក​និយាយថា តើ​ការកើនឡើង​នៃ​អ័រម៉ូន​អេ​ស្ត្រូជែន​ខ្ពស់ជា​មូលហេតុ​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​ដោយផ្ទាល់​ឬ​អត់​ណាស់​។
​ការសិក្សា​កាន់តែ​ច្រើន​អំពី​មូលហេតុ​នៃ​មហារីក​ដោះ​លើ​បុរស​អាចជួយ​ស្វែងរក​មធ្យោបាយ​ដើម្បី​បង្ការ​ជំងឺ​ណេះ​បាន​ផង និង​ការព្យាបាល​ថ្មី​សម្រាប់​រយៈពេល​យូរអង្វែង​ផង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
ប្រភព​៖ nhs.uk

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី12  តុលា ឆ្នាំ 2017

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play